ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាល ផាមប៊ិញមិញ បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ២៧៧/QĐ-TTg ដាក់ចេញក្របខណ្ឌសកម្មភាពផ្លាស់ថ្មីយន្តការ គោលនយោបាយ ឧបត្ថម្ភកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០។
យោងតាមសេចក្តីសម្រេច ស្តីពីការកែលម្អលទ្ធផលអភិវឌ្ឍធនធានមនុស្សសម្រាប់ជនរួមជាតិភាគតិច ក្នុងខែមីនា ឆ្នាំ ២០២២ ក្រសួងអប់រំនិងបណ្តុះបណ្តាល នឹងប្រកាសឱ្យប្រើសេចក្តីសម្រេច បង្កើតយន្តការរៀបចំអនុវត្ត ដំណាក់កាលទី ២ គម្រោងបង្កើនភាសាវៀតសម្រាប់កុមារមត្តេយ្យ និងសិស្សបឋមសិក្សាតំបន់ជនជាតិភាគតិច ដែលបានផ្តល់សច្ចាប័ន លើសេចក្តីសម្រេចលេខ ២៨០៥/QĐ-BGDĐT ចុះថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៦ របស់ក្រសួងអប់រំនិងបណ្តុះបណ្តាល; ធ្វើឱ្យសុក្រឹតសេចក្តីព្រាងសារាចរកំណត់អំពីការរៀបចំ និងដំណើរការរបស់សាលាចំណេះទូទៅជនជាតិអន្តេវាសិក និងសេចក្តីព្រាងសារាចរកំណត់អំពីការរៀបចំ និងដំណើរការរបស់សាលាចំណេះទូទៅជនជាតិអឌ្ឍអន្តេវាសិក។
តាមការគ្រោងទុកក្នុងខែមីនា ឆ្នាំ ២០២២ ក្រសួងការងារ-យុទ្ធជនពិការនិងសង្គមកិច្ច នឹងដាក់ឱ្យប្រើប្រាស់សារាចរណែនាំអំពីការផ្តល់ពិគ្រោះតម្រង់ទិសការងារ ឧបត្ថម្ភផ្តើមអាជីពដល់សិស្ស និស្សិតតាមមូលដ្ឋានអប់រំវិជ្ជាជីវៈ។ ក្នុងខែមីនានេះដែរ រដ្ឋាភិបាលនឹងដាក់ឱ្យប្រើប្រាស់សេចក្តីសម្រេចកំណត់អំពីរបបឧបត្ថម្ភរៀងរាល់ខែដល់បុគ្គលិកពេទ្យនិងឆ្មបក្នុងភូមិ ដើម្បីពង្រឹងបណ្តាញបុគ្គលិកពេទ្យ និងឆ្មបក្នុងភូមិ។
អំពីបង្កើនការអភិបាលកិច្ចនិងគ្រប់គ្រងនូវកម្មវិធីទិសដៅជាតិ តាមការរំពឹងទុកក្នុងខែមីនា ឆ្នាំ ២០២២ រដ្ឋាភិបាលនឹងដាក់ឱ្យប្រើប្រាស់អនុក្រឹត្យកំណត់អំពីយន្តការគ្រប់គ្រង រៀបចំអនុវត្តរួមសម្រាប់កម្មវិធីទិសដៅជាតិចំនួន ៣ រួមមាន៖ (i) បង្កើតផែនការអនុវត្ត កម្មវិធីទិសដៅជាតិ ដែលមានការចូលរួមពីសំណាក់សហគមន៍នៅនឹងភូមិសាស្រ្តថ្នាក់ឃុំ, (ii) កំណត់រួមក្នុងការរៀបចំអនុវត្តដំណើរការឧបត្ថម្ភអភិវឌ្ឍផលិតកម្ម, (iii) កំណត់លក្ខណៈពិសេសដោយឡែករួមក្នុងការរៀបចំអនុវត្ត គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយតូច និងបច្ចេកទេសដែលមិនស្មុគស្មាញ។
គណៈកម្មាធិការជនជាតិ នឹងដាក់ឱ្យប្រើប្រាស់សារាចរ បង្កើតជាបែបបទត្រួតពិនិត្យ វាយតម្លៃដោយផ្អែកលើលទ្ធផលនៃកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ រួមមាន សូចនាករជំរុញសមភាពយេនឌ័រ ហើយត្រូវបានចែកជាក្រុមទៅតាមភេទ៕
យោង៖ baodantoc.vn - ប្រែសម្រួល៖ លីសៀ