ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/01/2022 - 08:40

សកម្ម​ភាព​ជាច្រើន​គិត​គូរ​បុណ្យ​ចូល​ឆ្នាំ​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​

(កឹង​ធើ)- កាល​ពី​សប្តាហ៍​កន្លង​ ស្រប​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ ឆ្នាំ​ ២០២២ ក្រុង​កឹង​ធើបាន​រៀប​ចំ​គណៈ​ប្រតិភូ​ជាច្រើន​ ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​គោល​នយោ​បាយ​គំ​រូ​ គ្រួ​សារ​ក្រី​ក្រដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​នៅ​តាម​ខណ្ឌ​ ស្រុក​នានា​ក្នុង​ទីក្រុង​។​

សម​មិត្ត​ ឡេក្វាង​ម៉ាញ់​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ ក្រុង​កឹង​ធើ ជូន​អំ​ណោយ​គ្រួ​សារ​គោល​នយោ​បាយ​គំ​រូ​ លើ​ភូមិ​សាស្ត្រ​ខ័ណ្ឌ​ប៊ិញ​ធ្វី ។​ រូប​ថតៈ គឹមស្វឹង​

នៅ​ទីតាំង​ដែល​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​នោះ​ ថ្នាក់​ដឹក​នាំ​ក្រុង​ បាន​លើក​ទឹក​ចិត្ត​ និង​សួរ​សុខ​ទុក្ខ​វីរមាតា​វៀត​ណាម​ គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​ដែល​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍ គ្រួ​សារ​ក្រី​ក្រដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​។​ល។​ ជូន​ពរ​គ្រប់​ក្រុម​គ្រួ​សារ​ ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជួប​តែសេច​ក្តី​សុខ​ និង​សុភ​មង្គល​។​ ឆ្លង​តាម​រយៈ​នោះ​ ថ្នាក់​ដឹក​នាំ​ក្រុង​ក៏​រំពឹង​ថា​ គ្រប់​គ្រួ​សារ​នឹង​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ បន្ត​ការ​គិត​គូរ​ ពលកម្ម​ ផលិត​ ដើម្បី​រួម​ចំ​ណែក​សម្រាប់​ការ​អភិវឌ្ឍ​រួម​របស់​ទីក្រុង​។​

លេខា​ម​ជ្ឈិម​បក្ស​ ឧប​នាយក​រដ្ឋ​មន្ត្រី​ ឡេមិញ​ខាយ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ។​
 រូបថត៖ លីធាន

នៅ​ក្នុង​សប្តាហ៍​កន្លង​នេះ​ដែរ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ស្តីពី​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ ញ៉ឹម​យឹង ២០២២។​ ការ​ឧប​ត្ថម្ភ​ គឺ​ទៅ​តាម​ក្រុម​មុខ​សញ្ញា​ (អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍; អ្នក​មាន​អា​យុពី ១០០ ឆ្នាំ​ឡើង​ទៅ​; កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិករដ្ឋ​; កម្មា​ភិបាល​ បុគ្គ​លិករដ្ឋ​នៅ​សង្កាត់​ ឃុំ​ ទីប្រ​ជុំ​ជន​ បុគ្គ​លិក​មិន​ជំនាញ​និង​មិន​ទំ​នួល​ខុស​ត្រូវ​ នៅ​ក្នុង​សង្កាត់​ ឃុំ​ ទីប្រ​ជុំ​ជន​ ភូមិ​និង​មណ្ឌល​...) បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី ៨០០.០០០ ដុង​ ១,១ លាន​ដុង​។​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​បាន​ស្នើ​ឱ្យ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខណ្ឌ​ ស្រុក​ និង​ស្ថាប័ន​មុខ​ងារ​ ពន្លឿន​ ចង្អុល​ការ​ អនុ​វត្ត​ការ​ផ្តល់​ជូន​ដើម្បី​កុំ​ឱ្យ​មាន​ការ​ចំ​ណាយ​ស្ទួន ឬ​ឆ្លក​ចោល​មុខ​សញ្ញា​ដែល​ត្រូវ​ទទួល​ឧបត្ថម្ភ​ ធានា​ការ​ទូទាត់​ដល់​មុខ​សញ្ញា​រួច​ស្រេច​យឺត​បំ​ផុត​នៅ​ថ្ងៃ​ទី ២៦ ខែមក​រា​ ឆ្នាំ​២០២២។​

* មុន​នោះ​ លេខា​ម​ជ្ឈិម​បក្ស​ ឧប​នាយក​រដ្ឋ​មន្ត្រី​ ឡេ​មិញ​ខាយ ក៏​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ជូន​ពរ និង​ផ្តល់​អំ​ណោយ​ ចំ​នួន​ ៧៥០ ចំ​ណែក​ ដល់​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​គោល​នយោ​បាយ​; កម្ម​ករ​ និង​ពលករ​នៅ​បាក​លីវ​ ដែល​រង​ផលប៉ះ​ពាល់​ដោយ​ជំងឺ​ COVID-១៩ និង​ជន​រង​គ្រោះ​ដោយ​ជាតិ​ពុល​ឌីអុក​ស៊ីន។​ ឧប​នាយក​រដ្ឋ​មន្ត្រី​ ឡេមិញ​ខាយ ជំនួស​មុខ​ឱ្យ​ថ្នាក់​ដឹក​នាំ​បក្ស​ និង​រដ្ឋ​ ផ្ញើ​នូវ​បិយ​វាចា​សួរ​សុខ​ទុក្ខ​និង​ជូន​ពរដ៏​កក់​ក្តៅ​ជាទីបំ​ផុត​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ និង​ប្រ​ជា​ជន​ទាំង​មូល​ ជាពិសេស​គ្រួ​សារ​គោល​នយោ​បាយ​។​ ឧប​នាយក​រដ្ឋ​មន្ត្រី​ បាន​ស្នើ​ឱ្យ​គណៈ​កម្មា​ធិការ​បក្ស​ ភូមិ​ភាគ​ និង​ផ្នែក​មុខ​ងារ​របស់​ខេត្ត​បាក​លីវ​ អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​បង្ការ​ និង​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​; បន្ត​អនុវត្ត​យុទ្ធ​សាស្ត្រ​ចាក់​វ៉ាក់​សាំង​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​តាម​ផែន​ការ​។​ ធានា​នូវ​ទំ​និញ​សំ​ខាន់​ចាំ​បាច់​ ដើម្បី​បម្រើ​តម្រូវ​ការ​របស់​ប្រ​ជា​ជន​; យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សុវត្ថិ​ភាព​ចរាចរណ៍ ដើម្បី​ឲ្យ​ប្រ​ជា​ជន​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ភាព​ “រីក​រាយ​-សុវត្ថិ​ភាព​ -សុភ​មង្គល​”។​

              កាសែត​កឹង​ធើភាសា​ខ្មែរ​ (សរុប​) ​ 

ចែករំលែកអត្ថបទ