ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/05/2022 - 14:24

នាយ​ក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ សុក​ត្រាំង​

ថ្មី​ៗ​នេះ​ ក្នុង​ដំណើរ​បំ​ពេញ​ទស្សន​កិច្ច​ការ​ងារ​នៅ​ខេត្ត​សុក​ត្រាំង​ នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ និង​គណៈ​ប្រតិ​ភូ​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ដល់​សិស្សា​នុសិស្ស​នៃ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ សុក​ត្រាំង​។​

នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​សិស្សា​នុ​សិស្ស​នៃ​វិទ្យា​ល័យ​ជន​ជាតិ​
អន្តេវាសិកហ្វិញកឿង សុកត្រាំង។

នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ជូន​អំ​ណោយ​ដល់​សិស្សា​នុ​សិស្ស​។​

នាយក​រដ្ឋ​មន្ត្រី​ បាន​សាក​សួរ​ពីស្ថាន​ភាព​រស់​នៅ​ និង​ការ​សិក្សា​របស់​សិស្សា​នុសិស្ស​ ស្វែង​យល់​ពីស្ថាន​ភាព​ជាក់​ស្តែង​នៃ​គោល​នយោ​បាយ​អប់​រំចំ​ពោះ​កូន​ចៅ​ជន​ជាតិ​ភាគ​តិច​ ក៏​ដូច​ជា​ចំ​ណុច​ខ្វះ​ខាត​ បញ្ហា​ប្រ​ឈម​នានា​ក្នុង​ប្រ​ព័ន្ធ​អប់រំ​ជន​ជាតិ​អន្តេ​វា​សិក​។​ នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បាន​លើក​ទឹក​ចិត្ត​សិស្សា​នុសិស្ស​របស់​សាលា​ មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​សិក្សា​បាន​ល្អ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​សកម្ម​ចូល​រួម​សកម្ម​ភាព​ក្រៅ​កម្ម​វិធី​សិក្សា​ កីឡា​អប់​រំកាយ​ វប្ប​ធម៌​ និង​សិល្បៈ​ទៀត​ផង​។​ ជាពិសេស​ សិស្សា​នុសិស្ស​ត្រូវ​ចេះ​ស្រឡាញ់​ យក​ចិត្ត​ទុក​ដាក់​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ពង្រីក​ស្មារតី​មហា​សាម​គ្គី​   អភិ​រក្ស​និង​ពង្រីក​តម្លៃ​ប្រ​វេណី​វប្ប​ធម៌​របស់​ជន​ជាតិ។ល។​

ក្នុង​ឱកាស​នេះ​ នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បាន​ជូន​ម៉ាស៊ីន​កុំ​ព្យូទ័រ​ចំ​នួន​ ១០ គ្រឿង​ដល់​សាលា​ និង​អា​ហា​រូប​ករណ៍​ ១០ ចំណែក​ (ក្នុង​មួយ​ចំ​ណែក​ទឹក​ប្រាក់​ ៥ លាន​ដុង​) ដល់​សិស្ស​ក្រី​ក្រ​រៀន​ពូកែ​៕

​          យ្វីអា​ញ-សុផន

ចែករំលែកអត្ថបទ