គណៈជនជាតិខេត្តកាម៉ាវ បានរៀបចំកិច្ចប្រជុំចំនួន ៥ លើក ដើម្បីឃោសនា ផ្សព្វផ្សាយអប់រំច្បាប់អំពីការកាត់បន្ថយស្ថានភាពរៀបការមិនទាន់ពេញវ័យ និងរៀបការជាប់សាច់សាលោហិតនឹងគ្នា ក្នុងតំបន់ជនជាតិភាគតិច នៅតាមឃុំដែលមានជនជាតិភាគតិចរស់នៅកុះករលើភូមិសាស្រ្តខេត្ត ដោយមានប្រជាជនចូលរួមជាង ៥០០ នាក់។
អ្នកតំណាងចូលរួមកិច្ចប្រជុំនៅឃុំក្វាច់ផឹមបាក់ ស្រុកដឹមយើុយ។
នៅក្នុងកិច្ចប្រជុំ អ្នកតំណាងទាំងឡាយជាកម្មាភិបាលទទួលបន្ទុកការងារជនជាតិនៅថ្នាក់ឃុំ ប្រធានផ្នែក ថ្នាក់ឃុំ ប្រធានភូមិ គ្រប់សាខាសមាគមនិងអង្គការមហាជននានា អ្នកមានប្រជាប្រិយ និងជនជាតិភាគតិច ។ល។ នៅភូមិភាគ បានស្តាប់តំណាងគណៈជនជាតិខេត្តផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗមួយចំនួន ស្ដីពីទស្សនទាននៃការរៀបការមិនទាន់ពេញវ័យនិងរៀបការជាប់សាច់សាលោហិតនឹងគ្នា កម្រិតចាត់វិធានការបទល្មើសតាមផ្លូវច្បាប់ ។ល។ ទន្ទឹមនឹងនោះ ក៏បានលើកឡើងពីផលប៉ះពាល់នៃការរៀបការមិនទាន់ពេញវ័យនិងរៀបការជាប់សាច់សាលោហិតនឹងគ្នា ធ្វើប៉ះពាល់ដល់គុណភាពចំនួនប្រជាជន ចុះខ្សោយតំណពូជអាចនឹងកើតកូនមកមានរូបវិការ ឬក៏ជំងឺតំណពូជ។ល។ ឆ្លងតាមរយៈនោះ រួមចំណែកក្នុងការបង្ការ ទប់ស្កាត់ការរៀបការមិនទាន់ពេញវ័យ និងរៀបការជាប់សាច់សាលោហិតនឹងគ្នា ក្នុងតំបន់ជនរួមជាតិភាគតិចនៅភូមិភាគ កាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍ-មុនី