សម្ដេចពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ទើបបញ្ចប់ដោយជោគជ័យដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម វឿងឌិញហ្វែ។
សម្ដេចពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជួបសម្ដែងការគួរសម លោកអគ្គលេខា ង្វៀងភូត្រុង។ (រូបថតៈ ច្រកទ្វារព័ត៌មានអេឡិចត្រូនិករដ្ឋសភា)
ប្រធានរដ្ឋសភា វឿងឌិញហ្វែ និងប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចពញាចក្រី ហេងសំរិន។ (រូបថតៈ ច្រកទ្វារព័ត៌មានអេឡិចត្រូនិករដ្ឋសភា)
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អគ្គលេខា ង្វៀងភូត្រុង ប្រធានរដ្ឋ ង្វៀងស្វឹងភុក នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ផាមមិញជិញ បានទទួលជួបគណៈប្រតិភូ ប្រធានរដ្ឋសភា វឿងឌិញហ្វែ ទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចពញាចក្រី ហេងសំរិន ។
ក្នុងកិច្ចជំនួបជាន់ខ្ពស់នេះ ភាគីទាំងពីរបានវាយតម្លៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ ២០២២ និងអបអរសាទរខួប ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ បង្ហាញពីភាពជឿជាក់នៃដំណើរទស្សនកិច្ច រួមចំណែកក្នុងការពង្រឹងនិងពង្រីកថែមទៀតទំនាក់ទំនងមិត្តភាពជាប្រវេណីរវាងប្រទេសទាំងពីរ ជំរុញទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋសភានៃប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ ជាក់ស្ដែងនិងប្រសិទ្ធភាព។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពរក្សាកិច្ចជំនួបនៃគណៈប្រតិភូជាន់ខ្ពស់ គ្រប់ថ្នាក់ និងដោះដូរជាមួយប្រជាជន ដើម្បីបង្កើនការផ្សារភ្ជាប់ទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ; អនុវត្តប្រកបដោយប្រសិទ្ធភាពរាល់អនុស្សារណៈយោគយល់ ផែនការសហប្រតិបត្តិការការពារប្រទេស សន្តិសុខដែលបានចុះហត្ថលេខា; កិច្ចសហប្រតិបត្តិការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពអំពីការរក្សាសន្តិសុខព្រំដែន ត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងឆ្លងដែនខុសច្បាប់កសាងបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សាមគ្គីភាព។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេងសំរិន និងគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធនៅវិមានតម្កល់សពលោកប្រធានហូជីមិញ និងទទួលជួបសម្ដែងការគួរសម ក្រុមសមាជិកសភាមិត្តភាពវៀតណាម-កម្ពុជា៕
ប្រភពៈ កាសែតប្រជាជន - ប្រែសម្រួលៈ ពេជ្រសឿន