សមមិត្ត ត្រឹងវៀតទ្រឿង អនុលេខាបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ។ |
ឆ្នាំកន្លង ស្ថានភាពជំងឺរាតត្បាត COVID-១៩ នៅលើភូមិសាស្ត្រក្រុង មានភាពស្មុគស្មាញ បានជះឥទ្ធិពលយ៉ាងខ្លាំងលើគ្រប់វិស័យក្នុងជីវភាពរបស់ប្រជាជន ក្នុងនោះ ទាំងជនរួមជាតិភាគតិចផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុងក៏បានខិតខំប្រឹងប្រែង អនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត ស្ដារឡើងវិញជាជំហានៗនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ស្របក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ - បុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២២ សមមិត្ត ត្រឹងវៀតទ្រឿង អនុលេខាបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានចែករំលែកជាមួយជនរួមជាតិ អំពីសមិទ្ធផលដែលសម្រេចបាន ព្រមទាំងផ្ញើក្ដីសង្ឃឹមជនរួមជាតិភាគតិច ក្នុងនោះមានបងប្អូនជាជនរួមជាតិខ្មែរ បន្តរួមសាមគ្គី ជិតស្និទ្ធ ដើម្បីអនាគតកាន់តែអភិវឌ្ឍន៍។
អស់រយៈពេលជាច្រើនខែក្នុងឆ្នាំកន្លង ក្រុងរបស់យើងបានអនុវត្តវិធានការជាច្រើនក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត COVID-១៩ តាមបទបញ្ជាលេខ ១៥ និង ១៦/CT-TTg របស់នាយករដ្ឋមន្ត្រីនឹងសេចក្ដីសម្រេចលេខ ១២៨/NQ-CP របស់រដ្ឋាភិបាលស្ដីពី “ការសម្របខ្លួន ប្រកបដោយសុវត្ថិភាព ឈ្លាសវៃ គ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព ជំងឺរាតត្បាត COVID-១៩”។ ជាមួយស្មារតីសាមគ្គី ម្ចាស់ការ ឈ្លាសវៃ និងការប្ដេជ្ញានយោបាយខ្ពស់របស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្រុង បានរួមកម្លាំង ស្រុះស្រួលជម្នះការលំបាក សាកល្បង ពង្រីកកម្លាំងសមូហភាពក្នុងទូទាំងប្រព័ន្ធនយោបាយ និងទូទាំងសង្គម ផ្ដុំកម្លាំងអនុវត្តសម្រេចភារកិច្ចនយោបាយសំខាន់ៗ ចំនួនពីរទន្ទឹមគ្នានោះគឺ ការបង្ការ ប្រឆាំងគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពជំងឺរាតត្បាត COVID-១៩ ផង ព្រមទាំងជាជំហានៗស្ដារឡើងវិញនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លំនឹងជីវភាពប្រជាជនផង។
សមមិត្ត ឡេក្វាងមាញ់ សមាជិកមជ្ឈិមបក្ស លេខាបក្សក្រុងកឹងធើ ជូនពរឆ្នាំថ្មី និងប្រគេនអំណោយដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២១។ រូបថត៖ ង៉ុកក្វៀង
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ អបអរសាទរបុណ្យសែនដូនតា ឆ្នាំ ២០២១ នៅវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ។ រូបថត៖ ង៉ុកក្វៀង
សមមិត្ត ត្រឹងវៀតទ្រឿង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ជូនអំណោយក្រុមគ្រូពេទ្យជាជនជាតិខ្មែរក្នុងឱកាសបុណ្យសែនដូនតា ដែលកំពុងបម្រើការងារនៅមន្ទីរពេទ្យបណ្តោះអាសន្នលេខ ១ ។ រូបថត៖ ដ្វងលី
សូមគោរពសមមិត្ត ក្នុងបរិបទនៃជំងឺរាតត្បាត COVID-១៩ បង្កផលប៉ះពាល់ជាអវិជ្ជមានមកលើជីវភាពសង្គម តើក្រុងបានរៀបចំអនុវត្តគោលនយោបាយជនជាតិ ក៏ដូចជាការគិតគូរជូនជនរួមជាតិភាគតិចយ៉ាងណាដែរ ?
ការរៀបចំ អនុវត្តគោលនយោបាយជនជាតិ គិតគូរជីវភាពរបស់ជនរួមជាតិភាគតិច តែងបានប្រព័ន្ធនយោបាយក្រុងទាំងមូលផ្ដោតការយកចិត្តទុកដាក់។ ក្នុងនោះ ការងារធ្វើឱ្យជាក់ស្ដែងគោលនយោបាយនៅភូមិភាគនិងផ្សព្វផ្សាយអនុវត្តគោលការណ៍ គោលមាគ៌ារបស់បក្ស ច្បាប់របស់រដ្ឋ ស្ដីពីជនជាតិ ជូនកម្មាភិបាល អ្នករដ្ឋការក្នុងប្រព័ន្ធនយោបាយគ្រប់លំដាប់ថ្នាក់ ត្រូវបានអនុវត្តល្អ រួមចំណែកជះឥទ្ធិពលយ៉ាងខ្លាំងក្លា និងជាវិជ្ជមានដល់ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិភាគតិច។
ក្នុងឆ្នាំកន្លង សកម្មភាពជាច្រើនដូចជា សាសនា ជំនឿវប្បធម៌ កីឡា ទេសចរណ៍ បុណ្យចូលឆ្នាំ ថ្ងៃអនុស្សាវរីយ៍ ដែលប្រមូលផ្តុំគ្នាច្រើននៅភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅ ត្រូវបានបង្អាក់ ឬរៀបចំបន្តិចបន្តួច កាត់បន្ថយអាស្រ័យរងផលប៉ះពាល់នៃជំងឺរាតត្បាត ប៉ុន្តែនៅតែធានាបានភាពសមរម្យ សប្បាយរីករាយ សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ សមស្របជាមួយទំនៀមទម្លាប់ ធានាបាននូវការបង្ការ ប្រឆាំងជំងឺរាតត្បាត COVID-១៩ ឆ្លើយតបបានតម្រូវការទទួលផលវប្បធម៌ស្មារតីរបស់ជនរួមជាតិ។ល។ ក្នុងឱកាសទាំងនេះ តំណាងថ្នាក់ដឹកនាំក្រុង និងអង្គការមហាជននានានៅភូមិភាគ ក៏បានរៀបចំគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរ លើកទឹកចិត្ត ជូនអំណោយដល់គ្រួសារគោលនយោបាយ អ្នកមានប្រជាប្រិយ កម្មាភិបាលចូលនិវត្តន៍ អ្នកមុខអ្នកការសាសនា និងគ្រួសារក្រីក្រជាជនជាតិភាគតិច។ ពិសេស ឆ្នាំ ២០២១ ក្រុងក៏បានរៀបចំបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន អំណរ “បុណ្យចូលឆ្នាំថ្មី” ជាមួយនឹងប្រធានបទ៖ កងទ័ពនិងប្រជាជនកឹងធើ ឆ្នាំ ២០២១ មានសំណង់និងផ្នែកនៃការងារជាក់ស្តែងជាច្រើន សំដៅឧបត្ថម្ភជនរួមជាតិខ្មែរ ដោយសរុបថវិកាអនុវត្តជិត ៣ ពាន់លានដុង បង្កបាននូវភាពសប្បាយរីករាយក្នុងជនរួមជាតិ។
សមមិត្ត ឡេក្វាងមាញ់ សមាជិកមជ្ឈិមបក្ស លេខាបក្សក្រុងកឹងធើ និងឧត្តមសេនីយ៍ឯកបំរុង ត្រឹងក្វាងភឿង សមាជិកមជ្ឈិមបក្ស អគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ជូនសេចក្តីសម្រេចប្រគល់ផ្ទះជូនជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២១។ រូបភាព៖ ផាមទ្រុង
សមមិត្ត ផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល គណៈរៀបរៀងនិងអ្នកសារព័ត៌មាននៃកាសែតកឹងធើភាសាខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២១។ រូបថត៖ ថាញ់ឡុង
នៅចំពោះមុខស្ថានភាពជំងឺរាតត្បាត COVID -១៩ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ក្រុងក៏បានផ្ដល់ជូនអង្ករដល់ជនរួមជាតិ (តាមសេចក្ដីសម្រេចលេខ ៦៨/NQ -CP); ឧបត្ថម្ភជនរួមជាតិវិជ្ជមាននឹងជំងឺ COVID-១៩ ហើយបាត់បង់ជីវិតអាស្រ័យ COVID-១៩; ពលករសេរីជាជនជាតិ ត្រូវរងផលប៉ះពាល់ដោយ COVID-១៩; ករណីត្រូវផ្អាកបណ្ដោះអាសន្នកិច្ចសន្យាការងារ ឈប់សម្រាកការងារដោយមិនទទួលបៀវត្សរ៍; ជនជាតិភាគតិចដែលជួបការលំបាកដោយជំងឺរាតត្បាត COVID-១៩ និងឧបត្ថម្ភជនជាតិភាគតិចដែលមកពីតំបន់មានជំងឺ ។ល។ បានរួមចំណែកដោះស្រាយការលំបាកជូនជនរួមជាតិភាគតិច។ នៅក្នុងឆ្នាំកន្លងនេះដែរ ក្រុងបានសាងសង់ថ្មី និងជួសជួលផ្ទះបាន ៥ ខ្នងជូនជនជាតិភាគតិចចំនួន ៥ គ្រួសារ ដោយសរុបថវិកា ២២៥ លានដុង; ពិនិត្យនិងឧបត្ថម្ភឱ្យបុលទុន ជូនគ្រួសារជនជាតិភាគតិចចំនួន ៦២ គ្រួសារ សរុបថវិកាជិត ២ ពាន់លានដុង។ល។ ក្រៅពីនោះ ការងារកាត់បន្ថយភាពក្រីក្រក្នុងជនរួមជាតិភាគតិច ត្រូវបានទូទាំងប្រព័ន្ធនយោបាយយកចិត្តទុកដាក់អនុវត្ត ដើមឆ្នាំ ២០២២ អត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិចនៅមាន ១៥២ គ្រួសារ ស្រូបអត្រា ១,៥៨% នៃគ្រួសារជនជាតិភាគតិចសរុប (តាមបទដ្ឋានក្រីក្រ ដំណាក់កាល ២០២២-២០២៥)។
អាចនិយាយបានថា ដោយទង្វើប្រកបដោយលក្ខណៈឧបត្ថម្ភជាក់ស្ដែងនោះ បានរួមដំណើរជួយគ្នាទៅវិញទៅមក ។ល។ របស់ភូមិភាគ ផ្នែកពាក់ព័ន្ធទាំងឡាយរបស់ក្រុងចំពោះជនជាតិភាគតិច បានជួយជនរួមជាតិភាគតិច ជឿជាក់ទៅលើការដឹកនាំរបស់បក្ស និងរដ្ឋ ផ្ដើមពីនោះ ការចលនាប្រឡងប្រណាំងស្នេហាជាតិ ត្រូវបានជនរួមជាតិគាំទ្រ និងចូលរួមយ៉ាងសកម្ម។ ស្ថានភាពសន្តិសុខនយោបាយ និងសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម កន្លែងដែលមានជនរួមជាតិភាគតិចរស់នៅក្នុងក្រុងតែងបានរក្សាខ្ជាប់។
ឆ្នាំ ២០២២ រួមជាមួយនឹងភូមិភាគឯទៀត ក្នុងទូទាំងប្រទេស ក្រុងកឹងធើបានផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនរួមជាតិភាគតិច លើភូមិសាស្ត្រក្រុងកឹងធើ ដំណាក់កាល ២០២១-២០២៥ ដំណាក់កាល១ ចាប់ពី ២០២១ ដល់ ២០២៥ (កម្មវិធី) បច្ចុប្បន្ន ក្រុងបានផ្សព្វផ្សាយ អនុវត្តដូចម្ដេចខ្លះ សូមជម្រាបប្រសាសន៍ សមមិត្ត ?
ចាប់តាំងពីដើមឆ្នាំ ២០២២ ក្រុងបានដាក់ចេញផែនការផ្សព្វផ្សាយអនុវត្តកម្មវិធី ។ ក្នុងផែនការ ក្រុងបានកំណត់ច្បាស់ទិសដៅ ភាគកម្រិត មុខសញ្ញា ខ្លឹមសារ ភារកិច្ច ប្រភពទុន យន្តការគ្រប់គ្រង នឹងប្រគល់ភារកិច្ចជាក់ស្ដែងដល់រាល់មន្ទីរ គណៈ ផ្នែករបស់ក្រុង។ ការដែលផ្សព្វផ្សាយអនុវត្តផែនការ ត្រូវច្បាមកម្មវិធីណែនាំរបស់ក្រសួងផ្នែកមជ្ឈិម សមស្របជាមួយនឹងសេចក្ដីសម្រេចនៃមហាសន្និបាតបក្ខភាគក្រុង និងផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដំណាក់កាល ២០២១ -២០២៥ របស់ក្រុង ។ ទន្ទឹមនឹងនោះ ផ្សារភ្ជាប់ជាមួយនឹងភារកិច្ច ការសហការរវាងគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក និងភូមិភាគនានាក្នុងដំណាក់ការផ្សព្វផ្សាយអនុវត្ត ។ល។ រីឯការអនុវត្តកម្មវិធីក៏ដូចជាអនុវត្តបណ្ដាគោលនយោបាយជនជាតិ ក្រុងកឹងធើ សុទ្ធតែឆ្ពោះទៅកាន់ទិសដៅ៖ ទាញយករាល់ប្រភពកម្លាំង សក្ដានុពល ឧត្តមភាពរបស់ក្រុង ផ្លាស់ថ្មីច្នៃប្រតិដ្ឋ ជំរុញខ្លាំងក្លាការអភិវឌ្ឍសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម; ផ្ដុំកម្លាំងដោះស្រាយនូវបញ្ហាដែលលំបាក កង្វល់បំផុតអំពីជីវភាព ផលិតកម្ម កាត់បន្ថយឆាប់រហ័ស ចីរភាព សន្សឹមៗកាត់បន្ថយគម្លាតអំពីកម្រិតរស់នៅ ប្រាក់ចំណូលរបស់ជនជាតិភាគតិច ប្រៀបជាមួយមធ្យមភាគរួមរបស់ក្រុង ។ អភិវឌ្ឍលើគ្រប់វិស័យអប់រំ បណ្តុះបណ្តាលសុខាភិបាល វប្បធម៌ លើកកម្ពស់ជាងទៀតជីវភាពរបស់ជនជាតិភាគតិច លើកកម្ពស់បរិមាណ គុណភាពកងជួរកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក ពលករជាជនជាតិភាគតិច ។ អភិរក្ស ពង្រីក អត្តសញ្ញាណនិងវប្បធម៌ដ៏ប្រពៃរបស់ជនជាតិ ។ កសាងប្រព័ន្ធនយោបាយមូលដ្ឋានរឹងមាំ រក្សាខ្ជាប់សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម; ពង្រឹង បង្កើនធ្លុងមហាសាមគ្គីរវាងជនជាតិនិងជនជាតិ លើកកម្ពស់ក្តីជំនឿរបស់ជនរួមជាតិភាគតិចជាមួយបក្សនិងរដ្ឋ។
ក្នុងឱកាសដើមឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ - បុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២២ តើសមមិត្ត មានបំណងចង់ផ្ដាំផ្ញើអ្វីខ្លះដល់ជនរួមជាតិដែរ សូមជម្រាបប្រសាសន៍?
ជាដំបូង ខ្ញុំសូមអះអាងជាថ្មីថា ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ក្រុងតែងតែយកចិត្តទុកដាក់ គិតគូរជីវភាព បង្កលក្ខណសម្បត្តិ ដើម្បីជនរួមជាតិភាគតិច ក្នុងនោះ មានជនរួមជាតិខ្មែរអភិវឌ្ឍផលិតកម្ម លំនឹងនិងលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតី ។ ឆ្នាំ ២០២២ មានអត្ថន័យយ៉ាងសំខាន់ បង្កជាគ្រឹះធារអនុវត្តដើម្បីអនុវត្តផែនការ ដំណាក់កាល ២០២១-២០២៥។ ហើយនេះក៏ជាឆ្នាំដែលក្រុងប្ដូរផ្ដាច់អនុវត្តផែនការផ្សព្វផ្សាយកម្មវិធី - ហើយក៏ចាត់ទុកថាជាការកំណត់គោលនយោបាយដ៏ត្រឹមត្រូវសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅតំបន់ជនជាតិភាគតិច ។ ព្រោះហេតុនោះ ថ្នាក់ដឹកនាំក្រុងសង្ឃឹមថា កម្មាភិបាល អ្នករដ្ឋការ យុទ្ធជននិងប្រជាជនគ្រប់រូប បន្តលើកកម្ពស់ការប្រុងប្រយ័ត្នស្មារតី ភារកិច្ចក្នុងការបង្ការប្រឆាំងជំងឺរាតត្បាត និងអនុវត្តបណ្តាភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។ ពិសេសជនជាតិភាគតិច ក្នុងនោះមានជនរួមជាតិខ្មែរ បន្តការពង្រីកប្រវេណីដ៏ប្រពៃ បង្កការឯកភាព សាមគ្គីភាព ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍរបស់ក្រុង។
ស្របក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២២ ជំនួសមុខថ្នាក់ដឹកនាំក្រុង ខ្ញុំសូមផ្ញើនូវបិយវាចាប្រគេនពរ និងប្រសិទ្ធពរដល់ព្រះសង្ឃ ជនរួមជាតិ កម្មាភិបាលយុទ្ធជន អ្នកស្នេហាជាតិ អ្នកមានប្រជាប្រិយ ក្នុងជនរួមជាតិខ្មែរ ឆ្នាំថ្មីសូមឱ្យមានកម្លាំង ពលំមាំមួន សុខភាពបរិបូរណ៍ ពោរពេញដោយក្តីសប្បាយរីករាយ និងសុភមង្គល៕
សូមអរគុណសមមិត្ត !
ថាញ់ឡុង - វ៉ាន់តឹន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។