ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/02/2022 - 10:00

កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ទូទាំង​ប្រ​ទេស​ ស្ដី​ពីសេដ្ឋកិច្ច​សមូហ​ភាព​សហ​ករណ៍​

នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ ដឹក​នាំ​កិច្ច​ប្រ​ជុំ​តាម​អន​ឡាញ​ទូទាំង​ប្រ​ទេស បូក​សរុប​ ២០ ឆ្នាំ​អនុវត្ត​សេច​ក្ដី​សម្រេច​លេខ​ ១៣-NQ/TW ស្ដី​ពី​សេដ្ឋ​កិច្ច​សមូហ​ភាព​ និង​បូក​សរុប​ ១០ ឆ្នាំ​ការ​អនុវត្ត​ច្បាប់​សហករណ៍​ឆ្នាំ​ ២០១២ ។​

នាយ​ក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ​។​ រូប​ថត​៖ VGP/ញ៉ឹក​បាក់​

ក្រោយ​រយៈ​ពេល​ ២០ ឆ្នាំ​អនុវត្ត​សេច​ក្ដី​សម្រេច​លេខ​ ១៣-NQ/TW ជា​មួយ​នឹង​ដំណើរ​ការ​ផ្លាស់​ថ្មី​សេដ្ឋកិច្ច​និង​សមា​ហរណ​កម្ម​សេដ្ឋ​កិច្ច​អន្តរ​ជាតិ​ តំ​បន់​សេដ្ឋ​កិច្ច​សមូហ​ភាព​ បាន​ឆ្លង​កាត់​ដំណាក់​កាល​អភិវឌ្ឍ​ខុស​គ្នា​ ក្នុង​នោះ​ មាន​ភាព​ងាយ​ស្រួល​ និង​ការ​លំ​បាក​សាក​ល្បង​ជា​ដើម។​ លេច​ធ្លោ​ជាង​គេ គឺ​ការ​ផ្លាស់​ប្តូរ​ទម្រង់​សហ​ករណ៍​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​ មក​ជា​ទម្រង់​សហករណ៍​ ម្ចាស់​ការ​ទទួល​ខុស​ត្រូវ​។​ តំ​បន់​សេដ្ឋកិច្ច​សមូហ​ភាព​ជាមួយ​នឹង​ទ្រង់​ទ្រាយ​អង្គ​ការ​សេដ្ឋ​កិច្ច​សហការ​សម្បូរ​បែប​ ក្នុង​នោះ​ ជាស្នូល​គឺ​សហ​ករណ៍​ជាចំ​ណែក​សេដ្ឋ​កិច្ច​ ជាសំ​ខាន់​ម្យ៉ាង​ក្នុង​ចំ​ណោម​ផ្នែក​សេដ្ឋ​កិច្ច​សំ​ខាន់​ៗ​ ដោយ​ជម្នះ​បាន​មួយ​ផ្នែក​ស្ថាន​ភាព​ទន់​ខ្សោយ​អូស​អន្លាយ​ ជា​ជំ​ហាន​ផ្លាស់​ថ្មី​ការ​ផ្សារ​ភ្ជាប់​យន្ត​ការ​ទីផ្សារ ជំហាន​ដំបូង​ បញ្ជាក់​ថា​ ជា​កត្តា​សំ​ខាន់​រួម​ចំ​ណែក​ធានា​សុខុមាល​ភាព​សង្គម​និង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រ​ទេស​ជាតិ​។​ល។​ មក​ទល់​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ​ ២០២១ ទូទាំង​ប្រ​ទេស​មាន​សហ​ករណ៍​ជាង​ ២៧.០០០ ខ្ពស់​ជាង​ ២,៥ ដង បើ​ប្រៀប​ផ្ទឹម​នឹង​ឆ្នាំ​ ២០០១ និង​កើន​ប្រ​មាណ​ ៤១% បើ​ប្រៀប​ផ្ទឹម​ឆ្នាំ​ ២០១៣; តំ​បន់​សហ​ករណ៍​ទាក់​ទាញ​សមាជិក​ជិត​ ៦ លាន​នាក់​និង​បង្ក​ការ​ងារ​ធ្វើ​ជូន​ពលករ​ប្រ​មាណ​ ១ លាន​នាក់​។​ ប្រាក់​ចំ​ណូល​និង​ផល​ចំ​ណេញ​របស់​សហករណ៍​កើន​លំ​ដាប់​រៀង​រាល់​ឆ្នាំ​។​ ឆ្នាំ​ ២០២០ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​សម្រេច​ ៤,៣ ពាន់​លាន​ដុង​/សហ​ករណ៍​ ផលចំ​ណេញ​មធ្យម​ភាគ​សម្រេច​ ៣១៤ លាន​ដុង​ /សហ​ករណ៍​ កើន​ស្មើ​ប្រ​មាណ​ពី ៦១% និង​ ៨៨% បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៣ ។​ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​រ​បស់​ពលករ​ធ្វើ​ការ​ជាប្រ​ចាំ​ក្នុង​សហករណ៍​កើន​ឡើង​ និង​កាត់​បន្ថយ​គម្លាត​គ្នា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ បើ​ប្រៀប​នឹង​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​ពលករ​តំ​បន់​អា​ជីវ​កម្ម​ចាប់​ពី​កម្រិត​ ៤៤,៦ លាន​ដុង​/នាក់​/ឆ្នាំ​ ស្មើ​នឹង​ ៤៤,៨% នៃ​កម្រិត​ប្រាក់​ចំ​ណូល​របស់​ពលករ​តំ​បន់​អា​ជីវ​កម្ម​ឆ្នាំ​ ២០១៧ បាន​កើន​ឡើង​ ៥២,៨ លាន​ដុង​/ឆ្នាំ​ និង​សម្រេច​ ៤៧,៣% ប្រ​ហាក់​ប្រ​ហែល​នឹង​ឆ្នាំ​ ២០១៩ ។​

មាន​ប្រ​សាសន៍​សរុប​សេច​ក្តី​ក្នុង​កិច្ច​ប្រ​ជុំ​ នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ដំបូង​បាន​បញ្ជា​ក់​ច្បាស់​សេដ្ឋ​កិច្ច​សមូហ​ភាព​ដែល​ជា​ស្នូល​គឺ​សហករណ៍​ជា​ចំ​ណែក​សេដ្ឋ​កិច្ច​សំ​ខាន់​ តែង​បាន​បក្ស​ រដ្ឋ​ ជំរុញ​ទឹក​ចិត្ត​និង​ពង្រីក​។​ រយៈ​ពេល​ខាង​មុខ​ នាយក​រដ្ឋ​មន្ត្រី​ សំ​ណូម​ពរ៖ បន្ត​ការ​សិក្សា​ស្រាវ​ជ្រាវ​កសាង​យន្ត​ការ​ គោល​នយោ​បាយ​ សម​ស្រប​នឹង​ការ​ប្រែ​ប្រួល​ថ្មី​និង​ភាព​ជាក់​ស្ដែង​របស់​វៀត​ណាម​។​ បន្ត​ការ​ដោះ​ស្រាយ​រាល់​ចំ​ណុច​រាំង​ស្ទះ​ពី​បែប​បទ​ យន្ត​ការ​គោល​នយោ​បាយ​ ផ្អែក​លើ​មូល​ដ្ឋាន​ឱ្យ​តម្លៃ​នៃ​សេដ្ឋ​កិច្ច​ទីផ្សា​រ ទិស​ដៅ​សង្គម​និយម​។​ ជំរុញ​ការ​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ ផ្លាស់​ថ្មី​ការ​ច្នៃ​ប្រតិដ្ឋ​ បំ​ផុត​គឺ​បច្ចេក​វិទ្យា​ខ្ពស់​ បច្ចេក​វិទ្យា​ឌីជី​ថល អភិវឌ្ឍ​សេដ្ឋ​កិច្ច​បៃតង​ សេដ្ឋ​កិច្ច​វិល​ជុំ​សេដ្ឋ​កិច្ច​ពុទ្ធិ​។​ កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​សម្រាប់​អភិ​វឌ្ឍ បំ​ផុត​គឺ​ជំរុញ​ខ្លាំង​ការ​សហការ​រវាង​រដ្ឋ​ - ឯក​ជន​។​ កសាង​ទម្រង់​គ្រប់​គ្រង​សេដ្ឋ​កិច្ច​សមូហ​ភាព​ សហករណ៍​ជឿន​លឿន​ គួបផ្សំ​ជា​មួយ​នឹង​ទម្រង់​ប្រ​វេណី​ សម​ស្រប​ជា​មួយ​នឹង​ស្ថាន​ភាព​វៀត​ណាម​ មាន​ការ​ស្នង​បន្ត​ លំ​នឹង​ផ្លាស់​ថ្មី​និង​អភិវឌ្ឍ។​ បង្ក​ការ​ប្រ​កួត​ប្រ​ជែង​មាន​តម្លា​ភាព​ ផ្សារភ្ជាប់​ជា​មួយ​នឹង​ការ​បើក​ទូលាយ​ទីផ្សារ​និង​ពង្រីក​ស្លាក​យី​ហោ​ផលិត​ផល។​ បង្កើន​សាជីវ​កម្ម​ ចង​សម្ព័ន្ធ​កសាង​យីហោ​ផលិត​ផលតាម​សង្វាក់និង​ឧត្តម​ភាព​របស់​តំ​បន់​ ភូមិ​ភាគ​នីមួយ​ៗ​ គម្រោង​ប្លង់​តំ​បន់​វត្ថុ​ធាតុ​ដើម​ សម​ស្រប​តាម​លក្ខណ​សម្បត្តិ​រាល់​កន្លែង​រាល់​ផលិត​ផល ទម្រង់​ទីផ្សា​រ។​ល។​ បង្កើន​ចំ​ណេះ​ដឹង​ សមត្ថ​ភាព​កង​ជួរ​កម្មា​ភិបាល​ និង​អង្គ​ភាព​ដែល​ចូល​រួម​សេដ្ឋ​កិច្ច​សមូហភាព​ សហករណ៍​៕​

យោង​៖ mattran.org.vn -ប្រែ៖ ថា​ច់​ធី

ចែករំលែកអត្ថបទ