ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/01/2023 - 16:35

យក​ចិត្ត​ទុក​ដាក់​ជាង​ទៀត​ចំ​ពោះ​កង​ជួរ​អ្នក​មាន​ប្រ​ជា​ប្រិយ​

 * គណៈ​កម្មា​ធិការ​ជន​ជាតិ​ ទទួល​ជួប​គណៈ​ប្រតិភូ​តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ខេត្ត​សុក​ត្រាំង​

ប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម ឌោ​វ៉ាន់​ចៀង​ ទទួល​ស្វាគមន៍​ដល់​គណៈ​ប្រតិ​ភូ​តំ​ណាង​។​ 

លេខា​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ឌោ​វ៉ាន់​ចៀង​ ទើប​មាន​កិច្ច​ជំ​នួប​ជា​មួយ​គណៈ​ប្រតិ​ភូ​អ្នក​មាន​ប្រ​ជា​ប្រិយ​គំរូ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ខេត្ត​សុក​ត្រាំង​ ដឹក​នាំ​ដោយ​សម​មិត្ត​ ឡឹម​វ៉ាន់​ម៉ឹង លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​។​

សមមិត្ត​ ឌោ​វ៉ាន់​ចៀង​ វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​គណៈ​ប្រតិ​ភូ​អ្នក​មាន​ប្រ​ជា​ប្រិយ​គំរូ​ មក​កាន់​រដ្ឋ​ធានី​ហា​ណូយ​ រួម​គ្នា​ចែក​រំលែក​ពី​វិធី​សាស្រ្ត​ធ្វើ​ល្អ​ៗ​ និង​បង្ហាញ​ពី​គោល​បំ​ណង​របស់​ខ្លួន​ចំ​ពោះ​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ និង​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម។​ នេះ​គឺ​ជា​ទង្វើ​ដ៏​មាន​អត្ថ​ន័យ​ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​របស់​ខេត្ត​ ចំ​ពោះ​កង​ជួរ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​។​

សមមិត្ត​ ឌោ​វ៉ាន់​ចៀង​ ផ្ញើ​ក្តី​សង្ឃឹម​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ខេត្ត​សុក​ត្រាំង​ ជា​មួយ​នឹង​តួនាទី​របស់​ខ្លួន​អាច​នឹង​ពង្រីក​នូវ​លទ្ធ​ផល​ដែល​សម្រេច​បាន​ ជម្នះ​ការ​លំ​បាក​ និង​បន្ត​ជា​កង​ជួរ​ស្នូល​ សាម​គ្គី​រួម​ជា​មួយ​នឹង​ជន​រួម​ជាតិ​ភាគ​តិច​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ និង​គោល​នយោ​បាយ​របស់​ភូមិ​ភាគ​ ដើម្បី​កសាង​ជីវ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សុខ​ដុម​រមនា​ សុភ​មង្គល​ ហើយ​អ្នក​គ្រប់​គ្នា​នឹង​ទទួល​បាន​នូវ​សមិទ្ធ​ផល​នៃ​ការ​អភិវឌ្ឍ​របស់​ប្រ​ទេស​ជាតិ​។​ សម​មិត្ត​ ឌោ​វ៉ាន់​ចៀង​ គូស​បញ្ជាក់​៖ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​នឹង​សហ​ការ​ជា​មួយ​ស្ថា​ប័ន​សមត្ថ​កិច្ច​ ប្រ​មូល​យក​នូវ​មតិ​យោ​បល់​របស់​គណៈ​ប្រតិ​ភូ​ ដើម្បី​រាយ​ការណ៍​ជូន​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ ជា​សន្សឹម​ៗ​កែ​តម្រូវ​គោល​នយោ​បាយ​មួយ​ចំ​នួន​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ ធ្វើ​យ៉ាង​ណា​    ដើម្បី​ធានា​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​ជាក់​ ស្តែង​៕​

*នៅ​ទី​ស្នា​ក់ការ​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ អនុរដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឡេសើុង​ហាយ ទើប​ទទួល​បដិ​សណ្ឋារៈ​យ៉ាង​ស្និទ្ធ​ស្នាល គណៈ​ប្រតិ​ភូ​តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ខេត្ត​សុក​ត្រាំង​ ដឹក​នាំ​ដោយ​លោក​លី​រដ្ឋា​ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​។​

អនុរដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឡេសើុង​ហា​យ ជូន​អំ​ណោយ​និង​ថត​រូប​អនុស្សាវ​រីយ៍​ ជា​មួយ​គណៈ​ប្រតិ​ភូ​តំ​ណាង​។​

ជំ​នួស​មុខ​គណៈ​ប្រតិ​ភូ​ លោក​លី​រដ្ឋា​ បាន​របាយ​ការណ៍​សង្ខេប​អំ​ពី​ការ​ងារ​ជន​ជាតិ​និង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​ភាគ​ក្នុង​រយៈ​ពេល​កន្លង​។​ ទូទាំង​ខេត្ត​ មាន​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ ៦០៦ រូប​។​ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ខេត្ត​សុក​ត្រាំង​ តែង​ពង្រីក​នូវ​តួនា​ទី​ជា​ស្ពាន​តភ្ជាប់​ ដើម្បី​ទទួល​យក​និង​ផ្ដល់​ជូន​ព័ត៌​មាន​ និង​ឆ្លុះ​បញ្ចាំង​បាន​ទាន់​ពេល​ពី​អា​រម្មណ៍​និង​បំ​ណង​ប្រាថ្នា​របស់​មាមីង​ដល់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​។​ តាម​រយៈ​សកម្ម​ភាព​នេះ​ អ្នក​មាន​ប្រ​ជា​ប្រិយ​បាន​រួម​ចំ​ណែក​ដ៏​សំ​ខាន់​ក្នុង​ការ​ឃោ​សនា​ សម្រុះ​សម្រួល​ផ្ដល់​ជូន​ព័ត៌​មាន​គ្រប់​សព្វ​ ដើម្បី​ជន​រួម​ជាតិ​មាន​ការ​យល់​ដឹង​ត្រូវ​តាម​គោល​ការណ៍​ និង​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​បក្ស​ ការ​គ្រប់​គ្រង​របស់​រដ្ឋ​។​

ថ្លែង​ក្នុង​ឱកាស​ទទួល​ជួប​សំ​ណេះ​សំ​ណាល​ អនុរដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឡេសើុង​ហាយ បាន​កត់​សម្គាល់​និង​ស្ងើច​សរ​សើរ​ចំ​ពោះ​ការ​រួម​ចំ​ណែក​របស់​កង​ជួរ​អ្នក​មាន​ប្រ​ជា​ប្រិយ​ខេត្ត​សុក​ត្រាំង​ ក្នុង​ការ​ចលនា​មា​មីង​ជន​រួម​ជាតិ​ សកម្ម​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ អភិរក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ រក្សា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​ ចូល​រួម​រាល់​ការ​ចលនា​នៅ​ភូមិ​ភាគ​។​ រំពឹង​ថា​ កង​ជួរ​អ្នក​មាន​ប្រ​ជា​ប្រិយ​ បន្ត​ពង្រីក​នូវ​លទ្ធ​ផល​ដែល​សម្រេច​បាន​; ជា​និច្ច​កាល​គឺជា​បុគ្គ​លគំរូ​ ជា​ទី​បង្អែក​របស់​ភូមិ​ស្រុក​; បន្ត​ជា​ជំ​នួយ​ការ​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចំ​ពោះ​ប្រ​ជា​ជន​ ជួយ​ជន​រួម​ជាតិ​បណ្ដា​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​ មាន​ជីវ​ភាព​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​; ចូល​រួម​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ដំ​ណាក់​ការ​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ជន​ជាតិ​ក្នុង​ដំ​ណាក់​កាល​ថ្មី​៕​

 ប្រ​ភព​៖ កាសែត​ប្រ​ជា​ជន​ - ច្រក​ទ្វារ​អេ​ឡិក​ត្រូនិច​គណៈ​កម្មា​ធិការ​ជន​ជាតិ​ - ប្រែសម្រួលៈ លីសៀ -ពេជ្រ​សឿន​ ​  

 ​  

ចែករំលែកអត្ថបទ