ក្រុមអ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិក បានបញ្ជាក់៖ ការចាក់វ៉ាក់សាំងបង្ការ COVID-១៩ដល់កុមារ មិនត្រឹមតែពន្យឺតការឆ្លងរាលដាលនៃជំងឺ SARS-CoV-២ប៉ុណ្ណោះទេ ថែមទាំងជួយទប់ស្កាត់ហានិភ័យកើតមានវីរុសបំប្លែងខ្លួនថ្មីទៀតផង។
ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ដល់កុមារនៅសហរដ្ឋអាមេរិក។ រូប៖ AP
តាមក្រុមអ្នកវិទ្យាសាស្ត្រជំងឺ SARS-CoV-២ អាចនឹងបង្កើនសមត្ថភាព ប្រែប្រួលបន្ទាប់ពីឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ អាស្រ័យហេតុនោះ ការដែលមានបន្ថែមមុខសញ្ញាមួយក្រុមបានការពារក៏អាចជួយកាត់បន្ថយនូវហានិភ័យទាំងនេះ។ ការចាក់វ៉ាក់សាំងបង្ការឱ្យកុមារ ក៏ជួយកាត់បន្ថយការឆ្លងរាលដាល“ស្ងាត់ៗ”របស់វីរុស ព្រោះថាករណីឆ្លង COVID-១៩ ចំពោះកុមារច្រើនតែគ្មានរោគសញ្ញាឬមានរោគសញ្ញាស្រាលប៉ុណ្ណោះ។
អ្នកឯកទេសផ្នែកវីរុសវិទ្យានៅសាកលវិទ្យាល័យ Wisconsin-Madison លោក David O’Connor គូសបញ្ជាក់៖ កាន់តែតិចអ្នកផ្ទុកជំងឺ SARS-CoV-២ កាន់តែតិចកើតមានវីរូសបំប្លែងខ្លួនថ្មីផងដែរ។ ក្រៅពីនេះ ការបំប្លែងខ្លួនថ្មីអាចនឹងមានសមត្ថភាពកើតមានចំពោះអ្នកដែលមានប្រព័ន្ធភាពសុាំនៃរាងកាយខ្សោយ និងផ្ទុកវីរុសក្នុងរយៈពេលយូរ។
តាមការប៉ាន់ស្មានរបស់មជ្ឈមណ្ឌលគំរូនៃសេណារីយ៉ូ COVID-១៩ ការនាំកុមារទៅចាក់វ៉ាក់សាំងបង្ការ អាចនឹងបង្កភាពខុសប្លែកយ៉ាងច្បាស់ក្នុងពេលអនាគត។ ឆ្លងតាមរយៈនោះ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃ ១២ ខែមីនា ឆ្នាំ ២០២២ ការដែលចាក់វ៉ាក់សាំង បង្ការដល់កុមារចាប់ពីអាយុ ៥-១១ ឆ្នាំ អាចនឹងទប់ស្កាត់បានចំនួន ៤៣០.០០០ ករណីឆ្លងជំងឺ COVID-១៩ នៅសហរដ្ឋអាមេរិក ប្រសិនបើគ្មានការបំប្លែងខ្លួនថ្មីកើតមាននោះទេ។ ក្នុងករណីការបំប្លែងខ្លួនថ្មីអាចនឹងមានសមត្ថភាព ឆ្លងរាលដាលខ្ពស់ជាង ៥០% បើប្រៀបនឹងវីរូសបំប្លែងខ្លួន Delta ដែលកើតមានកាលពីចុងសរទរដូវការឆ្លងជំងឺ COVID-១៩ អាចនឹងទប់ស្កាត់បានឡើងដល់ទៅ ៨៦០.០០០ ករណី។
ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ដល់សិស្សថ្នាក់ទី ៨ សាលាអនុវិទ្យាល័យលឿងថេវិញ ក្រុងកឹងធើ។ រូបថត៖ Lan Phuong
បច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ដល់កុមារអាយុចាប់ពី ៥-១១ ឆ្នាំ ប្រមាណ ២៨ លាននាក់។ តាមទិន្នន័យពីសេតវិមាន ចាប់តាំងពីពេលដែលស្ថាប័នសមត្ថកិច្ចអាមេរិក នៅដើមខែវិច្ឆិកាកន្លងនេះបានផ្តល់សច្ចាប័នចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech ដល់កុមារមានអាយុពី ៥-១១ឆ្នាំ មកទល់ពេលនេះមានប្រមាណ១០%ចំនួនកុមារកម្រិតអាយុនេះ នៅអាមេរិកបានចាក់វ៉ាក់សាំងដូសទីមួយ។ ឆ្លងតាមរយៈនោះ ល្បឿននៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ឱ្យកុមារនៅអាមេរិក លឿនជាង ៣ដង បើប្រៀបនឹងល្បឿនចាក់ដល់មនុស្សពេញវ័យឡើងទៅ ចាប់ពីពេលផ្សព្វផ្សាយយុទ្ធនាការចាក់វ៉ាក់សាំងរហូតមក។
ក្រោយរយៈពេល ២ ខែសាកល្បងព្យាបាល ឃើញថាស្ថាប័នផលិតឱសថអឺរ៉ុប(EMA) បានផ្តល់អនុសាសន៍អំពីការចាក់វ៉ាក់សាំងបង្ការ COVID-១៩ របស់ក្រុមហ៊ុន Pfizer/BioNTech ដល់កុមារមានអាយុចាប់ពី ៥ ដល់ ១១ ឆ្នាំ។ ឆ្លងតាមរយៈនោះ ផលិតផលបានបង្កប្រតិកម្មនៃប្រព័ន្ធភាពសុាំដល់ក្រុមកុមារមានអាយុចាប់ពី ៥ ដល់ ១១ ឆ្នាំ ដែលមុននោះអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់តែក្រុមមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ៕
យោង៖ កាសែតកឹងធើ - លីសៀ