ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/08/2022 - 16:04

សុក​ត្រាំង​ បើក​វគ្គ​បណ្តុះ​បណ្តាល​ភាសា​ខ្មែរ​សម្រាប់​កម្មា​ភិបាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​

គណៈ​ចង្អុល​ការ​គម្រោង​បណ្តុះ​បណ្តាល​ភា​សា​ខ្មែរ​ ទើប​រៀប​ចំ​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តា​ល​ភាសា​ខ្មែរ​សម្រាប់​កម្មា​ភិបាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ ថ្នាក់​រៀន​មាន​សិក្ខា​កាម​ចំ​នួន​ ២៥០ នាក់​។​ នេះ​ជា​វគ្គ​សិក្សា​លើក​ទី ៤ នៃ​គម្រោង​បណ្តុះ​បណ្តាល​ភាសា​ខ្មែរ​សម្រាប់​កម្មា​ភិបាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ លើ​ភូមិ​សាស្ត្រ​ខេត្ត​សុក​ត្រាំង​។​ វគ្គ​សិក្សា​នេះ​ រួម​មាន​ថ្នាក់​មូល​ដ្ឋាន​ ៣ បន្ទប់​ ថ្នាក់​កម្រិត​ខ្ពស់​ ២ បន្ទប់​ ក្នុង​នោះ​ថ្នាក់​មូល​ដ្ឋាន​សិក្សា​រយៈ​ពេល​ ៤ ខែ ថ្នាក់​កម្រិត​ខ្ពស់​សិក្សា​រយៈ​ ពេល​ ៦ ខែ។​ បន្ទាប់​ពី​បញ្ចប់​វគ្គ​សិក្សា​ គណៈ​ចាត់​តាំង​នឹង​រៀប​ចំ​ពិធី​ប្រ​ឡង​ និង​ផ្តល់​វិញ្ញា​បន​បត្រ​ថ្នាក់​ជាតិ​ដល់​សិក្ខា​កាម​។​

ទិដ្ឋ​ភាព​ទាំង​មូល​នៃ​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ភាសា​ខ្មែរ។​

គម្រោង​បណ្តុះ​បណ្តាល​ភាសា​ខ្មែរ​សម្រាប់​កម្មា​ភិបាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ លើ​ភូមិ​សាស្ត្រ​ខេត្ត​ ដំណាក់​កាល​ ២០១៩-២០២៥ សំ​ដៅ​ជួយ​ដល់​កម្មា​ភិបាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ កំ​ពុង​បម្រើ​ការ​ងារ​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ បង្កើន​សមត្ថ​ភាព​បន្ថែម​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​ភា​សា​ខ្មែរ​ និង​យល់​ច្បាស់​ពីទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​ ដើម្បី​បម្រើ​ការ​ងារ​បាន​ល្អ​៕

​  លីធាន​-មុនី​

 

ចែករំលែកអត្ថបទ