មន្ទីរពេទ្យជាច្រើនលើភូមិសាស្រ្តក្រុងកឹងធើ បានផ្សព្វផ្សាយបន្ទប់ពិនិត្យសុខភាព មណ្ឌលទទួលថែទាំ ព្យាបាលអ្នកជំងឺរងសំណល់រោគអូសបន្លាយក្រោយពីជាសះស្បើយជំងឺ COVID-១៩។ យោងតាមស្ថានភាពកម្រិតជំងឺ ក្រុមវេជ្ជបណ្ឌិត បានអនុវត្តវិធីសាស្រ្តព្យាបាល ណែនាំអ្នកជំងឺពីវិធីរស់នៅ លំហាត់ប្រាណនិងបន្ធូរអារម្មណ៍តានតឹងដើម្បីឆាប់មានសុខភាពដូចដើមវិញ។
វេជ្ជបណ្ឌិតធូវឹង ពិនិត្យតាមដានសុខភាពអ្នកជំងឺ។
វេជ្ជបណ្ឌិតឡេធីធ្វីញ៉ាង បន្ទប់ពិនិត្យសុខភាពលេខ ១៤ ផ្នែកពិនិត្យជំងឺ មន្ទីរពេទ្យពហុព្យាបាលក្រុងកឹងធើ ទទួលអ្នកជំងឺមកពិនិត្យសុខភាពក្រោយពីជាសះស្បើយជំងឺ COVID-១៩ ឱ្យដឹង៖ អ្នកជំងឺភាគច្រើនបានជាសះស្បើយជំងឺ COVID-១៩ ប៉ុន្តែមានអារម្មណ៍ថា ការហូបចុកថយចុះ និងសាបមាត់សាបក ហូបគ្មានរសជាតិ។ អ្នកជំងឺនៅមានអាការៈរោគមួយចំនួនដូច៖ ក្អក កេងមិនលក់ វិបត្តិផ្លូវរំលាយអាហារ ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ធម្មតា អ្នកជំងឺតែងប្រឈមនឹងស្ថានភាពពិបាកទ្រាំ ក្រោយពីជាសះស្បើយជំងឺ COVID-១៩ ពី១-២សប្តាហ៍។ ពួកគាត់ស៊ូទ្រាំ ប៉ុន្តែជំងឺមិនធូរស្បើយ នៅទាំងអូសបន្លាយជាង ៤ សប្តាហ៍។ តាមប្រសាសន៍វេជ្ជបណ្ឌិតញ៉ាង ឆ្លងតាមរយៈការតាមដានអ្នកជំងឺមកពិនិត្យសុខភាពឡើងវិញ វេជ្ជបណ្ឌិតបានកត់សម្គាល់ថា ជាង ៦០% ករណីមានសុខភាពប្រក្រតីឡើងវិញ ពេលប្រកាន់ខ្ជាប់ការព្យាបាល។ ចំពោះករណីជំងឺធ្ងន់ធ្ងរ សុខភាពខ្សោយគប្បីនាំចូលមន្ទីរពេទ្យ នឹងបានបញ្ជូនទៅផ្នែកវេជ្ជសាស្រ្តផ្ទៃក្នុងទូទៅ ដើម្បីវេជ្ជបណ្ឌិតបន្តតាមដាន ព្យាបាលទាន់ពេល ឱ្យល្អប្រសើរឡើងវិញ។
វេជ្ជបណ្ឌិតង្វៀងធីធូវឹង ផ្នែកវេជ្ជសាស្រ្តផ្ទៃក្នុងទូទៅ មន្ទីរពេទ្យពហុព្យាបាលក្រុងកឹងធើ ឱ្យដឹង៖ អ្នកជំងឺក្រោយពីជាសះស្បើយជំងឺ COVID-១៩ គប្បីចូលមន្ទីរពេទ្យសម្រាកព្យាបាល ពីព្រោះភាគច្រើនគឺរលាកសួត។ បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន ប៉ុន្តែប៉ះពាល់ដល់សួតធ្ងន់ធ្ងរ ចាំបាច់ត្រូវតែព្យាបាលក្រោយពីជាសះស្បើយជំងឺ COVID-១៩។ ក្រៅពីនោះ អ្នកជំងឺថែមទាំងមានអាការៈពិបាកដង្ហើម ហូបចុកថយចុះក្នុងរយៈពេលយូរ។ វេជ្ជបណ្ឌិតជួយអ្នកជំងឺទ្រទ្រង់រាងកាយ បំប៉ន់សារធាតុចិញ្ចឹម; ណែនាំហាត់រូបសាស្រ្តព្យាបាលផ្លូវដង្ហើម; លើកទឹកចិត្តអ្នកជំងឺ ដើម្បីអ្នកជំងឺស្ងប់ចិត្ត សហការព្យាបាល។ បច្ចុប្បន្ន ផ្នែកវេជ្ជសាស្រ្តផ្ទៃក្នុងទូទៅភាគច្រើនគឺវេជ្ជបណ្ឌិត ឧបដ្ឋាក មានបទពិសោធន៍ចូលរួមក្នុងក្រុមព្យាបាលអ្នកជំងឺ ឆ្លង COVID-១៩ ធ្ងន់ធ្ងរ ដូច្នេះងាយស្រួលក្នុងការពិគ្រោះ ព្យាបាលក្រោយពីជាសះស្បើយជំងឺ COVID-១៩។ ក្រៅពីនោះ អ្នកជំងឺក៏ទទួលបានការតាមដានសុខភាពពីមណ្ឌលព្យាបាលជំងឺ COVID-១៩ និងក្រោយពីជាសះស្បើយជំងឺ COVID-១៩ ម៉្លោះហើយវេជ្ជបណ្ឌិតអាចក្តាប់បានភាពវិវត្តន៍នៃជំងឺរបស់អ្នក។
លើភូមិសាស្រ្តក្រុងកឹងធើ នៅទាំងមានមន្ទីរពេទ្យដទៃទៀតទទួលព្យាបាលអ្នកជំងឺក្រោយពីជាសះស្បើយជំងឺ COVID-១៩ រួមមាន៖ មន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើ មន្ទីរពេទ្យកុមារក្រុងកឹងធើ។ ហេតុនោះ ពេលមានអាការៈបំះពាល់ដល់សុខភាព គុណភាពរស់នៅ អ្នកជំងឺអាចមកជួបវេជ្ជបណ្ឌិត ដើម្បីទទួលបានការពិគ្រោះ ពិនិត្យសុខភាព ព្យាបាលបានទាន់ពេលនិងមានប្រសិទ្ធភាព៕
ធូសឿង-មុនី