ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/11/2021 - 11:04

ក្រសួង​សុខា​ភិបាល​ ស្នើ​ឱ្យ​ខេត្ត​ ក្រុង​នានា​នៅ​តំ​បន់​តីណាម​បូ​ ត្រូវ​ប្តូរ​ផ្តាច់់​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ COVID-១៩

(Chinhphu.vn) –សប្តាហ៍​កន្លង​ ក្រសួង​សុខា​ភិបាល​បាន​ផ្ញើ​ឯក​សារ​បន្ទាន់​ដល់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​នានា​នៅ​តំ​បន់​តីណាម​បូ​ ស្តីពី​ការ​បន្ត​អនុវត្ត​យ៉ាង​មុឺង​ម៉ាត់ មាន​ប្រ​សិទ្ធ​ភាព​នូវ​វិធាន​ការ​បង្ការ​ ជំងឺ​រាត​ត្បាត​ COVID-១៩។​

 គ្រប់​គ្រង​តឹង​រ៉ឹងប្រ​ជា​ពលរដ្ឋ​ខណៈ​ពេល​ចេញ​ចូល​ភូមិ​ភាគ​។​

តាម​នោះ​ ក្រសួង​សុខា​ភិបាល​ (ស្ថាប័ន​ប្រ​ចាំ​ការ​នៃ​គណៈ​ចង្អុល​ការ​ជាតិ​ បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩) បាន​ស្នើ​ឱ្យ​ខេត្ត​ ក្រុង​នានា​ នៅ​តំ​បន់​តីណាម​បូ​ ចង្អុល​ការ​អនុ​វត្ត​បន្ទាន់​ ខ្លឹម​សារ​ដូច​ ៖ បញ្ជ្រាប​និង​រៀប​ចំ​ការ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ស៊ី​សង្វាក់​គ្នា​ ប្តូរ​ផ្តាច់​ ធ្វើ​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​កិច្ច​ចង្អុល​ការ​របស់​នាយ​ក​រដ្ឋ​មន្ត្រី​ គណៈ​ចង្អុល​ការ​ជាតិ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩; បណ្តា​បទ​កំ​ណត់​ សេចក្តី​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ ស្តីពី​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩។​  កសាង​ផែន​ការ​មេស្តីពី​ការ​សម្រប​ខ្លួន​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ ឆ្លាត​វៃ គ្រប់​គ្រង​មាន​ប្រ​សិទ្ធ​ភាព​ជំងឺ​ COVID- ១៩ ក្នុង​នោះ​គឺ​ផ្តោត​លើ​ការ​គ្រប​ដណ្តប់​វ៉ាក់​សាំង​សម្រាប់​ប្រ​ជា​ជន​; លើក​កម្ពស់​សម​ត្ថ​ភាព​ប្រ​ព័ន្ធ​សុខា​ភិបាល​ ជាពិសេស​ប្រ​ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន​ ដើម្បី​ឆ្លើ​យ​តប​ជាប្រ​ចាំ​ និង​ទាន់​ពេល​វេលា​; ធានា​លើ​ថ្នាំ​ព្យា​បាល​ សម្ភារ​ពេទ្យ​; កំ​ណត់​តំ​បន់​ និង​ធ្វើ​ចត្តា​ឡីស័ក​ត្រូវ​បាន​អនុវត្ត​លើ​វិសាល​ភាព​តូចបំ​ផុត​ដែល​អាច​ធ្វើ​ទៅ​បាន​; បន្ត​អនុវត្ត​សារ​ ៥K និង​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​អំ​ពី​ការ​បង្ការ​ ប្រ​ឆាំង​រោគ​រាត​ត្បាត​។​ អនុវត្ត​ការ​បន្ធូរ​បន្ថយ​ ស្តារ​សកម្ម​ភាព​ផលិត​កម្ម​ អា​ជីវ​កម្ម​ បើក​ទ្វារ​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​កន្លែង​ដែល​មាន​សុវត្ថិ​ភាព​ និង​មាន​លក្ខណៈ​គ្រប់​គ្រាន់​។​ ពង្រឹង​ការ​ត្រួត​ពិនិត្យ​ រកគំ​ហើញ​ទាន់​ពេល​នូវ​ករណី​សង្ស័យ​វិជ្ជមាន​ជំងឺ​ COVID-១៩ នៅ​ក្នុង​សហគមន៍ ករណី​ដែល​មាន​រោគ​សញ្ញា​ក្អក​ និង​គ្រុន​ក្តៅ​ ដើម្បី​ទាន់​ពេល​កំ​ណត់​តំ​បន់​ធ្វើ​ចត្តាឡីស័ក និង​ដោះ​ស្រាយ​ឱ្យ​ដាច់​ស្រឡះ​សម្បុក​រោគ​ មិន​ទុក​ឱ្យ​ផ្ទុះ​រីក​រាល​ដាល​ក្នុង​សហគមន៍; ទន្ទឹម​នឹង​នោះ​ ត្រូវ​អនុវត្ត​បណ្តា​សកម្ម​ភាព​ សុខា​ភិបាល​ឱ្យ​បាន​ល្អ​ ជៀស​វាង​ការ​ឆ្លង​រាល​ដាល​នៅ​តំ​បន់​ធ្វើ​ចត្តា​ឡីស័ក តំ​បន់​បិទ​ខ្ទប់​...។​

ក្រសួង​សុខា​ភិបាល​ សំ​ណូម​ពរឱ្យ​ខេត្ត​ ក្រុង​នានា​នៅ​តំ​បន់​តីណាម​បូ​ ពន្លឿន​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ ដល់​មុខ​សញ្ញា​មាន​អា​យុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង​ទៅ​ (ផ្តល់​អា​ទិភាព​ចំ​ពោះ​មុខ​សញ្ញា​ មាន​អា​យុ​ចាប់​ពី ៥០ ឆ្នាំ​ឡើង​ទៅ​) ធានា​សុវត្ថិ​ភាព​ និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។​ បង្កើន​និង​ពន្លឿន​កម្រិត​គ្រប​ដណ្តប់​វ៉ាក់​សាំង​ម្ជុល​ទី ១ អនុវត្ត​ចាក់​ម្ជុល​ទី ២ ដល់​មុខ​សញ្ញា​ដែល​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដែល​បាន​ចាក់​ម្ជុល​ទី ១ រួច​ និង​អនុវត្ត​ចាក់​វ៉ាក់​សាំង​ឱ្យ​កុមារ​ចាប់​អា​យុ​ពី ១២- ១៧ ឆ្នាំ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​។​

ក្រសួង​សុខា​ភិបាល​ក៏​បាន​ស្នើ​ដល់​ភូមិ​ភាគ​នានា​ ត្រូវ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ការ​ចលនា​ប្រ​ជា​ជន​ឲ្យ​បាន​តឹង​រ៉ឹង គ្រប់​គ្រង​តឹង​រ៉ឹងប្រ​ជា​ពលរដ្ឋ​ខណៈ​ពេល​ចេញ​ចូល​ភូមិ​ភាគ​ ប្រ​ជា​ពលរដ្ឋ​ដែល​មាន​ហានិ​ភ័យ​កំ​ពុង​ស្នាក់​នៅ​ ឬ​ធ្វើ​ការ​នៅ​ភូមិ​ភាគ​ អា​ជីវ​កម្ម​ (ដូច​ជា​អ្នក​បើក​បរ អ្នក​ជំនួយ​បើក​បរផ្លូវ​ឆ្ងាយ​ពីខេត្ត​មួយ​ទៅ​ខេត្ត​មួយ​; អ្នក​ធ្វើ​ការ​នៅ​ក្រៅ​ខេត្ត​ត្រឡប់​មក​ភូមិ​ភាគ​ស្នាក់​នៅ​ អ្នក​រស់​នៅ​ក្រៅ​ខេត្ត​មក​ធ្វើ​ការ​នៅ​ភូមិ​ភាគ​…) ដើម្បី​មាន​វិធាន​ការ​គ្រប់​គ្រង​សម​ស្រប​ រាយ​ការណ៍​សុខ​ភាព​ជាប្រ​ចាំ​ ធ្វើ​តេស្ត​តាម​កាល​កំ​ណត់​…៕​

                             ប្រែសម្រួល​៖ វ៉ាន់​តឹន

ចែករំលែកអត្ថបទ