កីឡា - ទេសចរណ៍ ទេសចរណ៍

07/03/2022 - 14:19

លក្ខណៈ​វិសេស​ “បាញ់​កាញ់​ចាំ​” របស់​ជន​ជាតិ​ខ្មែរ​នៅ​ចូវ​ឡាំង​

ប៉ុន្មាន​ឆ្នាំ​មក​នេះ​ “បាញ់​កាញ់​ចាំ​” ឬ​ហៅ​ថា​ “បាញ​កាញ​រង់​ចាំ​” នៅ​ឃុំ​ចូវ​ឡាំង​ តែង​ធ្វើ​ឱ្យ​អ្នក​ផង​ជាច្រើន​ចង់​ភ្លក់​ឱ្យ​ស្គាល់​រស​ជាតិ​ និង​ក្លា​យជា​កន្លែង​គោល​ដៅ​មួយ​ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​ពេល​មក​កាន់​ស្រុក​ទ្រីតូង​ ខេត្ត​អាង​យ៉ាង​។​

ភ្ញៀវ​ទេ​សចរ​ពេញ​ចិត្ត​ជាមួយ​នឹង​បាញ់​កាញ់​ម្សៅ​កាត់​ដែល​មាន​រសជាតិ​ពិសេស​ដោយ​ឡែក​។​

ចាប់ពី​ទី​ប្រ​ជុំ​ជន​ទ្រីតូង​ ហាក់​ដូច​ជា​”សួរ​អ្នក​ណា​ក៏​ដឹង​ទាំង​អស់​” ម្ល៉ោះ​ហើយ​ភ្ញៀវ​ទេស​ចរ​មិន​ពិបាក​ស្វែង​រក​ហាង “បាញ់​កាញ់​ចាំ​”នោះ​ទេ​ ហា​ង​ស្ថិត​នៅ​ក្នុង​កូនផ្លូវ​តូច​ដែល​គ្មាន​ឈ្មោះ​ ដើរ​ចូល​ពី​ផ្លូវ​ខេត្ត​លេខ​ ៩៥៥B ចំ​ណុះ​ភូមិ​អាង​ហ្វា ឃុំ​ចូវ​ឡាំង​។​

បង​ស្រី​នា​ងកញ្ញា​ បម្រុង​ឆ្នាំង​បាញ់​កាញ់​ថ្មី​។​

ដែល​ហៅ​ថា​ហាង “បាញ់​កាញ់​ចាំ​” ពី​ព្រោះ​ ឆ្នាំង​បាញ់​កាញ់​លក់​មួយ​លើក​ៗ​ត្រូវ​ដាំ​ទឹក​ដោយ​ឡែក​ពី​គ្នា​ ហេតុ​នោះ​ចំ​ណាយ​ពេល​យួរ​។​ ព្រោះ​ហេតុ​នោះ​ បើ​ចង់​ភ្លក់​រស​ជាតិ​បាញ់​កាញ់​ មួយ​គោម​យ៉ាង​ឆ្ងាញ់​ពិសា​ ក្លិន​ឈ្ងុយ​ខ្ទឹម​លាយ​ បញ្ចូល​នឹង​ក្លិន​ត្រី​ផ្ទក់ ប្រ​ហិត​គោ​។​ល។​ ដែល​មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក​នោះ​ ភ្ញៀវ​ចាំ​បាច់​កាន់​ចាន​គោ​ម​ដាក់​ខ្ទឹម​ ជីវ៉ាន់​ស៊ុយ​ដោយ​ខ្លួន​ឯង​ រួច​ដើរ​ទៅ​ឈរ​រង់​ចាំ​ឬ​អង្គុយ​ចាំ​ដល់​វេន​ខ្លួន​។​ តាម​សម្ដី​បង​ស្រី​នាង​កញ្ញា​ ម្ចាស់​ហា​ង “បាញ់​កាញ់​ចាំ​” នេះ​ជាប្រ​ភេទ​អា​ហារ​មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក​រ​បស់ជន​រួម​ជាតិ​ខ្មែរ​។​ កាល​ពី​មុន​ ម្តាយ​របស់​គាត់​បាន​ធ្វើ​បាញ់​កាញ់​ម្សៅ​កាត់​នេះ​ រែក​ដើរ​លក់​តាម​ភូមិ​ស្រុក​។​ តែជាង​ ១០ ឆ្នាំ​មុន​ ម្តាយ​គាត់​ដោយ​សារ​វ័យ​ចាស់​ជរា មិន​អាច​រែក​នំដើរ​លក់​បាន​ទៀត​។​ ដោយ​រៀន​បាន​របរ​ធ្វើ​នំ”វិធី​ធ្វើ​” ដើម្បី​បញ្ចូល​គ្រឿង​ទេស​នឹង​សរ​សៃ​នំទន់ ប៉ុន្តែ​នៅ​រក្សា​បាន​ភាព​ស្រួយស្វិត​ពិសេស​ដោយ​ឡែក​ពី​ម្តាយ​ ម្ល៉ោះ​ហើយ​គាត់​សម្រេច​ចិត្ត​បើក​ហាង​លក់​នៅ​ផ្ទះ​។​

ភ្ញៀវ​កាន់​ចាន​គោម​ឈរ​រង់​ចាំ​ដល់​វេន​ខ្លួន​។​

ទោះ​ជាកន្លែង​លក់​ដី​ធារ​ចាក់​ស៊ី​ម៉ងត៍ ជញ្ជាំ​ង និង​ដំ​បូល​បាន​ប្រក់​ស័ង្កសីបណ្តោះ​អាសន្ន​ ប៉ុន្តែ​ ហាង​ពេល​ណា​ក៏​មាន​ភ្ញៀវ​ច្រើន​កុះ​ករ​។​ ភ្ញៀវ​បរិភោគ​នៅ​ភូមិ​ភាគ​ក៏​មាន​ មក​ពី​ខេត្ត​ក៏​មាន​ ហើយ​មាន​ភ្ញៀវ​ខ្លះ​ទៀត​ដោយ​សារ​ឮ​ថា​បាញ់​កាញ់​ឆ្ងាញ់​ ពិសេស​ទើប​មក​រក​ផង​ដែរ​។​ បង​ឌាំងឌឹក​ត្វង នៅ​ក្រុង​ឡុង​ស្វៀង​ ឱ្យ​ដឹង​៖ “ឱ្យ​តែមាន​ឱកាស​មក​ទ្រីតូង​ គឺខ្ញុំ​តែង​មក​ភ្លក់​ “បាញ់​កាញ់​ចាំ​”ជានិច្ច​។​ ខ្ញុំ​មិន​ចាំ​ថា​ ខ្ញុំ​បាន​ទទួល​ទាន​បាញ់​កាញ់​នេះ​ប៉ុន្មាន​លើក​នោះ​ទេ​ ប៉ុន្តែ​លើក​ណា​ក៏​ដូច​លើក​ណា​ បាញ់​កាញ់​តែង​មាន​រស​ជាតិ​ពិសេស​ដោយ​ឡែក​របស់​វា​ដដែល​ ធ្វើ​ឱ្យ​រូប​ខ្ញុំ​ហាក់​ដូច​ជា​ទើប​ភ្លក់​រស់​ជាតិ​លើក​ដំ​បូង​”។​ បង​ឡេថាញ់ទ្រុង​ នៅ​ខណ្ឌ​និញកេវ​ ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ ”ខ្ញុំ​ចង់​សាក​ឱ្យ​ស្គាល់​រស​ជាតិ​”បាញ់​កាញ់​ចាំ​”នៅ​ចូវ​ឡាំង​។​ ហេតុ​នោះ​លើក​ដំ​បូង​មក​បំ​ពេញ​ការ​ងារ​នៅ​ទ្រីតូង​   ដាច់​ខាត​ខ្ញុំ​ត្រូវ​តែ​មក​ភ្លក់​រសជាតិ​    “បាញ់​កាញ់​ចាំ​”   ឱ្យ​ទាន់​តែ  បាន។ល។​ ខ្ញុំ​មក​ដល់​ហាង​រវាង​ម៉ោង​ ៤ រសៀល​ តែចាំ​ជិត ​៣០ នា​ទីក្រោយ​ ទើប​បាន​ភ្លក់​រស​ជាតិ​បាញ់​កាញ់​ដ៏​ពិសេស​នេះ​ វា​ឈ្ងុយ​ឆ្ងាញ់​និង​មាន​រស​ជាតិ​ពិសេស​ដោយ​ឡែក​ ធ្វើ​ឱ្យ​រូប​ខ្ញុំ​ទទួល​ទាន​មួយ​គោមហើយ​ចង់​ទទួល​ទាន​មួយ​គោ​មបន្ថែម​ទៀត​”។​

រៀង​រាល់​ថ្ងៃ​ ចាប់​ពី​ម៉ោង​ ៤ រសៀល​រហូត​ដល់​ម៉ោង ​៧ យប់​ ហាង​បាញ់​កាញ់​ចាំ​របស់​បង​ស្រី​ នាង​កញ្ញា​ តែង​មាន​ភាព​អ៊ូ​អរ​ដោយ​មាន​មនុស្ស​មក​កុះ​ករ​។​ “អា​ស្រ័យ​មិន​គ្រប់​អ្នក​ធ្វើ​ ម្យ៉ាង​ទៀត​ខ្ញុំ​ចង់​ផ្តោត​កម្លាំង​ធ្វើ​ខ្លួន​ឯង​ ដើម្បី​ធានា​រក្សា​នូវ​រស​ជាតិ​តំណ​គ្រួ​សារ​នៃ​បាញ់​កាញ់​ម្សៅ​កាត់​របស់​ជន​ជាតិ​ខ្មែរ​ ម្ល៉ោះ​ហើយ​គ្មាន​បំ​ណង​បង្កើន​ម៉ោង​លក់​ទេ​” - បង​ស្រី​នាង​កញ្ញា​ បាន​ឱ្យ​ដឹង​ដូច្នេះ​៕​                    

ថាញ​ឡុង​-វិមាន​

ចែករំលែកអត្ថបទ