ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/01/2023 - 10:10

យក​ចិត្ត​ទុក​ដាក់​ជាង​ទៀត​ចំ​ពោះ​កង​ជួរ​អ្នក​មាន​ប្រជា​ប្រិយ

គណៈ​កម្មា​ធិការ​ជន​ជាតិ​ ទទួល​ជួប​គណៈ​ប្រតិ​ភូ​តំ​ណាង​អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ខេត្ត​សុក​ត្រាំង

អនុ​រដ្ឋ​មន្រ្តី អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឡេ​សើុង​ហាយ​ ថត​រូប​អនុ​ស្សាវ​រីយ៍​ជា​មួយ​នឹង​អ្នក​មាន​ប្រ​ជា​ប្រិយ។

អនុ​រដ្ឋ​មន្រ្តី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឡេសើុង​ហាយ​ បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​ ប្រសិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​និង​ជូន​អំ​ណោយ​ដល់​អ្នក​មាន​ប្រ​ជា​ប្រ​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ខេត្ត​សុក​ត្រាំង​ចំ​នួន​ ១០០ ចំ​ណែក​។ អនុរដ្ឋ​មន្រ្តី ប្រសិទ្ធ​ពរ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ អំ​ណរ​ឆ្នាំ​ថ្មី​ប្រកប​ដោយ​សេចក្ដី​សុខ​និង​សុភ​មង្គល។ ព្រម​ជា​មួយ​នោះ​ ស្ងើច​សរ​សើរ​ចំ​ពោះ​ការ​រួម​ចំ​ណែក​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ការ​កសាង​ផែន​មហា​សាមគ្គី​ជន​ជាតិ​ សកម្ម​ផ្សព្វ​ផ្សាយ​ ចលនា​ជន​រួម​ជាតិ​ភាគ​តិច​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​។

សម​មិត្ត​អនុ​រដ្ឋ​មន្រ្តី រំ​ពឹងថា អ្នក​មាន​ប្រជា​ប្រិយ បន្ត​អនុវត្ត​ល្អ​តួនាទី​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា; សកម្ម​ព្រួត​ដៃ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ត្រួត​មើល​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ដែល​ផ្សព្វ​ផ្សាយ​នៅ​នឹង​ភូមិ​ភាគ​ ដើម្បី​រួម​ចំ​ណែក​នាំ​យក​គោល​នយោ​បាយ​ទៅ​ក្នុង​ជីវ​ភាព​ កាន់​តែ​ប្រសិទ្ធ​ភាព​ថែម​ទៀត​។

* គណៈ​ប្រតិ​ភូ​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ ទោ​អេល សាម៉ុន នាយ​រង​សេនា​ធិការ​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ បាន​អញ្ជើញ​មក​ប្រសិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​គ្វីម៉ាវ​ ២០២៣ នៅ​ខេត្ត​សុក​ត្រាំង។

គណៈ​ប្រតិភូ​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ជូន​អំ​ណោយ
​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង។

ឧត្តម​សេនីយ៍​ទោ អេល សាម៉ុន បាន​ប្រ​សិទ្ធ​ពរ​ដល់​សម​មិត្ត​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​បក្ស​ ខេត្ត​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មាធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ កង​កម្លាំង​ប្រដាប់​អា​វុធ​ប្រ​ជា​ជន​និង​ប្រជាជន​ក្នុង​ខេត្ត​សុក​ត្រាំង ទទួល​អំ​ណរ​ឆ្នាំ​ថ្មី​ប្រកប​ដោយ​សេច​ក្ដី​សុខ​ សុភ​មង្គល ព្រម​ទាំង​អនុវត្ត​សម្រេច​ល្អ​ភារ​កិច្ច​ដែល​បក្ស​ រដ្ឋ​ ប្រជា​ជន​ប្រ​គល់​ជូន​។ ទន្ទឹម​នឹង​នោះ​ ប្រសិទ្ធ​ពរដល់​ខេត្ត​សុក​ត្រាំង បន្ត​សម្រេច​បាន​សមិទ្ធ​ផល​ខ្ពស់​ថែម​ទៀត​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ សន្ដិ​សុខ​ការ​ពារ​ប្រ​ទេស​។ ឧត្តម​សេនីយ៍​ទោ អេល សាម៉ុន បាន​កត់​សម្គាល់​និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ចំ​ណង​សាមគ្គី មិត្ត​ភាព​រវាង​កម្ពុជា​ និង​វៀត​ណាម​។ ទោះ​បី​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ​ កម្ពុជា​និង​វៀត​ណាម​ ប្រទេស​ទាំង​ពីរ​នៅ​តែ​ជា​ប្រ​ទេស​បង​ប្អូន​ជិត​ខាង​ ត្រូវ​តែ​រក្សា​និង​ព្រួត​ដៃ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​គ្រា​លំ​បាក​។

ទទួល​ជួប​គណៈ​ប្រតិ​ភូ សម​មិត្ត​ ហូធី​កឹម​ដាវ​ អនុ​លេខា​ប្រចាំការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង សម្ដែង​នូវ​ក្ដី​សោ​មនស្ស​រីក​រាយ​ចំ​ពោះ​គណៈ​ប្រតិ​ភូ ដែល​បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​ខេត្ត​។ សម​មិត្ត​ ក៏​បាន​អះ​អាង ដំណើរ​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​របស់​គណៈ​ប្រតិ​ភូ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​បង្កើន​ទំ​នាក់​ទំ​នង “ភាព​ជា​អ្នក​ជិត​ខាង​ល្អ​ មិត្ត​ភាព​ជា​ប្រវេ​ណី សហ​ប្រតិ​បត្តិ​ការ​គ្រប់​ជ្រុង​ជ្រោយ​ ឋិត​ថេរយូរ​អង្វែង” រវាង​ប្រទេស​ទាំង​ពីរ​វៀត​ណាម​ និង​កម្ពុជា​ បន្ត​ការ​អភិវឌ្ឍ​មាន​តែ​ស៊ី​ជម្រៅ​ ស្ថិរ​ភាព​និង​រឹង​មាំ​។ ជា​ពិសេស​ គឺ​មនោ​សញ្ចេត​នា និង​ទំ​នាក់​ទំ​នង​មិត្ត​ភាព​ជា​ប្រវេ​ណី​ដ៏​ល្អ​រវាង​ខេត្ត​សុក​ត្រាំង និង​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ គ្រប់​ក្រ​សួង​ស្ថា​ប័ន​ភូមិ​ភាគ​របស់​កម្ពុជា​ នឹង​បន្ត​រឹត​បន្តឹង​ចំ​ណង​សាម​គ្គី និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​កាន់​ឱ្យ​តែ​រឹង​មាំ​ថែម​ទៀត​៕ 

              លីធាន​ - ថាច់ធី

ចែករំលែកអត្ថបទ