សប្តាហ៍វប្បធម៌ និងទេសចរណ៍-មហោស្រពម្ហូបអាហារណាមបូនៅខេត្តត្រាវិញ
ក្រុមទូក-ង នៅខេត្តគៀងយ៉ាង បានប្រមូលផ្តុំនៅទីតាំងបើកពិធីប្រណាំងទូក-ង ។ រូបថត៖ L.G
ទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរនៅខេត្តគៀងយ៉ាង ឆ្នាំ ២០២២ នឹងបើកពិធីបុណ្យនៅស្រុកហ្គក្វាវ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយមានសកម្មភាពសម្បូរបែប។ នៅនាមជ្ឈមណ្ឌលពាណិជ្ជកម្មស្រុកហ្គក្វាវ មានរៀបចំផ្សារណាត់ពាណិជ្ជកម្ម ដោយមានទំនិញរាប់រយល្វែង ឧទ្ទេសនាមផលិតផលពិសេសរបស់ភូមិភាគ និងផលិតផលរបស់ខេត្ត ក្រុងជាច្រើន។ សកម្មភាពកីឡា និងវប្បធម៌ រួមមាន៖ ប្រកួតបាល់ទះ ឈុតសម្តែងប្រគំភ្លេងពិណពេទ្យ ការសម្តែងសំលៀកបំពាក់ប្រពៃណី និងសម្តែងសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរ រៀបចំឡើងនៅរង្គសាលនៃមជ្ឈមណ្ឌលពាណិជ្ជកម្មស្រុក។ ជាពិសេសនៅទន្លេកៃលើង ក៏មានរៀបចំពិធីប្រឡងធ្វើក្បូន និងប្រណាំងទូក-ង ដោយមានខ្លឹមសារ ទាំងផ្នែកបុរស ទាំងនារី។
* សប្តាហ៍វប្បធម៌ និងទេសចរណ៍-មហោស្រពម្ហូបអាហារណាមបូដែលគួបផ្សំជាមួយនឹងពិធីបុណ្យអកអំបុក ឆ្នាំ ២០២២ របស់ខេត្តត្រាវិញនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយមានសកម្មភាពជាច្រើន ដូចជា៖ រាត្រីពិធីបុណ្យអកអំបុក; លំហ នំប្រពៃណី និងម្ហូបអាហារខេត្តត្រាវិញ; សិក្ខាសាលាសម្ព័ន្ធទេសចរណ៍ និងអង្គការគណៈប្រតិភូ (Famtrip) ពិនិត្យនិងឧទ្ទេសនាមទីតាំងទេសចរណ៍ថ្មីក្នុងខេត្តត្រាវិញ; ផ្សារណាត់ជំរុញពាណិជ្ជកម្ម និងឧស្សាហកម្មជនបទ; ផ្សារណាត់ឧទ្ទេសនាម លើកតម្កើងផលិតផល OCOP ផលិតផលភូមិរបរនៅត្រាវិញ; ការតាំងបង្ហាញផលិតផលពិសេសដោយឡែករបស់ជនរួមជាតិខ្មែរ (នៅស្រុក ទីរួមខេត្ត ក្រុង ចំនួន៩) ការតាំងពិព័រណ៍រូបថត តាំងពិព័រណ៍សំលៀកបំពាក់ជនជាតិ តាំងពិព័រណ៍សៀវភៅ; មហោស្រព របាំមិនអាជីពជនជាតិខ្មែរខេត្តត្រាវិញលើកទី ១ ឆ្នាំ ២០២២; ការប្រណាំងទូក-ង និងសកម្មភាពកីឡាផ្សេងៗឯទៀត៕
ហាថាញ