07/06/2022 - 09:29

ទិដ្ឋ​ភាព​ដ៏​អស្ចារ្យ​

ភាព​ជោគ​ជ័យ​នៃ​ស៊ី​ហ្គេម​លើក​ទី​ ៣១ ដែល​រៀប​ចំ​នៅ​ប្រ​ទេស​វៀត​ណាម​ ក្រុម​កីឡា​ប្រ​ទេស​ម្ចាស់​ផ្ទះ​មិន​ត្រឹម​តែ​ជាប់​ចំ​ណាត់​ថ្នាក់​លេខ​ ១ ប៉ុណ្ណោះ​ទេ ជាង​នេះ​ទៅ​ទៀត​ នៅ​ទាំង​មាន​ទិដ្ឋ​ភាព​ដ៏​អស្ចារ្យ​បង្កើត​ជា​ទំ​ព័រ​ប្រ​វត្តិ​សាស្ត្រ​សម្រាប់​អត្ត​ពលិក​គ្រប់​រូប​ និង​ភាព​ពុះ​ពោរ​របស់​អ្នក​គាំ​ទ្រ។​

កីឡា​ការិ​នីមាស​ ២ រូប​នៃ​អត្ត​ពលកម្ម​វៀត​ណាម​។​ រូប​ថត​៖ អីុនធឺ​ណិត

នៅ​ទីលាន​កឹម​ផា ខេត្ត​ក្វាង​និញ ពណ៌​ក្រ​ហម​ច្រាល​ចេញ​ពីអ្នក​គាំ​ទ្រ ដែល​ចូល​ទស្សនា​ណែន​ណាន​តាន់​តាប់​លើ​វេទិកា​ដោយ​អាវ​ពណ៌​ក្រហម​ ផ្កា​លឿង​។​ កាមេរ៉ា​រេដល់​កន្លែង​ណាក៏​ឃើញ​អ្នក​គាំ​ទ្រមាន​ភាព​តាន​តឹង​ ខ្សែ​ភ្នែក​ផ្តោត​តាម​បាល់​របស់​នារី​មាស​ ពេល​ក្រុម​បាល់​ទាត់​នារី​វៀត​ណាម​ប្រ​កួត​នឹង​ក្រុម​បាល់​ទាត់​នារី​ថៃ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ស៊ី​ហ្គេម​លើ​កទី ៣១។​ កីឡា​ករ​ខ្សែ​ប្រ​យុទ្ធ​ ប្រ​ធាន​ក្រុម​ហ្វិញ​ញ៉ឺ​ ស៊ុត​បាល់​បញ្ចូល​ទីបាន​មួយ​គ្រាប់​យ៉ាង​អស្ចារ្យ​ ជួយ​ឱ្យ​ក្រុម​បាល់​ទាត់​នារី​វៀត​ណាម​ លើកទី ២ ឈ្នះ​មេដាយ​មាស​បី​ដងជាប់​គ្នា​។​ “អា​វពណ៌​ក្រហម​” ពុះ​កញ្ជ្រោល​ពេញទី​លាន​កឹមផា។​ រួច​ដល់​ថ្ងៃ​បន្ទាប់​ ភាព​ពុះ​កញ្ជ្រោល​បាន​កើត​ឡើង​នៅ​ទីលាន​មីឌិញ​ ខណៈ​ពេល​ក្រុម​បាល់​ទាត់​បុរស​ U២៣ វៀត​ណាម​ បន្ត​ផ្តួល​ក្រុម​បាល់​ទាត់​បុរស​ U២៣ ថៃ​ ដើម្បី​ទទួល​មេដាយ​មាស​ផង​ដែរ​។​

ង្វៀង​ឌឹកត្វឹង​ រំភើប​ចិត្ត​ពេល​សម្រេច​ពិន្ទុ​នៅ​វគ្គ​ចុង​ក្រោយ​ ទទួល​បាន​មេដាយ​មាស​។
 រូបថត៖
អីុនធឺណិត

ប្រ​ការ​គួរ​ឱ្យ​ចាប់​អារម្មណ៍នោះ​គឺ ​ទិដ្ឋ​ភាព​ដ៏​អស្ចារ្យ​នេះ​ ត្រូវ​បាន​អត្ត​ពលិក​និង​អ្នក​គាំ​ទ្រ​បង្កើត​ឡើង​នៅ​គ្រប់​កីឡដ្ឋាន​ជា​បន្ត​បន្ទាប់​។​ មុន​នោះ​ គឺ​ទិដ្ឋ​ភាព​ពុះ​កញ្ជ្រោល​បាន​កើត​ឡើង​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ពេល​ក្រុម​ជម្រើស​បាល់​ទះ​បុរស​វៀត​ណាម​ ផ្តួល​ក្រុម​បាល់​ទះ​ថៃ​ ដោយ​លទ្ធ​ផល​ ៣-២ ដើម្បី​ឈាន​ទៅ​ប្រ​កួត​វគ្គ​ផ្តាច់​ព្រ័ត្រ​។​ ឬ​ទិដ្ឋ​ភាព​ប្រ​កួត​កីឡា​វាយ​កូន​ឃ្លី​លើ​តុអត្ត​ពលិក ង្វៀង​ឌឹកត្វឹង​ ឈ្នះ​មេដាយ​មាស​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​លើ​អត្ត​ពលិក​ថៃ​។​ ទស្ស​និក​ជន​អង្គុយ​មិន​ជាប់​កៅ​អី​នៅ​ពេល​ត្វឹង​បាត់​ ២ ពិន្ទុ​ដើម្បី​ឈ្នះ​ការ​ប្រ​កួត​ ខណៈ​ពេល​កំ​ពុង​នាំ​មុខ​ដោយ​ពិន្ទុ​១០-៨។​ មិន​តែ​ប៉ុណ្ណោះ​ កីឡា​ករ​ជើង​ខ្លាំង​ Phakphoom ក៏​ទទួល​បាន​ ៣ ពិន្ទុ​ដើម្បី​នាំ​មុខ​ឡើង​វិញ​ ដោយ​ពិន្ទុ​ ១១-១០។​ ទិដ្ឋ​ភាព​ដ៏​អស្ចារ្យ​ គឺ​ត្វឹង​ក្រឡះ​ស្ថាន​ភាព​ឈ្នះ​គូប្រ​កួត​ដោយ​ពិន្ទុ​ ១៣-១១ នៅ​សិត​ចុង​ក្រោយ​ នាំ​មក​មេដាយ​មាស​ឯកត្ត​ជន​ បុរស​ជូន​កីឡា​វាយ​កូន​ឃ្លី​លីតុវៀត​ណាម​ បន្ទាប់​ពីរង់​ចាំ​អស់​រយៈ​កាល​ ១៩ ឆ្នាំ​។​

មេដាយ​មាស​របស់​អត្ត​ពលិក​ម្នាក់​ៗ​ គឺ​ជាទិដ្ឋ​ភាព​ដ៏​អស្ចារ្យ​ ដោយ​សារ​តែពួក​គេប្រឹង​ហាត់​ឥត​ឈប់​ឈរ​ ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​ពេញ​ចិត្ត​។​ ទន្ទឹម​នឹង​ទិដ្ឋ​ភាព​ទាំង​នេះ​ដែរ​ នៅ​មាន​រូប​ភាព​ផ្សេង​ៗ​ ជាច្រើន​ទៀត​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្ររឹត​តែ​រំភើប​ចិត្ត​ នោះ​គឺ​ក្រុម​ជម្រើស​កីឡា​ Taekwondo វៀត​ណាម​ បាន​នាំ​មក​មេ​ដាយ​មាស​ចំ​នួន​ ៤ គ្រឿង​ជូន​គ្រូ​បង្វឹក​ង្វៀង​ថាញ​ហ្វី ដើម្បី​សម្តែង​នូវ​ការ​ដឹង​គុណ។​ ហើយ​នោះ​ក៏​ជា​រូប​ភាព​ ដែល​គណៈ​កម្ម​ការ​រៀប​ចំ​ជូន​ប័ណ្ណ​សរ​សើរ​ដល់​អត្ត​ពលិក​វៀត​ណាម​ ២ រូប​ នោះ​គឺ​កីឡា​ការិ​នី ង្វៀង​ធីហ្វៀង​ នាំ​មក​មេ​ដាយ​មាស​ចំ​នួន​ ១០ គ្រឿង​ និង​កីឡា​ការិ​នីង្វៀង​ធីវ៉ាន់​ នាំ​មក​មេដាយ​មាស​ចំ​នួន​ ៨ គ្រឿង​ បន្ទាប់​ពីចូល​រួម​ប្រ​កួត​នៅ​រាល់​លើក​ស៊ី​ហ្គេម​។​ ប្រ​សិន​បើ​តាម​ដាន​ការ​ប្រ​កួត​នៅ​ពាន​រង្វាន់​ធំ​ៗ​ថ្នាក់​តំ​បន់​ ទស្សនិក​ជន​អាច​នឹង​ជួប​ប្រ​ទះ​នូវ​ទិដ្ឋ​ភាព​ដ៏​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​...៕​ 

ហា​ថាញ-មុនី

ចែករំលែកអត្ថបទ