គណៈជនជាតិខេត្តកាម៉ាវ ទើបសហការជាមួយនឹងក្រុមហ៊ុនភាគហ៊ុនស្ថាបនា ញឹកតឹម រៀបចំវគ្គហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន - សារគមនាគមន៍សម្រាប់កម្មាភិបាល អ្នករដ្ឋការចំនួន ៥០ រូប ដែលបំពេញការងារជនជាតិពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន។
ទិដ្ឋភាពនៃវគ្គហ្វឹកហ្វឺន។
ឆ្លងតាមរយៈការហ្វឹកហ្វឺនលើកនេះ អ្នកតំណាងទាំងឡាយអាចចូលរួមអនុវត្តនូវ “យុទ្ធសាស្រ្តអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច”, “កសាងប្រព័ន្ធព័ត៌មាន និងគ្រប់គ្រងទិន្នន័យរដ្ឋ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាសន្តិសុខសណ្តាប់ធ្នាប់តំបន់ជនរួមជាតិភាគតិច”, “គុណភាពប្រព័ន្ធព័ត៌មាននិងសន្តិសុខទិន្នន័យក្នុងលក្ខណៈដាច់ដោយឡែករបស់ភូមិភាគ”, “បំណិនកសាងគ្រប់គ្រង និងទាញយកប្រើប្រាស់ឯកសារអភិបាលកិច្ច អំពីការងារជនជាតិតាមប្រព័ន្ធអេឡិចត្រូនិក”, “បំណិនបង្កើតមូលដ្ឋានទិន្នន័យអំពីការងារជនជាតិ (រួមទាំងទិន្នន័យអំពីភាសា ទំនៀមទម្លាប់ ពិធីបុណ្យ ផលិតផលប្រពៃណីជាដើម)”, “បំណិនប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការអនុវត្តនូវសកម្មភាពវិជ្ជាជីវៈអំពីការងារជនជាតិ” និង “បែបបទ កសាងនិងដំណើរការសេវាកម្មសាធារណៈអនឡាញនៅតំបន់ជនជាតិភាគតិច”៕
យោង៖ គណៈជនជាតិខេត្តកាម៉ាវ -ប្រែសម្រួល៖ វិមាន