ប្រធានរដ្ឋសភា វឿងឌិញហ្វែ ទើបប្រទានជូនគ្រឿងឥស្សរិយយសពលកម្មចំណាត់ថ្នាក់លេខមួយដល់បក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្តត្រាវិញ ដែលសម្រេចស្នាដៃឆ្នើមក្នុងការអនុវត្តគោលនយោបាយ ចំពោះជនរួមជាតិភាគតិច រួមចំណែកក្នុងបុព្វហេតុកសាងលទ្ធិសង្គមនិយមនិងការពារមាតុភូមិ។
ប្រធានរដ្ឋសភា វឿងឌិញហ្វែ ប្រទានគ្រឿងឥស្សរិយយសពលកម្មចំណាត់ថ្នាក់លេខមួយដល់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនខេត្តត្រាវិញ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ប្រធានរដ្ឋសភា វឿងឌិញហ្វែ អបអរសាទរចំពោះសមិទ្ធផលដ៏ធំធេង មានអត្ថន័យគួរជាទីមោទនៈនៃបក្ខភាគ រដ្ឋអំណាចនិងប្រជាជន ខេត្តត្រាវិញសម្រេចបាន។ ប្រធានរដ្ឋសភា គូសបញ្ជាក់៖ ត្រាវិញមានខឿនវប្បធម៌ដ៏សម្បូរបែប ល្អពិសេស រួមចំណែកធ្វើឱ្យអត្តសញ្ញាណវប្បធម៌វៀតណាមឯកភាពនិងសម្បូរបែប។ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម មានជំហានអភិវឌ្ឍលេចធ្លោ ការកសាងជនបទថ្មីសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ សំណង់សំខាន់ៗជាច្រើនរបស់ជាតិ ត្រូវបានវិនិយោគលើភូមិសាស្ត្រ ជំហានដំបូងពង្រីកបានប្រសិទ្ធភាព។ល។
ខេត្តត្រាវិញ ទើបរៀបចំខួបអនុស្សាវរីយ៍ ៣០ ឆ្នាំ ទិវាបង្កើតខេត្តឡើងវិញ (៥/១៩៩២ -៥/២០២២) ផ្សារភ្ជាប់នឹងខួបអនុស្សាវរីយ៍ ៤៧ ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥-៣០/៤/២០២២) និងខួបលើកទី ១៣២ ឆ្នាំ ទិវាខួបកំណើត លោកប្រធានហូជីមិញ (១៩/៥/១៨៩០ - ១៩/៥/២០២២)។ ក្រោយពីរយៈពេល ៣០ ឆ្នាំនៃការបង្កើតខេត្តឡើងវិញ សេដ្ឋកិច្ច-សង្គមរបស់ខេត្តត្រាវិញមានការវិវឌ្ឍន៍យ៉ាងសកម្ម តម្លៃផលិតផលក្នុងស្រុកសរុបកើនមធ្យមភាគ ១១,៥% នៅឆ្នាំ ២០២១ ចំណូលមធ្យមភាគលើមនុស្សម្នាក់សម្រេច ៦៣,១៥ លានដុង កើនជាង ៨៦ ដងបើប្រៀបធៀបនឹងឆ្នាំ ១៩៩២ ៕
សើុងម៉ាល័យ-មុនី