07/02/2022 - 14:21

ធានា​ការ​ងារ​ថែទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ភាគ​តិច​

តាម​ប្រ​សាសន៍​លោក​ថាច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID -១៩ ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​បណ្តា​ស្រុក​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ បាន​សកម្ម​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​នូវ​ការ​ងារ​ បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ ផ្សារ​ភ្ជាប់​នឹង​សកម្ម​ភាព​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​។​

សប្បុរស​ជន​ជូន​គ្រឿង​ឧបភោគ​បរិភោគ​ដល់​អ្នក​ជំងឺ​ F0 និង​បំ​ពង់​អុក​ហ្ស៊ីហ្សែន​ សម្រាប់​ជំនួយ​ដល់​សុខា​ភិបាល​ភូមិ​ភាគ​ព្យា​បាល​ជំងឺ​។​ រូប​ថត​៖ ទ្រុក​ម៉ាយ​

លោក​ឡេវ៉ាន់​ដូយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​វ៉ុង​លីម ឱ្យ​ដឹង​៖ “នៅ​ស្រុក​វ៉ុង​លីម ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មូល​ផ្ដុំ​ច្រើន​បំ​ផុត​គឺ​ឃុំ​ទ្រុង​ថាញ់។​ ខណៈ​ពេល​ផ្សព្វ​ផ្សាយ​នូវ​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ ស្រុក​មិន​ត្រឹម​តែធានា​ការ​ជំនួយ​ សំ​ដៅ​លំ​នឹង​ជីវ​ភាព​ជូន​មាមីង​នោះ​ទេ ថែម​ទាំង​សហការ​ជា​មួយ​ព្រះ​ចៅ​អធិ​ការ​វត្ត​សង្ឃ​មង្គល​ ដើម្បី​ផ្សព្វ​ផ្សាយ ចលនា​ជន​រួម​ជាតិ​ខ្មែរ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ទៀត​ផង​។​ អា​ស្រ័យ​ហេតុ​នោះ​ ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​មាន​ភាព​ងាយ​ស្រួល​និង​មាន​ប្រ​សិទ្ធ​ភាព​”។​

តាម​ប្រ​សាសន៍​លោក​ឡេ​ហ៊ឺវ​ហាញ់ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ទ្រុង​ថាញ់ ប្រ​ការ​ដែល​ដំណាក់​សុខា​ភិបាល​ឃុំ​មាន​កម្មា​ភិបាល​ជន​ជាតិ​ យល់​ដឹង​ពីទំ​នៀម​ទម្លាប់​របស់​មាមីង​ជន​រួម​ជាតិ​ខ្មែរ​ ក៏​បាន​ជួយ​យ៉ាង​ច្រើន​ដល់​ការ​ផ្សព្វ​ផ្សាយ បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​។​ លោក​សើុង​មិញ​ង៉ៀ នៅ​ភូមិ​ទ្រុង​ត្រាច់ ឱ្យ​ដឹង​៖ “ចំ​ណុច​ណាដែល​មិន​ទាន់​យល់​ពីការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID – ១៩ គឺ​ខ្ញុំ​ទូរ​ស័ព្ទ​ទៅ​សួរ​មីង​ហឿង ពូដាក នៅ​ដំណាក់​សុខា​ភិបាល​ភ្លាម​។​ ពួក​គាត់​បក​ស្រាយ​ទាំង​ភាសា​វៀត​និង​ភាសា​ខ្មែរ​ ទើប​ខ្ញុំ​យល់​និង​បង្ការ​ជំងឺ​បាន​ល្អ​”។​

ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ ក៏​បាន​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ នៅ​ឃុំ​ឡងមី ស្រុក​តាម​ប៊ិញ ព្រម​ទាំង​ឃុំ​ត្រា​កូង និង​ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ផង​ដែរ​។​ លោក​ថាច់​វៀត​ លេខា​សាខា​បក្ស​និង​ជាប្រ​ធាន​ភូមិ​ព្រែក​និស្ស័យ​ ឃុំ​ត្រា​កូង ឱ្យ​ដឹង​៖ “ការ​អស់​ពីចិត្ត​ពីថ្លើម​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ និង​បណ្ដាវត្ត​អា​រាម​លើ​ភូមិ​សាស្រ្ត​ បាន​ជួយ​ដល់​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​របស់​ភូមិ​កាន់​តែមាន​ប្រ​សិទ្ធ​ភាព​ថែម​ទៀត​”។​

តាម​ការ​វាយ​តម្លៃ​របស់​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ ស្ថាន​ភាព​សកម្ម​ភាព​សុខា​ភិបាល​លើ​ភូមិ​សាស្រ្ត​ស្រុក​ ទីរួម​ខេត្ត​ ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ មាន​ភាព​លំ​នឹង​។​ ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​តែង​បាន​ភូមិ​ភាគ​អនុវត្ត​ល្អ​។​ ជាពិសេស​ ទន្ទឹម​នឹង​ការ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​សុខា​ភិបាល​ជាតិ​ គ្រប់​ភូមិ​ភាគ​នៅ​ទាំង​ជំរុញ​សង្គ​មូប​នីយកម្ម​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ទៀត​ផង​។​ បច្ចុប្បន្ន​ នៅ​ខេត្ត​វិញ​ឡុង​ គឺ​ដំណាក់​សុខា​ភិបាល​ទាំង​អស់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ សុទ្ធ​សឹង​មាន​វេជ្ជ​បណ្ឌិត​និង​សម្រេច​បទ​ដ្ឋាន​ជាតិ​។​ ដោយ​ឡែក​អត្រា​ជន​ជាតិ​ភាគ​តិច​ចូល​រួម​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​គឺ​ជាង​៨៥%៕​ 

  ហាថាញ - ថាច់​ធី

ចែករំលែកអត្ថបទ