កាលពីរសៀលថ្ងៃទី ៥ ខែមករា គណៈចង្អុលការប្រយុទ្ធប្រឆាំងការរត់ពន្ធគៃបន្លំពាណិជ្ជកម្មនិងទំនិញក្លែងក្លាយក្រុងកឹងធើ (គណៈចង្អុលការ ៣៨៩/TP) ប្រជុំផ្សព្វផ្សាយផែនការត្រួតពិនិត្យអន្តរៈផ្នែកប្រយុទ្ធប្រឆាំងការរត់ពន្ធគៃបន្លំពាណិជ្ជកម្មនិងទំនិញ ក្លែងក្លាយលើភូមិសាស្ត្រក្រុងកឹងធើ។ តាមរយៈនោះ ក្រុមការងារត្រួតពិនិត្យចំពោះការអនុវត្តបទប្បញ្ញត្តិអំពីលក្ខណៈ ផលិតកម្ម អាជីវកម្ម; ការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់អាជីវករក្នុងការផលិត ធ្វើអាជីវកម្ម សេវាកម្មតាមសេចក្តីកំណត់របស់ច្បាប់។ រយៈពេលត្រួត ពិនិត្យរហូតដល់ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥។
គណៈចង្អុលការ ៣៨៩ ប្រជុំផ្សព្វផ្សាយផែនការត្រួតពិនិត្យអន្តរៈផ្នែកប្រយុទ្ធប្រឆាំង ការរត់ពន្ធ គៃបន្លំពាណិជ្ជកម្មនិងទំនិញក្លែងក្លាយលើភូមិសាស្ត្រក្រុងកឹងធើ។
លោក ផាមថាញចៀង អនុប្រធាននាយកដ្ឋានគ្រប់គ្រងទីផ្សារក្រុងកឹងធើ ប្រធានក្រុមត្រួតពិនិត្យអន្តរៈផ្នែក គណៈចង្អុលការ ៣៨៩/TP ឱ្យដឹង៖ មុខសញ្ញាត្រួតពិនិត្យគឺជាអង្គការបុគ្គលដែលកំពុងដំណើរការផលិតជួញដូរ ចរាចរ ទំនិញលើទីផ្សារ។ ការត្រួតពិនិត្យគឺផ្តោតសំខាន់ទៅលើមុខទំនិញប្រេសសាំង ជី ថ្នាំការពាររុក្ខជាតិ ថ្នាំពេទ្យ អាហារបំប៉នគ្រឿងកែសម្ផស្ស សម្ភារៈពេទ្យ ដែក សម្ភារៈសំណង់ គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់អេឡិចត្រូនិក ទូរស័ព្ទ ចល័ត ស្រា បៀរ ស្ករ បារី នំ តំណាប់ ។ល។ ការត្រួតពិនិត្យនេះ ត្រូវបានអនុវត្តនៅតាមខ័ណ្ឌ ស្រុកលើភូមិសាស្ត្រ ក្រុង។ ក្នុងនោះ ផ្តោតសំខាន់គឺផ្លូវជាតិលេខ ១ ផ្លូវជាតិ ៩១ ព្រលានយន្តហោះ ចំណតឡាន កំពង់ទូក កំពង់ផែផ្លូវទឹកក្នុងក្រុង ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទីតាំងប្រមូលផ្តុំចែកចាយទំនិញ ឃ្លាំងទំនិញ ទីតាំងស៊ីឈ្នួលដឹកទំនិញ ឬក៏ទីតាំងផលិតធ្វើអាជីវកម្ម ។ល។ ដំណើរការត្រួតពិនិត្យគួបផ្សំនឹងការងារចុះកិច្ចសន្យាក្នុងការផ្សព្វផ្សាយអប់រំច្បាប់ និងធ្វើកំណត់ហេតុតាមសេចក្តីកំណត់។
បន្ទាប់ពីកិច្ចប្រជុំផ្សព្វផ្សាយ សមាជិកនៃក្រុមត្រួតពិនិត្យនឹងអនុវត្តការងារ ត្រួតពិនិត្យនៅតាមហាងលក់ទំនិញមួយចំនួនលើភូមិសាស្ត្រខ័ណ្ឌនិញកេវ ហើយឱ្យម្ចាស់ហាងទាំងនោះចុះកិច្ចសន្យាមិនដឹកជញ្ជូន ស្តុកទុកលក់ទំនិញក្លែងក្លាយ ទំនិញហាមឃាត់ ទំនិញមិនច្បាស់ប្រភព ទំនិញបំពានកម្មសិទ្ធិបញ្ញា និងទំនិញមិនធានាសុវត្ថិភាពចំណីអាហារ៕
ណាមហឿង-មុនី