លោកសុខដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំក្រុងហូជីមិញ; លោកង្វៀងធឹកហៀង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ រួមជាមួយនឹងធុរកិច្ចមួយចំនួនមកពីប្រទេសកម្ពុជានិងក្រុងកឹងធើ ទើបចូលរួមសន្និសីទ សហប្រតិបត្តិការវិនិយោគនិងពាណិជ្ជកម្មរវាងវៀតណាម-កម្ពុជា។
លោកសុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំក្រុងហូជីមិញ ជូនវត្ថុអនុស្សាវរីយ៍ដល់លោក ង្វៀងធឹកហៀង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ។
ថ្លែងក្នុងពិធីបើកសន្និសីទ លោកង្វៀងធឹកហៀង សង្ឃឹមថា សន្និសីទគឺជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនាក់ទំនង ផ្លាស់ប្ដូរ ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគពាណិជ្ជកម្ម រវាងវិនិយោគិន ធុរកិច្ចនៃប្រទេសទាំងពីរនាពេលខាងមុខ; ទន្ទឹមនឹងនោះ រួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យ “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០២២”។
លោកសុខ ដារ៉េត បញ្ជាក់ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគទេសចរណ៍; សន្និសីទគឺជាឱកាសដើម្បីភាគីទាំងពីរទទួលបានព័ត៌មានបន្ថែមអំពីឱកាស វិនិយោគ ក៏ដូចជាគោលនយោបាយអាទិភាពក្នុងការទាក់ទាញវិនិយោគរបស់ក្រុងកឹងធើ ក៏ដូចជាកម្ពុជា។
ក្នុងសន្និសីទ តំណាងអាជីវកម្មរបស់កម្ពុជា និងក្រុងកឹងធើ ដំណើរការលើវិស័យសំណង់ អាហារ ឱសថ ឧស្សាហកម្ម បសុពេទ្យ ។ល។ ចែករំលែកនូវបទពិសោធន៍អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការវិនិយោគជាដើម៕
ម៉ាយភឿង - ពេជ្រសឿន