កាលពីសប្តាហ៍កន្លង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ សហការជាមួយគណៈកម្មការអប់រំពុទ្ធិកសិក្សាសមាគមខេត្ត រៀបចំពិធីប្រឡងបញ្ចប់និងផ្តល់ជូនសញ្ញាបត្រថ្នាក់បឋមភូមិឆ្នាំទី៤ – ទុតិយភូមិឆ្នាំទី ៣ ឆ្នាំសិក្សា ២០២១-២០២២។
សមណសិស្សទទួលសញ្ញាបត្រថតរូបអនុស្សាវរីយ៍។
យោងតាមគណៈកម្មការចាត់តាំង ផ្អែកលើស្ថានភាពជាក់ស្តែង សម័យប្រឡងសញ្ញាបត្រថ្នាក់បឋមភូមិឆ្នាំទី៤ - ទុតិយភូមិឆ្នាំទី ៣ ឆ្នាំសិក្សា ២០២១-២០២២ មិនបានរៀបចំប្រឡងរួមនៅមណ្ឌលប្រឡងតែមួយដូចរៀងរាល់ឆ្នាំនោះទេ។ ឆ្លងតាមរយៈនោះ វត្តនីមួយៗក្នុងខេត្តដែលមានបើកសាលាគឺប្រឡងនៅវត្តនោះតែម្តង ដើម្បីធានាបានល្អវិធានការបង្ការប្រឆាំងជំងឺ COVID-១៩ ក្នុងស្ថានភាពថ្មី។ សម័យប្រឡងឆ្នាំនេះ ទោះបីមានលក្ខណៈពិសេសបើប្រៀបធៀបនឹងរៀងរាល់ឆ្នាំក៏ពិតមែន ប៉ុន្តែបានប្រព្រឹត្តទៅជោគជ័យល្អប្រសើរ។
សម័យប្រឡងសញ្ញាបត្រថ្នាក់បឋមភូមិឆ្នាំ ទី៤ - ទុតិយភូមិឆ្នាំទី ៣ ឆ្នាំសិក្សា ២០២១-២០២២ ប្រព្រឹត្តឡើងក្នុងរយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ១២ និង ១៣ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយមានបេក្ខសមណសិស្សចូលរួមប្រឡង ៩១៨ អង្គនិងរូប។ ក្នុងនោះ ថ្នាក់បឋមភូមិឆ្នាំទី ៤ មានបេក្ខសមណសិស្ស ៣៨៣ អង្គនិងរូប។ ថ្នាក់ទុតិយភូមិឆ្នាំទី ១ មានបេក្ខសមណសិស្ស ២២៨ អង្គនិងរូប។ ថ្នាក់ទុតិយភូមិ ឆ្នាំទី ២ មានបេក្ខសមណសិស្ស ១៧៣ អង្គ និងរូប និងថ្នាក់ទុតិយភូមិឆ្នាំទី ៣ មានបេក្ខសមណសិស្ស ១៣៨ អង្គនិងរូប៕
យោង៖ phatsuonline.com - ប្រែ៖ លីសៀ