គណៈកម្មាធិការប្រជាជនក្រុងកឹងធើ ទើបរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញបូកសរុបការងារបង្ការ ប្រឆាំងជំងឺ COVID-១៩ និងផ្សព្វផ្សាយយុទ្ធសាស្រ្តសុខាភិបាលបង្ការ ប្រឆាំងជំងឺរាតត្បាតក្នុងដំណាក់កាលប្រក្រតីភាពថ្មី។
អ្នកតំណាងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ នៅទីតាំងបណ្ដាញតភ្ជាប់នាសាលប្រជុំនៃគណៈកម្មាធិការប្រជាជនក្រុងកឹងធើ។
ឆ្នាំ ២០២១ ក្រុងបានរកឃើញករណី F0 ចំនួន ៥០.១៦៦ ករណី ព្យាបាលជាសះស្បើយ ៤១.៨៨៨ ករណី ស្រូបអត្រា ៨៣,៥% បាត់ បង់ជីវិត ៥៤០ ករណី (ស្រូបអត្រា១,០៧%)។ ក្រុងធ្វើការផ្សព្វផ្សាយយ៉ាងស្វិតស្វាញ និងមានប្រសិទ្ធភាពរាល់វិធានការបង្ការប្រឆាំងជំងឺរាតត្បាត; កៀរគរទូទាំងប្រព័ន្ធនយោបាយចូលរួមជាមួយនឹងការឯកភាពពីសំណាក់ប្រជាជន ចំនួនករណីឆ្លងថ្មីនៃជំងឺ COVID-១៩ បានថយចុះជាលំដាប់។ល។ ដើម្បីពង្រីកលទ្ធផលដែលសម្រេចបាន គណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានចេញសេចក្តីសម្រេចលេខ ៥៥២/ĐQÐ-UBND ស្តីពីយុទ្ធសាស្រ្តសុខាភិបាល បង្ការ ប្រឆាំងជំងឺ COVID-១៩ ក្នុងដំណាក់កាលប្រក្រតីភាពថ្មី។ យុទ្ធសាស្រ្តរួមមានខ្លឹមសារសំខាន់ៗចំនួន ៦ គ្របដណ្តប់វ៉ាក់សាំងបង្ការជំងឺ COVID-១៩; គ្រប់គ្រងជំងឺរាតត្បាតក្នុងស្ថានភាពថ្មី; គ្រប់គ្រងនិងថែទាំករណី F0 នៅផ្ទះ; ព្យាបាលករណី F0 នៅមន្ទីរពេទ្យជាន់ទី ២ ជាន់ ទី ៣; ផ្សព្វផ្សាយព័ត៌មាន; លើកកម្ពស់សមត្ថភាពបង្ការ ប្រឆាំងជំងឺរាតត្បាត សំខាន់គឺផ្តោតលើប្រព័ន្ធសុខាភិបាលមូលដ្ឋាន។ តាមរយៈនោះ មន្ទីរសុខាភិបាលក្រុងរៀបចំចាក់វ៉ាក់សាំង បង្ការជំងឺ COVID-១៩ ជាសកម្មភាពប្រចាំនៅដំណាក់សុខាភិបាល; ឈានដល់សង្គមូនីយកម្មចាក់វ៉ាក់សាំងឱ្យប្រជាជនពេលមានសេចក្តីកំណត់; ប្រកាសលេខទូរស័ព្ទទាន់ហេតុការណ៍សម្រាប់ប្រជាជនប្រតិកម្មចំពោះការចាក់វ៉ាក់សាំង; រៀបចំទីតាំងចាក់ថ្នាំនៅមន្ទីរពេទ្យ ក្រុមចាក់ថ្នាំចល័តបម្រើការចាក់ថ្នាំតាមផ្ទះឱ្យមនុស្សចាស់ ធ្វើដំណើរទៅមកលំបាក; កសាងទិន្នន័យចាក់វ៉ាក់សាំង។ល។ ក្នុងស្ថានភាពថ្មី ការងារធ្វើតេស្តពិនិត្យរកជំងឺ ត្រូវបានផ្សព្វផ្សាយច្បាស់លាស់ ផ្តោតលើក្រុមមុខសញ្ញាសង្ស័យមនុស្ស ដែលមានហានិភ័យខ្ពស់ មានកត្តាជំងឺរាតត្បាតជាដើម; ធ្វើតេស្តតាមការកំណត់ឱ្យក្រុមមុខសញ្ញាដែលមានហានិភ័យខ្ពស់ ប្រឈមការប្រែប្រួលយ៉ាងធ្ងន់ធ្ងរពេលឆ្លងជំងឺ COVID-១៩ (អាយុលើសពី ៥០ ឆ្នាំ មានជំងឺប្រចាំកាយ ជំងឺខ្សោយប្រព័ន្ធភាពសុាំជាដើម); អនុវត្តបច្ចេកទេសធ្វើតេស្តអង្គបដិបក្ខ ដើម្បីពិនិត្យស្រាវជ្រាវភាពសុាំក្នុងសហគមន៍។
យុទ្ធសាស្រ្តនេះ ក៏បានលើកឡើងការបង្កើតការិយាល័យឆ្លើយតបជាបន្ទាន់ក្នុងការបង្ការ ប្រឆាំងជំងឺរាតត្បាត (EOC) នៅមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺក្រុងកឹងធើ; បង្កើតផែនការវិនិច្ឆ័យសម្បុករោគ រៀបចំធ្វើសមយុទ្ធដើម្បីដកបទពិសោធន៍នៅភូមិភាគ…។
ថ្លែងមតិនៅក្នុងកិច្ចប្រជុំ លោកផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុង មានប្រសាសន៍៖ ជំងឺរាតត្បាតត្រូវបានគ្រប់គ្រង ប៉ុន្តែមិនទាន់បញ្ចប់ទេ អាចនឹងបន្តការរងផលប៉ះពាល់លើគ្រប់វិស័យនៃការរស់នៅក្នុងសង្គម។ ពិសេសគឺលេចឡើងនូវមេរោគបំប្លែងថ្មី ឆ្លងរាលដាលឆាប់រហ័ស។ ហេតុនោះ គ្រប់គណៈ ផ្នែក ស្ថាប័ន អង្គភាព ផ្តុំកម្លាំងដឹកនាំ ចង្អុការអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់កិច្ចចង្អុលការរបស់មជ្ឈិម។ គណៈកម្មាធិការប្រជាជនក្រុង បន្តការផ្តោតលើកិច្ចចង្អុលការអនុវត្តល្អរាល់ដំណោះស្រាយព្រមៗគ្នា មានប្រសិទ្ធភាព ដើម្បីគ្រប់គ្រងជំងឺ COVID-១៩ ប្រកបដោយប្រសិទ្ធភាព សមស្រប សុវត្ថិភាព ឈ្លាសវៃ ដើម្បីស្តារនិងអភិវឌ្ឍសេដ្ឋកិច្ច -សង្គមរបស់ក្រុងឡើងវិញ; ផ្តុំកម្លាំងចង្អុលការអនុវត្តល្អនូវយុទ្ធសាស្រ្តបង្ការ ប្រឆាំងជំងឺរាតត្បាតក្នុងដំណាក់កាលប្រក្រតីភាពថ្មី; អនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ ចំពោះអ្នកដែលរងផលប៉ះពាល់ដោយសារជំងឺ COVID-១៩; គិតគូរជីវភាពមុខសញ្ញាដែលឋិតក្នុងក្របខណ្ឌគោលនយោបាយ គ្រួសារអ្នកមានសគុណ គ្រួសារអ្នកមានស្ថានភាពលំបាក៕
ហ្វែហ្វា-មុនី