ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/02/2023 - 16:04

យុវ​ជន​ក្រុង​កឹង​ធើ ១.៨៥៨ នាក់ ចេញ​ដំ​ណើរ​ទៅ​បម្រើ​កង​ទ័ព​

យុវជន​ក្រុង​កឹង​ធើ ១.៨៥៨ នាក់ ទើប​ចេញ​ដំ​ណើរ​ទៅ​បម្រើ​កង​ទ័ព​នៅ​តាម​អង្គ​ភាព​នា​នា​ចំ​ណុះ​ក្រសួង​ការ​ពារ​ជាតិ​ និង​ក្រសួង​នគរ​បាល​ ប្រ​កប​ដោយ​ក្តី​រំភើប​រីក​រាយ​។​ ឆ្នាំ​នេះ​ ខណ្ឌ​ ស្រុក​មិន​រៀប​ចំ​ពិធី​បោះ​ជំ​រំ​ចូល​បម្រើ​កង​ទ័ព​ទេ​។​ ក្រុម​ប្រឹក្សា​ កាត​ព្វ​កិច្ច​យោ​ធា គ្រប់​គ្រង​យុវ​ជន​ត្រៀម​ជាស្រេច​ចូល​បម្រើ​កង​ទ័ព​នៅ​តាម​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​។​ កាល​ពី​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ​ ក្រុម​ប្រឹក្សា​កាតព្វ​កិច្ច​យោ​ធាខណ្ឌ​ ស្រុក​ បាន​រៀប​ចំ​ពិធី​ប្រ​គល់​និង​ទទួល​យោ​ធិន​តាម​ផែន​ការ។​ ទន្ទឹម​នឹង​ការ​ត្រៀម​បម្រុង​ពិធីប្រ​គល់​និង​ទទួល​យោ​ធិន បញ្ជា​ការ​ដ្ឋាន​យោ​ធាក្រុង​ បាន​ត្រៀម​គ្រប់​លក្ខណៈ​មូល​ដ្ឋាន​សម្ភារៈ​ជា​ស្រេច​ ដើម្បី​ទទួល​និង​ហ្វឹក​ហ្វឺន​យុទ្ធ​ជន​ថ្មី​ឆ្នាំ​ ២០២៣ តាម​ភាគ​កម្រិត​ដែល​ថ្នាក់​លើ​ប្រ​គល់​ឱ្យ​។​

គណៈ​អធិ​បតី​ចូល​រួម​ក្នុង​ពិធី​ប្រ​គល់​និង​ទទួល​យោ​ធិន ឆ្នាំ​២០២៣ នៅ​ខណ្ឌ​ប៊ិញ​ធ្វី។​
រូប​ថត​៖ ផាម​ទ្រុង​

ឧត្តមសេនីយ៍​ទោ ឡេក្វឹក​ហុង​ អនុរដ្ឋ​មន្ត្រី​ក្រសួង​នគរ​បាល​ និង​សមមិត្ត​ឡេក្វាង​ម៉ាញ់ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ជូន​បាច់​ផ្កា​លើក​ទឹក​ចិត្ត​ដល់​យោ​ធិន​ថ្មី​នៅ​ខណ្ឌ​ប៊ិញ​ធ្វី ចេញ​ដំ​ណើរ​ចូល​បម្រើ​កង​ទ័ព​នៅ​តាម​អង្គ​ភាព​របស់​ក្រសួង​នគរ​បាល​។​   រូប​ថត​៖ ផាម​ទ្រុង​

សមមិត្ត​ ត្រឹង​វៀត​ទ្រឿង​ អនុលេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​កាតព្វ​កិច្ច​យោ​ធាក្រុង​ លើក​ទឹក​ចិត្ត​ដល់​យោ​ធិនថ្មី​នៅ​ខណ្ឌ​ប៊ិញធ្វី ចេញ​ដំ​ណើរចូល​បម្រើ​កង​ទ័ព​នៅ​តាម​អង្គ​ភាព​រ​បស់ក្រសួង​ការ​ពារ​ជាតិ​។​   រូប​ថត​៖ ផាម​ទ្រុង​

អ្នក​តំ​ណាង​ថត​រូប​អនុស្សាវ​រីយ៍​ជាមួយ​នឹង​យោ​ធិន​ថ្មី​នៅ​ខណ្ឌ​ប៊ិញ​ធ្វី។​ រូប​ថត​៖ ផាម​ទ្រុង​

យោ​ធិន​ថ្មី​នៅ​ខណ្ឌ​ប៊ិញ​ធ្វី ចេញ​ដំ​ណើរ​ចូល​បម្រើ​កង​ទ័ព​។​ រូប​ថត​៖ ផាម​ទ្រុង​

យោង​តាម​ក្រុម​ប្រឹក្សា​កាតព្វ​កិច្ច​យោ​ធា​ក្រុង​ ឆ្នាំ​នេះ​ ក្រុង​កឹង​ធើ មាន​យុវ​ជន​ចេញ​ដំ​ណើរ​ចូល​បម្រើ​កង​ទ័ព​ ១.៨៥៨ នាក់។​ ក្នុង​នោះ​ មាន​យុវ​ជន​ ២៩,៥% បាន​ទទួល​បញ្ជា​កោះ​ហៅ​ចូល​បម្រើ​កង​ទ័ព​ដែល​មាន​សមត្ថ​ភាព​ជំ​នាញ​បច្ចេក​ទេ​ស។​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​គ្វីម៉ាវ ភូមិ​ភាគ​នា​នា​បាន​រៀប​ចំ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ដល់​យុវ​ជន​ដែល​បម្រុង​ចូល​បម្រើ​កង​ទ័ព​។​ អំ​ណោយ​មួយ​ចំ​ណែ​ក​ៗ​ មាន​តម្លៃ​ ពី​ ៣០០.០០០ - ៧០០.០០០ ដុង​។​ ដើម្បី​ឱ្យ​យុវ​ជន​ស្ងប់​អា​រម្មណ៍​ចេញ​ដំ​ណើរ អនុវត្ត​កាតព្វ​កិច្ច​យោ​ធា ស្រុក​កើ-ដ បាន​រៀប​ចំ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ដែល​មាន​កូន​ចៅ​បម្រុង​ចេញ​ដំ​ណើរទៅ​បម្រើ​កង​ទ័ព​ អំ​ណោយ​មួយ​ចំ​ណែក​ៗ​ មាន​តម្លៃ​ ៣៥០.០០០ ដុង​ និង​ឧបត្ថម្ភ​យុវ​ជន​ម្នាក់ៗ​ទឹក​ប្រាក់ ២ លាន​ដុង​។​ ឆ្លង​តាម​រយៈ​នោះ​ យុវ​ជន​ ១០០% នៅ​ស្រុក​កើ-ដ បាន​សរ​សេរ​លិខិត​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កង​ទ័ព​ ក្នុង​នោះ​ មាន​យុវ​ជន​ជា​ជន​ជាតិ​ខ្មែរ​ ៩ នាក់៕​

ក្រុម​អ្នក​យក​ព័ត៌​មាន​-ប្រែសម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ