ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/10/2021 - 08:57

ថវិកា​ប្រ​មាណ​ ១៣៧.៦៦៥ ពាន់​លាន​ដុង​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​

ឧប​នាយក​រដ្ឋ​មន្រ្តី​ ផាម​ប៊ិញ​មិញ​ ទើប​ចុះ​ហត្ថ​លេខា​លើ​សេចក្ដី​សម្រេច​​លេខ​ ១៧១៩/ QĐ-TTg ផ្ដល់​សច្ចា​នុមតិ​លើ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ (ហៅ​កាត់​ថា​ កម្ម​វិធី​)។​

 ​ រូប​ថត​ជា​ឧទាហរណ៍​។​

តាម​រយៈ​នោះ​ ចាប់​ពីឆ្នាំ​ ២០២១ ដល់​ដំ​ណាច់​ឆ្នាំ​ ២០២៥ កម្ម​វិធី​នឹង​ផ្សព្វ​ផ្សាយ​គម្រោង​ចំ​នួន​ ១០ ៖ ទី ១៖ ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​ដី​សង់​លំ​នៅ​ឋាន​ លំ​នៅ​ឋាន​ ដី​ផលិត​កម្ម​ ទឹក​ស្អាត​ប្រើ​ប្រាស់​។​ ទី ២៖ ឡើង​គម្រោង​ប្លង់​ រៀប​ចំ​ ចាត់​ចែង​លំ​នឹង​ប្រ​ជា​ជន​នៅ​កន្លែង​ចាំ​បាច់​។​ ទី ៣៖ អភិវឌ្ឍ​ផលិត​កសិ-រុក្ខ​កម្ម​ប្រ​កប​ដោយ​ចីរ​ភាព​ ពង្រីក​សក្ដានុពល​និង​ឧត្តម​ភាព​តំ​បន់​នីមួយ​ៗ​ ដើម្បី​ផលិត​មុខ​ទំ​និញ​ទៅ​តាម​ខ្សែ​សង្វាក់​តម្លៃ​។​ ទី ៤៖ វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​បម្រើ​ការ​ផលិត​ ជីវ​ភាព​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ និង​អង្គ​ភាព​អា​ជីវ​កម្ម​រដ្ឋ​លើ​វិស័យ​ជន​ជាតិ​។​ ទី ៥៖ អភិវឌ្ឍន៍​ការ​អប់រំ និង​បណ្តុះ​បណ្តាល​ លើក​កម្ពស់​ប្រ​ភព​ធន​ធាន​មនុស្ស​។​ ទី ៦៖ អភិរក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ​ភាគ​តិច​ ផ្សារ​ភ្ជាប់​ជា​មួយ​ការ​អភិវឌ្ឍ​ទេស​ចរណ៍។​ ទី ៧៖ ថែ​ទាំសុខ​ភាព​ប្រ​ជា​ជន​ បង្កើន​សុខ​ភាព​រាង​កាយ​ មាឌ​កម្ពស់​ជន​ជាតិ​ភាគ​តិច​។​ បង្ការ​ទប់​ស្កាត់​​កង្វះ​អា​ហា​រូបត្ថម្ភ​ចំ​ពោះ​កុមារ​។​ ទី ៨៖ អនុវត្ត​សម​ភាព​យេន​ឌ័រ​ និង​ដោះ​ស្រាយ​បញ្ហា​បន្ទាន់​ចំ​ពោះ​ស្ត្រី​និង​កុមារ​។​ ទី ៩៖ វិនិ​យោគ​អភិវឌ្ឍ​ក្រុម​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ចំ​នួន​មនុស្ស​តិច​ និង​ក្រុម​ជន​ជាតិ​ភាគ​តិច​នៅ​ជួប​ការ​លំ​បាក​ច្រើន​។​ ទី ១០៖ ឃោ​សនា ផ្សព្វ​ផ្សាយ ចលនា​នៅ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​; ត្រួត​ពិនិត្យ​ ឃ្លាំ​មើល​និង​វាយ​តម្លៃ​ការ​អនុ​វត្ត​កម្ម​វិធី​។​ តាម​ការ​គ្រោង​ទុក​ សរុប​ចំ​នួន​ថវិកា​ អនុវត្ត​កម្ម​វិធី​ដំណាក់​កាល​ ២០២១ – ២០២៥ គឺ​ប្រ​មាណ​ ១៣៧.៦៦៥ ពាន់​លាន​ដុង​។​

កម្ម​វិធី​ខាង​លើ​ត្រូវ​បាន​អនុវត្ត​លើ​ភូមិ​សាស្រ្ត​ឃុំ​ ភូមិ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ក្នុង​នោះ​ អា​ទិ​ភាព​ប្រ​ភព​ធន​ធាន​នៃ​កម្ម​វិធី​វិនិ​យោគ​សម្រាប់​ភូមិ​សាស្រ្ត​លំ​បាក​ខ្លាំង​ (ឃុំ​លំ​បាក​ខ្លាំង​ ភូមិ​លំ​បាក​ខ្លាំង​) ឃុំ​តំ​បន់​សុវត្ថិ​ភាព​ចំ​ណុះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។​ មុខ​សញ្ញា​នៃ​កម្ម​វិធី​ គឺ​ឃុំ​ ភូមិ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​; គ្រួ​សារ​ បុគ្គល​ជា​ជន​ជាតិ​កិញ​ចំ​ណុះ​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ដែល​រស់​នៅ​ឃុំ​ ភូមិ​លំ​បាក​ខ្លាំង​; អា​ជីវ​កម្ម​ សហករណ៍​ សហព័ន្ធ​សហករណ៍​ អង្គ​ការ​សេដ្ឋ​កិច្ច​ដំណើរ​ការ​នៅ​ឃុំ​ ភូមិ​លំ​បាក​ខ្លាំង​៕​

    យោង​តាម​គណៈ​កម្មា​ធិការ​ជន​ជាតិ​ - ថាច់​ធី

 

ចែករំលែកអត្ថបទ