អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ បានអញ្ជើញមកសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពសកម្មភាពរបស់វិទ្យាស្ថានពុទ្ធសាសនាខ្មែរ និងអបអរសាទរព្រះឧបជ្ឈាយ៍ ដាវញឺ អនុប្រធានក្រុមប្រឹក្សាអភិបាលសមាគមពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ វិទ្យាធិការនៃវិទ្យាស្ថានពុទ្ធសាសនាខ្មែរ ស្របក្នុងឱកាសខែវិសាខបូជា។
អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ ប្រគេនទេយ្យវត្ថុអំណរ
បុណ្យវិសាខបូជាដល់ព្រះឧបជ្ឈាយ៍ដាវញឺ។
ក្នុងឱកាសជួបសំណេះសំណាល អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ បានអបអរសាទរដល់ព្រះឧបជ្ឈាយ៍ដាវញឺ ដែលទើបបន្តកាន់តំណែងជាប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ អាណត្តិកាល ២០២២-២០២៧ ។
ក្នុងឱកាសបុណ្យវិសាខបូជាពុទ្ធសករាជ ២៥៦៦ ជំនួសមុខថ្នាក់ដឹកនាំគណៈកម្មាធិការជនជាតិ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ បានផ្តាំផ្ញើនូវបិយវាចាសួរសុខទុក្ខយ៉ាងកក់ក្តៅ និងប្រសិទ្ធពរបវរមហាប្រសើរដល់មន្ត្រីសង្ឃ អ្នកមុខអ្នកការសាសនា និងព្រះសង្ឃគ្រប់ព្រះអង្គ។ អនុរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើសួរសុខទុក្ខ លើកទឹកចិត្តដល់សមណនិស្សិតខិតខំជម្នះនូវការលំបាកចំពោះមុខ ដើម្បីសម្រេចបានលទ្ធផលខ្ពស់ក្រោយពីបញ្ចប់ការសិក្សា។ ដោយឡែកព្រះសង្ឃពុទ្ធសាសនាខ្មែរ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ រំពឹងថា ព្រះសង្ឃគ្រប់ព្រះអង្គនឹងបន្តអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ; រួមកម្លាំងស្រុះស្រួលក្នុងការកសាងផែនមហាសាមគ្គីទូទាំងជនជាតិ។
ព្រះឧបជ្ឈាយ៍ ដាវញឺ ក៏បានជូនដំណឹងជុំវិញស្ថានភាពនៃដំណើរការរបស់វិទ្យាស្ថានក្នុងរយៈពេលកន្លង។ ឆ្លងតាមរយៈនោះ ចាប់ពីបង្កើតរហូតមកទល់ពេលនេះ វិទ្យាស្ថានបណ្តុះបណ្តាលបាន ៥ ជំនាន់ ដោយមានសមណនិស្សិតបញ្ចប់បរិញ្ញាពុទ្ធិកសិក្សាជាង ២០០ អង្គ រួមចំណែកលើកកម្ពស់កម្រិតវិជ្ជាសមណនិស្សិត ព្រះសង្ឃនៅតាមវត្តខ្មែរនានាតំបន់តីណាមបូ។ បច្ចុប្បន្ន វិទ្យាស្ថានបានសហការជាមួយនឹងសាកលវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្រ្ត បើកថ្នាក់បណ្តុះបណ្តាលឧត្តមសិក្សាជំនាញផ្នែកសាសនាវិទ្យា ជូនសិក្ខាកាមជិត ៤០ រូប ដែលជាអ្នកមុខ អ្នកការសាសនា និងកម្មាភិបាលកំពុងបំពេញការងារជនជាតិនិងសាសនាក្នុងតំបន់តីណាមបូ។
ព្រះឧបជ្ឈាយ៍ ដាវញឺ មានថេរដីកា៖ នៅពេលខាងមុខ ជាមួយនឹងតួនាទីនិងភារកិច្ចរបស់ព្រះអង្គ នឹងរួមជាមួយនឹងអ្នកមុខអ្នកការសាសនា អនុវត្តត្រឹមត្រូវតាមមាគ៌ាទិសដៅ រួមរបស់សមាគមពុទ្ធសាសនាវៀតណាម រស់នៅអនុវត្តល្អការងារសង្គម ប្រតិបត្តិល្អការងារសាសនា សកម្មឃោសនា ចលនាពុទ្ធសាសនិកនិងជនរួមជាតិខ្មែរ អនុវត្តត្រឹមត្រូវតាមច្បាប់របស់រដ្ឋ ព្រួតដៃក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់តីណាមបូនិយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួម៕
យោង៖ baodantoc.vn -វិមាន