ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/02/2022 - 08:33

សន្និ​បាត​ផ្សព្វ​ផ្សាយ​ក​ម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​

នៅ​ទីស្នាក់​ការ​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ សមាជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន  បាន​ដឹក​នាំ​អង្គ​សន្និ​បាត​ ផ្សព្វ​ផ្សាយ​ក​ម្ម​វិធី​ទិស​ដៅ​ជាតិ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ ឆ្នាំ​ ២០២២  របស់​គណៈ​កម្មា​ធិការ​ជន​ជាតិ​ (កម្ម​វិធី​ទិស​ដៅ​ជាតិ​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​)។​

 ​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន ថ្លែង​មតិ​ចង្អុល​ការ​ក្នុង​សន្និ​បាត​ ។​

ឆ្នាំ​ ២០២២ គឺ​ជាឆ្នាំ​ដំបូង​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​សម្រាប់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ទី I (២០២១-២០២៥)  តាម​សេច​ក្តី​សម្រេច​លេខ​ ១៧១៩/QĐ-TTg ចុះ​ថ្ងៃ​ទី ១៤ ខែតុលា​ ឆ្នាំ​ ២០២១ របស់​នាយក​រដ្ឋ​មន្ត្រី​។​ ចំ​ណុច​សំ​ខាន់​ក្នុង​ផែន​ការ​ឆ្នាំ​ ២០២២  មាន​ក្រុម​ការ​ងារ​ធំ​ៗ​ចំ​នួន​ ៥ នោះគឺ​៖ បង្ហើយ​ការ​ពង្រឹង​សមាជិក​នៃ​គណៈ​ចង្អុល​ការ​ ក្រុម​ការ​ងារ​ និង​ស្ថាប័ន​ជំនួយ​ការ​គ្រប់​លំ​ដាប់​ថ្នាក់​; បង្ហើយ​យន្ត​ការ​គោល​នយោ​បាយ​ និង​ឯក​សារ​ណែនាំ​នានា​ និង​រៀប​ចំ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​; រៀប​ចំ​បណ្តា​សកម្ម​ភាព​ព័ត៌​មាន​ សារ​គមនា​គមន៍​ ដើម្បី​បម្រើ​ដល់​ការ​អនុវត្ត​កម្ម​វិធី​; ការ​ផ្លាស់​ប្តូរ​ឌីជី​ថល និង​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​; ដាក់​ចេញ​ផែន​ការ​ពាក់​ព័ន្ធ​ដល់​ការ​ត្រួត​ពិនិត្យ​ ការ​ពិនិត្យ​ និង​ចង្អុល​ការ​។​

ថ្លែង​មតិ​ក្នុង​អង្គ​សន្និ​បាត​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន បាន​សង្កត់​ធ្ងន់​ថា​៖ ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ គឺ​ជាភារ​កិច្ច​ដ៏​សំ​ខាន់​ពិសេស​និង​ធំ​បំ​ផុត​ក្នុង​ឆ្នាំ​ ២០២២ របស់​គណៈ​កម្មា​ធិការ​ជាតិ​ នាយក​ដ្ឋាន​ អង្គ​ភាព​នានា​ត្រូវ​ប្រ​មូល​ផ្តុំ​ប្រ​ភព​ធន​ធាន​ បង្កើន​កិច្ច​សហការ សកម្ម​និង​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​ផ្សព្វ​ផ្សាយ; អនុ​វត្តន៍​បណ្តើរ​បង្ហើយ​កិច្ច​ការ​គ្រប់​យ៉ាង​បណ្តើរ​ ដើម្បី​ចុង​ឆ្នាំ​ ២០២២ គ្មាន​នៅ​បញ្ហា​ជាប់​ជំពាក់​អ្វី​ឡើយ​។​ ដើម្បី​ភារកិច្ច​អនុវត្ត​សម្រេច​បាន​លទ្ធ​ផល​ខ្ពស់​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​បាន​ស្នើ​នាយក​ដ្ឋាន​ អង្គ​ភាព​នានា​ពិនិត្យ​ឡើង​វិញ​រាល់​លក្ខ​ខណ្ឌ​ ដើម្បី​អនុវត្ត​ក្នុង​គណៈ​កម្មា​ធិការ​ជន​ជាតិ​។​ ប្រ​គល់​ឱ្យ​ការិ​យា​ល័យ​សម្រប​សម្រួល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ពិនិត្យ​ឡើង​វិញ​ឯក​សារ​ទាំង​អស់​ ហើយ​ប្រ​គល់​ជូន​នាយក​ដ្ឋាន​និង​អង្គ​ភាព​នានា​ ដោយ​មិន​ទុក​ឱ្យ​ឆ្លក​កិច្ច​ការ​ណា​មួយ​ឡើយ​។​  គណៈ​កម្មា​ធិការ​ជន​ជាតិ​ គប្បី​សហការ​ជា​មួយ​ក្រសួង​ផែន​ការ​និង​វិនិ​យោគ ការិ​យា​ល័យ​រដ្ឋា​ភិបាល​ ដើម្បី​ធ្វើ​សេនា​ធិការ​ជូន​គណៈ​ចង្អុល​ការ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ សម្រាប់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ បណ្តា​ភារ​កិច្ច​ ផែន​ការ​ក្នុង​ឆ្នាំ​ ២០២២; រាយ​ការណ៍​ជូន​រដ្ឋា​ភិបាល​អំ​ពី​សន្ទុះ​នៃ​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ក្នុង​នោះ​ត្រូវ​បញ្ជាក់​ច្បាស់​ពីការ​លំ​បាក​ ដំណោះ​ស្រាយ​អនុ​សាសន៍​...៕​

​​                         យោង​គណៈ​កម្មា​ធិការ​ជន​ជាតិ​

ចែករំលែកអត្ថបទ