នៅរដ្ឋធានី ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាល ផាមប៊ិញមិញ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ រួមជាមួយនឹងក្រសួង ផ្នែកនានា ដើម្បីវាយតម្លៃពីស្ថានភាព ល្បឿនផ្សព្វផ្សាយ អនុវត្តកម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២១ - ២០២៥។
ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាល ផាមប៊ិញមិញ ដឹកនាំកិច្ចប្រជុំ។ រូបថត៖ TTXVN
ពាក់ព័ន្ធដល់កម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥។ រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឹន ឱ្យដឹង៖ មកទល់ពេលនេះ បានធ្វើឱ្យសុក្រឹតប្រព័ន្ធឯកសារគតិយុត្ត ដាក់ជូននិងបានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ផ្ដល់សច្ចាប័ន។ រាល់ឯកសារស្ថិតក្នុងដែនសមត្ថកិច្ចនៃគណៈកម្មាធិការជនជាតិ (រួមមានសារាចរណែនាំចំនួន ២) ដោយបានអនុវត្ត ការសុំយោបល់ជាស្រេច កំពុងរង់ចាំគ្រប់មូលដ្ឋាននឹងចុះហត្ថលេខាប្រកាសឱ្យប្រើ)។ ក្នុងការងារគ្រប់គ្រងកម្មវិធី គណៈកម្មាធិការជនជាតិ បានបង្កើតការិយាល័យសម្របសម្រួលនិងបង្កើតក្រុមការងារ។ ស្ដីពីគម្រោងបែងចែកទុនសម្រាប់កម្មវិធី គណៈកម្មាធិការជនជាតិ បានអនុវត្តយ៉ាងម៉ឺងម៉ាត់ ចាត់ចែងទទួលយកមតិយោបល់ពីក្រសួង ផ្នែកនិងភូមិភាគនានា។ល។ នៅតាមភូមិភាគនឹងធ្វើការរៀបចំពង្រឹងនិងបង្កើតគណៈចង្អុលការ (មកទល់សព្វថ្ងៃមាន ៣២/៥១ ខេត្ត បានរៀបចំពង្រឹងគណៈចង្អុលការ) ត្រៀមលក្ខណៈទទួលយកនិងផ្សព្វផ្សាយកម្មវិធី គណៈកម្មាធិការជនជាតិ នឹងបន្តធ្វើបច្ចុប្បន្នភាព រាយការណ៍ពីស្ថានភាពនៃការពង្រឹងគណៈចង្អុលការនៅតាមភូមិភាគ។ ចំពោះសំណុំបែបបទ និងការបែងចែកទុននៅភូមិភាគ គ្រប់ភូមិភាគបានត្រៀមរៀបចំផែនការរួចរាល់ ដើម្បីចាត់តាំងអនុវត្តភារកិច្ចក្នុងឆ្នាំ ២០២២ បន្ទាប់ពីរដ្ឋាភិបាលបែងចែកទុន។
ថ្លែងសរុបសេចក្ដីក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាល ផាមប៊ិញមិញ បានគូសបញ្ជាក់៖ រហូតមកទល់ពេលឥឡូវ ចំពោះមូលដ្ឋានគតិយុត្ត សេចក្ដីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ដែលពាក់ព័ន្ធ ការផ្ដល់សច្ចាប័នកម្មវិធីទិសដៅជាតិចំនួន ៣ ជាសារវន្តបានសម្រេចរួចរាល់។
ចំពោះការបែងចែកប្រភពទុន រហូតដល់ពេលសព្វថ្ងៃ កម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រ ចីរភាពនិងកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ គ្រប់លក្ខណៈដើម្បីបែងចែកប្រភពទុន យូរបំផុតត្រឹមថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២២ ត្រូវរាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា អំពីការបែងចែកប្រភពទុននេះ។ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាល សំណូមពរដល់ក្រសួង ផ្នែកនានា គប្បីផ្សព្វផ្សាយព្រមៗគ្នា ទន្ទឹមជាមួយគ្នានឹងការកសាងសេចក្ដីព្រាងសារាចរ។ នេះចំណុចសំខាន់សម្រាប់ផ្សព្វផ្សាយអនុវត្តរាល់កម្មវិធី បន្ទាប់ពីមានសេចក្ដីសម្រេចបែងចែកប្រភពទុន។ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាល ផាមប៊ិញមិញ បានគូសបញ្ជាក់ កម្មវិធីទិសដៅជាតិជនបទថ្មី កម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រចីរភាព កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ គឺកម្មវិធីចំនួន ៣ ត្រូវបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់ប្រជាជននិងម្ចាស់ឆ្នោតទូទាំងប្រទេស សំណូមពរគ្រប់ក្រសួង ផ្នែកពាក់ព័ន្ធ គប្បីម្ចាស់ការសហការ ផ្សព្វផ្សាយអនុវត្តសម្រេចប្រសិទ្ធភាពខ្ពស់បំផុត៕
យោងតាមគណៈកម្មាធិការជនជាតិ-ប្រែសម្រួល៖ ថាច់ធី