14/02/2022 - 09:05

ទូទាំង​ប្រ​ទេស​កសាង​ផែន​ការ​បង្ហាត់​បង្រៀន​ផ្ទាល់​

ក្រសួង​អប់​រំនិង​បណ្ដុះ​បណ្ដាល​ ចង្អុល​ការ​ដល់​មន្ទីរ​អប់​រំនិង​បណ្ដុះ​បណ្ដាល​ សហការ​ជា​មួយ​នឹង​មន្ទីរ​សុខា​ភិបាល​ គណៈ ​ផ្នែក​ ពាក់​ព័ន្ធ​ ណែនាំ​គ្រប់​គ្រឹះ​ស្ថាន​អប់​រំអំ​ពី​វិធាន​ការ​ ដំណើរ​រឿង​សម​ស្រប​សម្រាប់​ដោះ​ស្រាយ​ហេតុ​ការណ៍​ជំងឺ​រាត​ត្បាត​កើត​ឡើង​ ខណៈ​ពេល​ចាត់​តាំង​បង្ហាត់​បង្រៀន​ផ្ទាល់​ក្នុង​សាលា​។​

រូប​ថត​ជាឧទាហរណ៍​។​

អនុវត្ត​តាម​កិច្ច​ចង្អុល​ការ​របស់​នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ក្នុង​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ការ​របស់​រដ្ឋា​ភិបាល​ ស្ដី​ពីការ​ត្រៀម​បម្រុង​នូវ​លក្ខណ​សម្បត្តិ​ដើម្បី​បើក​សាលា​រៀន​ឡើង​វិញ​; ផ្អែក​លើ​ការ​ឯក​ភាព​ជាមួយ​នឹង​ក្រសួង​សុខា​ភិបាល​អំ​ពី​ការ​វាយ​តម្លៃ​លទ្ធ​ផល​បង្ការ​ ប្រ​ឆាំង​ជំងឺ​រហូត​ដល់​ពេល​សព្វ​ថ្ងៃ​ (អត្រា​ចាក់​វ៉ាក់​សាំង​ជូន​ប្រ​ជា​ជន​ សិស្ស​ និស្សិត​; ស្មារតី​យល់​ដឹង​ ចំ​ណេះ​ដឹង​និង​បទ​ពិសោធន៍​អំ​ពី​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ក្នុង​ប្រ​ជា​ជន​; សមត្ថ​ភាព​ព្យា​បាល​របស់​ប្រ​ព័ន្ធ​សុខា​ភិបាល​។​ល។​); ដើម្បី​ធានា​សុខ​ភាព​រាងកាយ​ និង​ស្មារតី​របស់​កុមារ​មត្តេយ្យ សិស្ស​ និស្សិត​ កម្មា​ភិបាល​ គ្រូ​បង្រៀន​និង​គុណ​ភាព​អប់​រំ ក្រសួង​អប់រំ និង​បណ្ដុះ​បណ្ដាល​ សំ​ណូម​ពរដល់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​បណ្ដា​ខេត្ត​ ក្រុង​ចំ​ណុះ​មជ្ឈិម​ យោង​ទៅ​តាម​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​នៅ​នឹង​ភូមិ​ភាគ​ (រាប់​ទាំង​ភូមិ​សាស្រ្ត​ថ្នាក់​ឃុំ​ សង្កាត់​) ចង្អុល​ការ​កសាង​ផែន​ការ​ ដំណើរ​ការ​ជាក់​ស្ដែង​ ដើម្បី​ចាត់​តាំង​ បង្ហាត់​បង្រៀន​ផ្ទាល់​ដល់​សិស្ស​ និស្សិត​មុន​ថ្ងៃ​ ១៤ ខែកុម្ភៈ​។​

ក្រសួង​អប់រំ​និង​បណ្ដុះ​បណ្ដាល​ ចង្អុល​ការ​ដល់​មន្ទីរ​អប់​រំនិង​បណ្ដុះ​បណ្ដាល​ សហការ​ជា​មួយ​នឹង​មន្ទីរ​សុខា​ភិបាល​ គណៈ​ផ្នែក​ពាក់​ព័ន្ធ​ណែនាំ​គ្រប់​គ្រឹះ​ស្ថាន​អប់​រំអំ​ពី​វិធាន​ការ​ ដំណើរ​រឿង​សម​ស្រប​សម្រាប់​ដោះ​ស្រាយ​ហេតុ​ការណ៍​ជំងឺ​រាត​ត្បាត​កើត​ឡើង​ ខណៈ​ពេល​ចាត់​តាំង​បង្ហាត់​បង្រៀន​ផ្ទាល់​ក្នុង​សាលា​; ធ្វើ​ការ​ផ្សព្វ​ផ្សាយ ហ្វឹក​ហ្វឺន​ ហ្វឹក​ហាត់​ដល់​គ្រូ​បង្រៀន​ សិស្សា​នុសិស្ស​ ឪ​ពុក​ម្ដាយ​សិស្ស​ ដើម្បី​បង្ក​នូវ​ការ​ឯក​ភាព​ជូន​កុមារ​មត្តេយ្យ សិស្សា​នុ​សិស្ស​ទៅ​កាន់​សាលា​ ធានា​សុវត្ថិ​ភាព​។​

ចង្អុល​ការ​ដល់​ភូមិ​ភាគ ​(ថ្នាក់​ស្រុក​ ថ្នាក់​ឃុំ​) ជួយ​ដល់​សាលា​រៀន​ គ្រួ​សារ​សិស្ស​ ដើម្បី​មាន​វិធាន​ការ​បង្រៀន​និង​រៀន​សម​ស្រប​ជាមួយ​នឹង​ភូមិ​សាស្រ្ត​ មុខ​សញ្ញា​នីមួយ​ៗ​ (សិស្ស​មាន​ជំងឺ​ប្រ​ចាំ​កាយ​ មាន​ស្ថាន​ភាព​គ្រួ​សារ​ក្រលំ​បាក​ រស់​នៅ​ឆ្ងាយ​ពីឪ​ពុក​ម្ដាយ​។​ល។​)។​

ចង្អុល​ការ​ដល់​គ្រឹះ​ស្ថាន​អប់​រំរៀប​ចំ​សកម្ម​ភាព​ពិគ្រោះ​យោបល់​ ចិត្ត​សាស្រ្ត​ បង្កើន​សកម្ម​ភាព​រាងកាយ​ អប់​រំបំ​ណិន​ ពង្រឹង​ និង​បំ​ពេញ​ចំ​ណេះ​ដឹង​បន្ថែម​មុន​ពេល​បង្រៀន​ចំ​ណេះ​ដឹង​ថ្មី​ បែង​សិស្ស​ជាក្រុម​ដើម្បី​ជំនួយ​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ប៉ុន្មាន​ថ្ងៃ​បំ​ដូង​ដែល​វិល​មក​កាន់​សាលា​។​

បន្ត​បង្កើន​រាល់​កត្ដាសកម្ម​នៃ​ការ​បង្រៀន​អន​ឡាញ​ ដើម្បី​ជំនួយ​ដល់​ការ​បង្ហាត់​បង្រៀន​ផ្ទាល់​។​ បន្ត​ផ្សព្វ​ផ្សាយ​បង្ហាត់​ បង្រៀន​នូវ​ខ្លឹម​សារ​កម្ម​វិធី​សំ​ខាន់​ៗ​តាម​ការ​ណែនាំ​របស់​ក្រសួង​ ព្រម​ជា​មួយ​នោះ​ ឆាប់​កសាង​ផែន​ការ​ពិនិត្យ​និង​វាយ​តម្លៃ​បញ្ចប់​ ឆ្នាំ​សិក្សា​ឱ្យ​បាន​សម​ស្រប​។​

គ្រប់​ភូមិ​ភាគ​ប្រ​ញឹក​ប្រ​គល់​មូល​ដ្ឋាន​សម្ភារៈ​ដែល​បាន​ខ្ចី​ប្រើ​ បណ្ដោះ​អា​សន្ន​របស់​គ្រឹះ​ស្ថាន​អប់​រំនៅ​លើ​ភូមិ​សាស្រ្ត​ ធ្វើ​ការ​ជួស​ជុល​កន្លែង​ខូច​ខាត​ប្រ​សិន​បើ​មាន​ ដើម្បី​ធានា​ប្រើ​ប្រាស់​បាន​ល្អ​; ព្រម​ជា​មួយ​នោះ​ ចង្អុល​ការ​ដល់​គ្រប់​គ្រឹះ​ស្ថាន​អប់​រំធ្វើ​អនា​ម័យ​ កម្ចាត់​មេរោគ​មុន​ពេល​ឱ្យ​សិស្ស​មក​រៀន​។​

ជំនួយ​ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ ដើម្បី​គ្រឹះ​ស្ថាន​អប់​រំមហា​វិទ្យា​ល័យ​ អនុ​មហា​វិទ្យា​ល័យ​ក្រោម​ឱវាទ​ និង​សាលា​រៀន​មាន​ទីតាំង​នៅ​លើ​ភូមិ​សាស្រ្ត​ ក្នុង​ការ​នាំ​និស្សិត​ត្រឡប់​មក​សាលា​រៀន​វិញ​ ក្រោយ​ពីឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃណី​វៀត​ណាម​។​

បង្កើន​កិច្ច​ចង្អុល​ការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​រាល់​សេច​ក្ដី​កំ​ណត់​លក្ខឋាន​ធានា​សុវត្ថិ​ភាព​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ និង​ក្រសួង​អប់​រំនិង​បណ្ដុះ​បណ្ដាល​៕​

                  យោង​តាម​៖ chinhphu.vn-ប្រែសម្រួល​៖ ថាច់​ធី

 

ចែករំលែកអត្ថបទ