គណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង ទើបសហការជាមួយនឹងស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំក្រុងហូជីមិញ រៀបចំពិធីជំនួបអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥៥ ឆ្នាំ ការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា នៅសាលប្រជុំមហាវិទ្យាល័យគៀងយ៉ាង។
កាត់ខ្សែបូបើកពិធីដាក់តាំងពិព័រណ៍រូបភាពមិត្តភាព សហប្រតិបត្តិការវៀតណាម-កម្ពុជា។
រូបថត៖ កាសែតគៀងយ៉ាង
បើកអង្គពិធី អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំក្រុងហូជីមិញ មួយអន្លើដោយថ្នាក់ដឹកនាំខេត្តគៀងយ៉ាង កាត់ខ្សែបូបើកពិធីដាក់តាំងពិព័រណ៍រូបភាពមិត្តភាព សហប្រតិបត្តិការវៀតណាម-កម្ពុជា។ វៀតណាមនិងកម្ពុជា គឺជាប្រទេសពីរជិតខាង មានទំនាក់ទំនងជាប្រវេណី ផ្សារភ្ជាប់ពីជំនាន់មួយទៅជំនាន់មួយ។ ឆ្នាំ ២០២២ ជាការចងចាំលើកទី ៥៥ ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា ត្រូវបានចាត់ទុកជាឆ្នាំមិត្តភាពវៀតណាម-កម្ពុជា។
ពិធីជំនួបអបអរសាទរខួបអនុស្សាវរីយ៍ បានប្រារព្ធឡើងក្នុងបរិយាកាសដ៏ឱឡារិក ជាចំណងសាមគ្គីភាពយ៉ាងជ្រាលជ្រៅ៕
យ័ញភុក-លីសៀ