ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/12/2022 - 14:46

បង្កើនការ​ឃោសនាផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ដល់​ជន​រួម​ជាតិ​តំ​បន់​ជន​ជាតិភាគ​តិច

នគរ​បាល​ខេត្ត​គៀង​យ៉ាង ទើប​សហការ​នឹង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​និង​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ខេត្ត​ រៀប​ចំ​កិច្ច​ប្រ​ជុំ​ឃោសនា​ផ្សព្វ​ផ្សាយ អប់រំ​ច្បាប់​ដល់​ជន​រួម​ជាតិ​ភាគ​តិច។

ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រ​ជុំ​ឃោស​នា​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​នៅតំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​
 តំបន់ព្រំដែនហាតៀង។

នៅ​ស្រុក​-ក្រុង​ចំ​នួន ៥៖ ហា​តៀង យ៉ុង​រៀង ហង​ដឹក គៀង​លឿង និងយ៉ាង​ថាញ់ ក្រុម​វាគ្មិន​របស់​នគរ​បាល​ខេត្ត​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ បាន​ឃោសនា​ផ្សព្វ​ផ្សាយ​ដល់​អ្នក​តំ​ណាង​ចូល​រួម​ចំ​នួន ៣០០ នាក់ ជា​កម្មាភិ​បាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ ដែលត្រូវ​បាន​ប្រ​គល់​ភារ​កិច្ច​ផ្សព្វ​ផ្សាយ អប់រំ​ច្បាប់ និងការ​ឃោសនា ចលនាជន​ជាតិ​ភាគ​តិច; ព្រះ​សង្ឃ​ អា​ចារ្យ គណៈកម្ម​ការ​វត្ត​ខ្មែរ; អ្នក​មាន​ប្រ​ជាប្រិយ; ជន​ជាតិ​ភាគ​តិច​រស់​នៅ​និង​ស្នាក់​អា​ស្រ័យ​លើ​ភូមិ​សាស្ត្រ ដែលមាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម៖ អធិប​តេយ្យ សន្តិ​សុខ​ព្រំ​ដែន​ជាតិ និង​ការ​ការ​ពារ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ល្បិច​កល “បម្រែ​បម្រួល​ដោយ​សន្តិ​ភាព” ឆ្លៀតឱកាស​អំ​ពី​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ សិទ្ធិ​មនុស្ស ជាតិ​សាសន៍ និង​សាសនា ដើម្បី​ប្រ​ឆាំង​នឹង​បដិវត្តន៍​របស់​ប្រ​ទេស​យើង។ កល​ល្បិច “ការ​ងារ​ស្រាល​ប្រាក់​ខែ​ខ្ពស់” របស់​មុខ​សញ្ញា​ជួញ​ដូរ​មនុស្ស;  ច្បាប់​ស្តី​ពី​ការ​ចេញ​ចូល​ឆ្លង​ដែន និងការ​ស្នាក់​នៅ​របស់​ជន​បរទេស​នៅ​វៀត​ណាម​ ឆ្នាំ ២០១៤ និង​ច្បាប់​ស្តី​ពី​វិសោ​ធនកម្ម​ និងបំ​ពេញ​នូវ​មាត្រា​មួយ​ចំ​នួន​នៃច្បាប់​ស្តី​ពី​ការ​ចូល​ចេញ​ឆ្លង​ដែន និង​ការ​ស្នាក់​នៅ​របស់​ជន​បរទេស​នៅ​វៀត​ណាម​ ឆ្នាំ ២០១៩;  កម្ម​វិធី​ទិស​ដៅ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​ ២០២១-២០៣០ ដំ​ណាក់​កាល​ទី I: ពីឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៥។

ទាំង​នេះ​គឺ​ជា​កិច្ច​ប្រ​ជុំ​ឃោសនា​ក្នុង​ផែន​ការ​អនុវត្ត​គម្រោង “ការ​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់ និង​ឃោស​នា​ចលនា​ជន​រួម​ជាតិ​ភាគ​តិច” លើ​ភូមិ​សាស្ត្រ​ខេត្ត​គៀង​យ៉ាង ហើយ​ក៏​ជា​សកម្ម​ភាព​ធានា​បង្កើន​ការ​ងារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ព្រំ​ដែន៕

   តាម​កាសែត​ជន​ជាតិ​និង​អភិវឌ្ឍ-ប្រែ​សម្រួល៖ លេង​មី

ចែករំលែកអត្ថបទ