ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/01/2022 - 07:54

ធានា​ដើម្បី​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម សុវត្ថិ​ភាព​និង​កក់​ក្តៅ​

នៅ​អគារ​រដ្ឋ​សភា​ សម​មិត្ត​ ត្រឹង​ថាញ់​ម៉ឹង សមាជិក​ការិ​យាល័យ​នយោ​បាយ​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​រដ្ឋ​សភា​ បាន​ធ្វើ​ការ​ជា​មួយ​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​។​ អញ្ជើញ​ចូល​រួម​ មាន​សម​មិត្ត​អី​ថាញ់​ហា​ណេក្ដាំ​ សមាជិក​មជ្ឈិម​បក្ស​  ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​។​

សម​មិត្ត​ ត្រឹង​ថាញ់​ម៉ឹង ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​។​

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​ សម​មិត្ត​ត្រឹង​ថាញ់​ម៉ឹង វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​លទ្ធ​ផល​នៃ​ការ​អនុវត្ត​ភារ​កិច្ច​សំ​ខាន់​ៗ​ឆ្នាំ​ ២០២១ និង​ផែន​ការ​ផ្សព្វ​ផ្សាយការ​ងារ​ឆ្នាំ​ ២០២២ របស់​ក្រុម​ប្រឹក្សា​ជន​ជាតិ​។​

ក្នុង​បរិការ​ណ៍​នៃ​ជំងឺ​ COVID-១៩ ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​ ក្រុម​ប្រឹក្សា​ជន​ជាតិ​ បាន​ច្បាម​ស្ថាន​ភាព​ ឆ្លុះ​បញ្ចាំ​ងបាន​ទាន់​ពេល​ពីទឹក​ចិត្ត​ បំ​ណង​ប្រាថ្នា​របស់​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​ដោះ​ស្រាយ​នូវ​បញ្ហា​ដែល​ជាប់​ពាក់​ព័ន្ធ​ដល់​គោល​នយោ​បាយ​ជន​ជាតិ​របស់​រដ្ឋ​សភា​ គណៈ​កម្មា​ធិការ​អចិ​ន្រ្តៃយ៍​នៃ​រដ្ឋសភា។​

ផ្ដោត​ទៅ​លើ​បរិមាណ​ការ​ងារ​សំ​ខាន់​ៗ​របស់​រដ្ឋ​សភា​នៅ​ឆ្នាំ​ខាង​មុខ​ សម​មិត្ត​ ត្រឹង​ថាញ់​ម៉ឹង ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​ជន​ជាតិ​ បន្ត​ការ​ក្តោប​ក្តាប់​ បូក​សរុប​ និង​វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​ Covid-១៩ ដល់​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​ ធ្វើ​សេនា​ធិការ​ជូន​ប្រតិភូ​បក្ស​នៃ​រដ្ឋ​សភា​ ដើម្បី​កំ​ណត់​បណ្ដាញ​ភារកិច្ច​សំ​ខាន់​ៗ​អំ​ពី​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ ប្រ​យុទ្ធ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ ធានា​សុខុមាល​ភាព​សង្គម​ អនុវត្ត​នូវ​គោល​នយោ​បាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ផ្អែក​លើ​ស្មារតី​នៃ​សេចក្តី​សម្រេច​លេខ​ ៨៨/២០១៩/QH14 ផ្តល់​សច្ចា​នុមតិ​គម្រោង​ចម្រុះ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ -សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០៣០។​ ពិសេស​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​នៅ​ពេល​ខាង​មុខ​ ក្រុម​ប្រឹក្សា​ជន​ជាតិ​ គប្បី​បង្កើន​កិច្ច​សហកា​រជិត​ស្និទ្ធ​ជាង​ទៀត​ជាមួយ​ប្រ​តិភូ​តំ​ណាង​រដ្ឋ​សភា​នៃ​ភូមិ​ភាគ​នានា​ ធានា​ឱ្យ​ប្រ​ជា​ជន​គ្រប់​រូប​ ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ និង​កក់​ក្តៅ​។​

ពាក់​ព័ន្ធ​ដល់​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០៣០ និង​កម្ម​វិធី​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរភាព​ កសាង​ជន​បទ​ថ្មី​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​រដ្ឋ​សភា​ ត្រឹង​ថាញ់​ម៉ឹង ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​ជន​ជាតិ​ម្ចាស់​ការ​ រវាស​រវៃ ឆាប់​ប្រ​ទះ​ឃើញ​បញ្ហា​ជាប់​ទាក់​ទិន ភាព​ខ្វះ​ចន្លោះ​ទាន់​ពេល​ និង​លើក​សំ​ណើ​ ដំណោះ​ស្រាយ​សម​ស្រប​ ប្រ​សិ​ទ្ធភាព​នឹង​រដ្ឋ​សភា​។​ ចំ​ពោះ​គម្រោង​អំ​ពី​វិស័យ​ជន​ជាតិ​កំ​ពុង​បាន​ផ្សព្វ​ផ្សា​យ ក្រុម​ប្រឹក្សា​ជន​ជាតិ​ គប្បី​ជំរុញ​ការ​ស្នើ​យោបល់​អ្នក​ជំនាញ​ អ្នក​វិទ្យា​សាស្រ្ត​ អ្នក​គ្រប់​គ្រង ​ព្រឹទ្ធា​ចារ្យ​ភូមិ​ ប្រ​ធាន​ភូមិ​នៃ​ភូមិ​ភាគ​នានា​ ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​លំ​បាក​ ភ្ជាប់​នឹង​គោល​មាគ៌ា​ គោល​ការ​ណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ជាពិសេស​ គឺ​សេច​ក្តី​សម្រេច​មហា​សន្និ​បាត​លើ​កទី ១៣ របស់​បក្ស​អំ​ពី​ការ​ងារ​ជន​ជាតិ​៕​

                    យោង​៖ nhandan.vn-មុនី​

ចែករំលែកអត្ថបទ