គណៈចង្អុលការមជ្ឈិមកម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២១-២០២៥ សម័យប្រជុំលើកទី ២ ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីទិសដៅជាតិ និងភារកិច្ច ដំណោះស្រាយសំខាន់ៗ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២២ ។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ផាមប៊ិញមិញ ប្រធានគណៈចង្អុលការដឹកនាំកិច្ចប្រជុំ។
ទិដ្ឋភាពនៃសម័យប្រជុំ។ (រូប TTXVN)
យោងតាមរបាយការណ៍របស់ក្រសួងផែនការនិងវិនិយោគ ក្រោមកិច្ចចង្អុលការយ៉ាងមឺុងម៉ាត់ ស៊ីជម្រៅរបស់រដ្ឋាភិបាល ប្រធានគណៈចង្អុលការមជ្ឈិម ក្រសួង ស្ថាប័នមជ្ឈិមនានា បានផ្ដុំកម្លាំងកសាង ប្រកាសដាក់ចេញលិខិតបទដ្ឋានគ្រប់គ្រងដំណើរការ រៀបចំអនុវត្តកម្មវិធីទិសដៅជាតិទូទាំងប្រទេសចំនួន ៦៨/៧៣; ភូមិភាគ ៥២/៥២ បានបែងចែកថវិកាមជ្ឈិម ការដាក់ចេញសេចក្ដីកំណត់អំពីគោលការណ៍ លក្ខណវិនិច្ឆ័យ កម្រិតនៃការបែងចែកទុនសម្រាប់អនុវត្តកម្មវិធី; ភូមិភាគ ១៤/៥២ បានពង្រឹងគណៈចង្អុលការថ្នាក់ខេត្ត ភូមិភាគមួយចំនួនបានពង្រឹងគណៈចង្អុលការថ្នាក់ស្រុក និងពង្រឹងបង្កើតគណៈកម្មការគ្រប់គ្រងថ្នាក់ឃុំ។ ចំពោះការរំសាយផែនការទុនថវិកាភូមិភាគ មានភូមិភាគ ៤៦/៦២ រាយការណ៍ បានសមតុល្យ បែងចែកទុនថវិកាភូមិភាគអនុវត្តកម្មវិធីទិសដៅជាតិជាង ១៣.៨០០ ពាន់លានដុង; ភូមិភាគ ១៨/៦៣ រាយការណ៍លទ្ធផលនៃការរំសាយទុនប្រមាណ ៤.០០០ ពាន់លានដុង សម្រេចប្រមាណ ២៩, ៣៨% ទុនភូមិភាគ។ អំពីលទ្ធផលនៃការកសាងជនបទថ្មី គិតរហូតដល់ដំណាច់ខែកញ្ញា ទូទាំងប្រទេសមានឃុំសម្រេចបទដ្ឋានជនបទថ្មីចំនួន ៥.៨៥៤ ស្រូបអត្រា ៧១,២%; ឃុំសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ចំនួន ៩២៥ និងឃុំសម្រេចបទដ្ឋានជនបទថ្មីគំរូចំនួន ១១០ ។ អនុវត្តទិសដៅកាត់បន្ថយភាពក្រីក្រតាមបទដ្ឋានពហុទិស ដំណាក់កាល ២០២១-២០២៥ ជាមធ្យមរៀងរាល់ឆ្នាំ រក្សាបន្តកម្រិតថយចុះពី ១-១,៥% អត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិច ថយចុះលើ ៣% ក្នុងមួយឆ្នាំ។
ក្នុងកិច្ចប្រជុំ តំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម ខេត្ត ក្រុងនានា មានប្រសាសន៍ វែកញែកពីមូលហេតុនៃការរំសាយទុនយឺត លើកឡើងពីការលំបាក បញ្ហាប្រឈមក្នុងដំណើរការអនុវត្តនូវអនុគម្រោងនៃកម្មវិធីទិសដៅជាតិចំនួន ៣; ទន្ទឹមនឹងនោះ លើកសំណើដំណោះស្រាយជំរុញល្បឿនរំសាយទុននៅពេលខាងមុខ។
សរុបសេចក្ដីក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ផាមប៊ិញមិញ សង្កត់ធ្ងន់ រដ្ឋាភិបាល បានកំណត់ទិសដៅយ៉ាងខ្ពស់ ប្ដេជ្ញាចិត្តយ៉ាងមុតមាំ អំពីការរំសាយទុនវិនិយោគសាធារណៈ និយាយរួម និងកម្មវិធីទិសដៅជាតិចំនួន ៣ និយាយដោយឡែកក្នុងឆ្នាំ ២០២២។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ សំណូមពរគ្រប់ក្រសួង ស្ថាប័នមជ្ឈិមនិងភូមិភាគ គប្បីអនុវត្តព្រមៗគ្នានូវវិធានការណ៍គ្រប់គ្រង និងបង្កើនការគួបផ្សំនូវប្រភពទុនអនុវត្តកម្មវិធីទិសដៅជាតិ ធានាការប្រើប្រាស់ទុនប្រមូលផ្ដុំ ប្រិតសំចៃ ប្រសិទ្ធភាព។ ជាពិសេស ភូមិភាគទាំងអស់ត្រូវទប់ស្កាត់ស្ថានភាពវិនិយោគរាត់រាយ ជាន់គ្នា ខ្ជះខ្ជាយ; កុំទុកឱ្យកើតមានបំណុលសំណង់មូលដ្ឋាន។ ផ្សព្វផ្សាយដំណើរការយ៉ាងហ្មឺងម៉ាត់នូវវិធានការពន្លឿនការបែងចែករំសាយទុននៃគម្រោងទាំងឡាយចំណុះកម្មវិធីទិសដៅជាតិ៕
ប្រភព៖ កាសែតជនជាតិនិងតំបន់ភ្នំ - ប្រែសម្រួល៖ ពេជ្រសឿន