ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/08/2022 - 15:28

ដោះ​ស្រាយ​បញ្ហា​ជាប់​ជំ​ពាក់​ក្នុង​ការ​កសាង​យន្ត​ការ​ គោល​នយោ​បាយ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​

នៅ​ទី​ស្នាក់​ការ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន ទើប​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ពិភាក្សា​ស្ដី​ពីបញ្ហា​ជាប់​ជំពាក់​មួយ​ចំ​នួន​ក្នុង​ការ​កសាង​យន្ត​ការ​ គោល​នយោ​បាយ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១–២០៣០ ដំណាក់​កាល​ទី I ចាប់​ពីឆ្នាំ​ ២០២១- ២០២៥។​

រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន ដឹក​នាំ​កិច្ច​ប្រ​ជុំ​។​

ក្នុង​រយៈ​ពេល​កន្លង​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ បាន​ដឹក​នាំ​ សហ​ការ​ជា​មួយ​ក្រសួង​ ផ្នែក​ ស្ថាប័ន​មជ្ឈិម​និង​ភូមិ​ភាគ​នានា​ ធ្វើ​ការ​ត្រួត​ពិនិត្យ​ សរុប​រាល់​ការ​លំ​បាក​ បញ្ហា​ជាប់​ជំ​ពាក់​ក្នុង​ដំណើរ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​។​ ថ្វី​បើ​ដូច្នោះ​ក្ដី​ រហូត​មក​ទល់​ពេល​នេះ​ ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​នៅ​ជួប​ការ​លំ​បាក​បញ្ហា​ជាប់​ជំពាក់​ជា​ច្រើន​ អំ​ពី​ដែន​សមត្ថ​កិច្ច​ចែង​នូវ​ភាគ​កម្រិត​មួយ​ចំ​នួន​ក្នុង​ការ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​វិនិ​យោគ​អភិវឌ្ឍន៍; អំ​ពី​គោល​នយោ​បាយ​ជំនួយ​វិនិ​យោ​គមាន​ការ​ប្រ​មូល​យក​វិញ​; កំ​ណត់​ច្បាស់​ភូមិ​សាស្រ្ត​អនុវត្ត​គោល​នយោ​បាយ​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ការ​លំ​បាក​ដាច់​ដោយ​ឡែក​; អំ​ពី​ការ​ផ្ដល់​ជូន​នូវ​កា​សែត​ ទស្សនាវ​ដ្តី​មួយ​ចំ​នួន​ និង​ការ​ស្រាវ​ជ្រាវ​ផ្លាស់​ថ្មី​រូប​ភាព​ផ្តល់​ព័ត៌​មាន​ សម​ស្រប​ទៅ​នឹង​លក្ខណៈ​ពិសេស​របស់​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ តាម​សេច​ក្តី​សម្រេច​លេខ​ ៤៥/QĐ-TTg ចុះ​ថ្ងៃ​ទី ៩ ខែ​មក​រា​ ឆ្នាំ​ ២០១៩ របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល។ល។​

កិច្ច​ពិភាក្សា​ក្នុង​អង្គ​ប្រ​ជុំ​ អ្នក​តំ​ណាង​ចូល​រួម​ក៏​បាន​លើក​ឡើង​វិធាន​ការ​ដំណោះ​ស្រាយ​សម្រាប់​ខ្លឹម​សារ​ដែល​នៅ​ជាប់​ជំពាក់​ក្នុង​ការ​កសាង​យន្ត​ការ​ គោល​នយោ​បាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​។​

ថ្លែង​សរុប​សេច​ក្ដី​ក្នុង​អង្គ​ប្រ​ជុំ​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិកាជន​ជាតិ​ ហូវ​អា​ឡឺន បាន​កត់​សម្គាល់​នូវ​មតិ​យោ​បល់​ និង​សំ​ណើ​វិធាន​ការ​ដោះ​ស្រាយ​នូវ​បញ្ហា​លំ​បាក​របស់​នា​យក​ដ្ឋាន​ អង្គ​ភាព​។​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិកា​ជន​ជាតិ​ សំ​ណូម​ពរ​ដល់​ការិ​យាល័យ​សម្រប​សម្រួល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០៣០ គប្បី​បង្កើន​កិច្ច​សហ​ការ​ជា​មួយ​នឹង​ក្រសួង​ ផ្នែក​នានា​ ដើម្បី​ជំរុញ​ល្បឿន​ដំណើរ​ការ​; ដឹក​នាំ​ សហ​ការ​ជា​មួយ​នឹង​នាយក​ដ្ឋាន​ អង្គ​ភាព​ពាក់​ព័ន្ធ​ ធ្វើ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​រាល់​បញ្ហា​ជាប់​ជំពាក់​ ពិនិត្យ​ពិច័យ​ គិត​គូរ​ឱ្យ​បាន​ហ្មត់​ចត់​អំ​ពី​បទ​ដ្ឋាន​ ភាគ​កម្រិត​ មុខ​សញ្ញា​ ភូមិ​សាស្រ្ត​ ឈរ​លើ​ស្មារតី ស្រប​តាម​ច្បាប់​ ត្រឹម​ត្រូវ​តាម​ដែន​សមត្ថ​កិច្ច​ សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្ដែង​៕

​                                                    យោង​៖ ubdt.gov.vn -ថាច់​ធី

ចែករំលែកអត្ថបទ