ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/07/2022 - 14:38

សម​មិត្ត​ ហូវ​អា​ឡឺន សមាជិក​មជ្ឈិម​បក្ស​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​៖

យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​គោល​នយោ​បាយ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​

(កឹង​ធើ) - គណៈ​កម្មា​ធិការ​ជន​ជាតិ​ ទើប​រៀប​ចំ​សន្និ​បាត​អន​ឡាញ​ក្នុង​ទូទាំង​ប្រ​ទេស​ បូក​សរុប​ការ​ងារ​ជន​ជាតិ​ក្នុង​រយៈ​ពេល​ ៦ ខែដើម​ឆ្នាំ​ និង​អនុវត្ត​ភារ​កិច្ច​សម្រាប់​ ៦ ខែ​ចុង​ឆ្នាំ​ ២០២២។​

​  ទិដ្ឋ​ភាព​ទាំង​មូល​នៃ​អ្នក​តំ​ណាង​ចូល​រួម​នៅ​ទីតាំង​បណ្តាញ​មជ្ឈិម​ ។​   រូប​ថត​៖ baodantoc.vn

ក្នុង​រយៈ​ពេល​ ៦ ខែក​ន្លង ការ​ងារ​ជន​ជាតិ​ និង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ ត្រូវ​បាន​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ មាន​ភូមិ​ភាគ​ចំ​នួន​ ១៩ បាន​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ពិសេស​ចំ​នួន​ ៥៥ សំ​ខាន់​គឺ​ទាក់​ទង​លើ​វិស័យ​ដូច​ជា​៖ ការ​វិនិ​យោគ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តាម​ថូង បាង​ ដែល​នៅ​ជួប​ការ​លំ​បាក​; អភិវឌ្ឍន៍​ផលិត​កម្ម​កសិកម្ម​; អភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​; ឧបត្ថម្ភ​សិក្សា​សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច​; ដំឡើង​នា​ឡិកាទឹក​ប្រ​ជុំ​ជីវ​ភាព​ ។​ល។​ បណ្តា​គោល​នយោ​បាយ​ត្រូវ​បាន​ភូមិ​ភាគ​នានា​ ប្រ​កាស​ឱ្យ​ប្រើ​ប្រាស់​ សំ​ដៅ​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​របស់​ប្រ​ជា​ជន​ ធានា​សុខុមាល​ភាព​សង្គម​ និង​អភិវឌ្ឍន៍​ស្មើ​ភាព​គ្នា​រវាង​តំ​បន់​ និង​ជន​ជាតិ​នៅ​លើ​ភូមិ​សាស្រ្ត​។​

បញ្ចប់​អង្គ​សន្និ​បាត​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន បាន​ស្នើ​ស្ថាប័ន​ដែល​បម្រើ​ការ​ងារ​ជន​ជាតិ​ គ្រប់​ថ្នាក់​ ផ្តោត​ការ​បញ្ជ្រាប​និង​ផ្សព្វ​ផ្សាយ អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ រដ្ឋ​សភា​ រដ្ឋា​ភិបាល​ នា​យក​រដ្ឋ​មន្ត្រី​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ ដែល​ទាក់​ទង​ដល់​ការ​ងារ​ជន​ជាតិ​ គោល​នយោ​បាយ​ជន​ជាតិ​។​ ក្តាប់​ច្បាស់​លាស់​នូវ​ស្ថាន​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ដើម្បី​ធ្វើ​សេនា​ធិការ​បាន​ទាន់​ពេល​ជូន​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ដោះ​ស្រាយ​ ធានា​ភាព​សុខ​ដុម​ប្រ​ជា​ជន​។​ យក​ចិត្ត​ទុក​ដាក់​ ពង្រឹង​អង្គ​ការ​ចាត់​តាំង​ ធានា​បាន​នូវ​បរិមាណ​ និង​រចនា​សម្ព័ន្ធ​អង្គ​ភាព​ផ្សារ​ភ្ជាប់​នឹង​ការ​បណ្តុះ​បណ្តា​ល​ បំ​ប៉ន​ លើក​កម្ពស់​សមត្ថ​ភាព​ និង​ទំ​នួល​ខុស​ត្រូវ​ក្នុង​កង​ជួរ​កម្មា​ភិបាល​។​ ពង្រឹង​បាន​ល្អ​នូវ​តួនាទី​របស់​ព្រឹទ្ធា​ចារ្យ​ភូមិ​ស្រុក​ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ ដើម្បី​ពង្រឹង​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​រវាង​ប្រ​ជា​ជន​ជាមួយ​នឹង​បក្ស​ រដ្ឋ​អំ​ណាច​។​ បង្កើន​កិច្ច​សហការ លើក​កម្ពស់​តួនាទី​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ អំ​ពី​ស្ថាន​ភាព​ការ​ងារ​ជន​ជាតិ​ និង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​នៅ​ភូមិ​ភាគ​។​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ក៏​បាន​ស្នើ​កម្មា​ភិបាល​ទទួល​បន្ទុក​កិច្ច​ការ​ជន​ជាតិ​ គ្រប់​លំ​ដាប់​ថ្នាក់​ គប្បី​រៀប​ចំ​ប្រ​ព័ន្ធ​ភាវូបនីយ​កម្ម​អំ​ពី​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល។​ យល់​ត្រឹម​ត្រូវ​និង​ពេញ​លេញ​ បន្ត​ស្រាវ​ជ្រាវ​ និង​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​សង្គម​ឌីជី​ថល ដើម្បី​បំ​ពេញ​ការ​ងារ​សេនា​ធិការ​ក្នុង​ការ​អនុវត្ត​ជាក់​ស្តែង​ ដើម្បី​បម្រើ​ជូន​ជន​ជាតិ​ភាគ​តិច​បាន​ល្អ​ជាង​...៕​

​              ង៉ុក​ក្វៀង​ ប្រែសម្រួល​៖ វ៉ាន់​តឹន

ចែករំលែកអត្ថបទ