ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/08/2021 - 07:45

សុក​ត្រាំង​៖

ចំ​ណាយ​ថវិកា​ចំ​នួន​ ១,៣៧ ពាន់​លាន​ដុង​ ឧប​ត្ថម្ភ​ដល់​វត្ត​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​ចំ​នួន​ ៩២ វត្ត​

គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ ទើប​ចេញ​សារ​លិខិត​ លេខ​ ៧៦/QĐ- MTTQ - BCTT ស្តីពី​ការ​ឧបត្ថម្ភ​ដល់​វត្ត​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​ចំ​នួន​ ៩២ វត្ត​ នៅ​ក្នុង​ខេត្ត​ដែល​រង​ផលប៉ះ​ពាល់​ដោយ​ជំងឺ​ COVID-១៩។​ យោង​តាម​នោះ​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ នឹង​ចំ​ណាយ​ថវិកា​ចំ​នួន​ ១,៣៧ ពាន់​លាន​ដុង​ ពីមូល​និធិ​សង្រ្គោះ​របស់​ខេត្ត​ ដើម្បី​ឧបត្ថម្ភ​ដល់​វត្ត​នីមួយ​ៗ​ចំ​នួន​ទឹក​ប្រាក់​ ១០ លាន​ដុង​ និង​អំ​ណោយ​ ១០០ ចំ​ណែក​។​

ពិធី​រាប់​បាត្រ​ព្រះ​សង្ឃ​នៅ​វត្ត​ព្រែក​អណ្ដើក​ ឃុំ​ថា​ញ់ភូ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ (រូប​ថត​កាល​មិន​ទាន់​មាន​ជំងឺ​ COVID-១៩ កើត​ឡើង​)។​

យោង​តាម​ថេរដី​កា​ព្រះ​ឧបជ្ឈាយ៍ តាំង​ណោ ប្រ​ធាន​គណៈ​អភិ​បាល​ព្រះ​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ អនុ​ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង​ ដោយ​សារ​ការ​អនុ​វត្ត​គម្លាត​សង្គម​តាម​បទ​បញ្ជា​លេខ​ ១៦ របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ម៉្លោះ​ហើយ​ ព្រះ​សង្ឃ​នៅ​វត្ត​នានា​មិន​អាច​និមន្ត​ទៅ​បិណ្ឌ​បាត​តាម​ទំ​នៀម​ទម្លាប់​បាន​។​ ហេតុ​នេះ​ ការ​ឧបត្ថម្ភ​របស់​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ បាន​ជួយ​ដល់​វត្ត​នានា​ជម្នះ​នូវ​ការ​លំ​បាក​ទាន់​ពេល​៕​

                        យ៉ីអាញ-បកប្រែ៖ សុផន

ចែករំលែកអត្ថបទ