19/07/2021 - 14:53

ត្រៀម​អនុ​វត្ត​កម្ម​វិធី​អប់​រំចំ​ណេះ​ទូទៅ​ថ្មី​កម្រិត​អនុ​វិទ្យា​ល័យ​

ឆ្នាំ​សិក្សា​ ២០២១-២០២២ ក្រសួង​អប់​រំនិង​បណ្ដុះ​បណ្ដាល​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​អប់​រំចំ​ណេះ​ទូទៅ​ថ្មី​ កម្រិត​អនុ​វិទ្យា​ល័យ​ ចាប់​ផ្តើម​ពីថ្នាក់​ទី ៦។​ តាម​ល្បឿន​ដំណើរ​ការ​ដល់​ឆ្នាំ​សិក្សា​ ២០២៤- ២០២៥ នឹង​អនុ​វត្ត​កម្ម​វិធី​ថ្មី​ដល់​ថ្នាក់​ទី ៩។​

អនុ​វិទ្យា​ល័យ​តឹង​មី ជា​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​ ម្ល៉ោះ​ហើយ​មាន​ភាព​ងាយ​ស្រួល​ខាង​មូល​ដ្ឋាន​សម្ភារៈ​ និង​កង​ជួរ​គ្រូ​បង្រៀន​ ពេល​អនុ​វត្ត​កម្ម​វិធី​អប់​រំចំ​ណេះ​ទូទៅ​ថ្មី​។​

កម្ម​វិធី​អប់​រំចំ​ណេះ​ទូទៅ​ថ្មី​នៅ​កម្រិត​អនុ​វិទ្យា​ល័យ​ រួម​មាន ១២ វិញ្ញា​សាចំ​ពោះ​ដំ​ណើរ​ការ​អប់​រំចាប់​បង្ខំ​ គឺ​៖ អក្សរ​សាស្រ្ត​ គណិត​វិទ្យា​ ភាសា​បរទេស​ ១ សីល​ធម៌​ពល​រដ្ឋ​ ប្រវត្តិ​វិទ្យា​ ភូមិ​វិទ្យា​ វិទ្យា​សាស្រ្ត​ធម្ម​ជាតិ​ បច្ចេក​វិទ្យា​ ព័ត៌​មាន​វិទ្យា​ អប់​រំ​កាយ​សម្បទា​ សិល្បៈ​ (តន្ត្រី​ វិចិត្រ​សិល្បៈ​) សកម្ម​ភាព​ឆ្លង​កាត់​ពិសោធន៍​ តម្រង់​ទិស​វិជ្ជា​ជីវៈ​ ខ្លឹម​សារ​អប់រំ​របស់​ភូមិ​ភាគ​ និង​វិញ្ញា​សា​ចំ​នួន​ ២ដែល​ជ្រើស​ដោយ​ខ្លួន​ឯង​ គឺ​ភាសា​ជន​ជាតិ​ភាគ​តិច​ និង​ភាសា​បរ​ទេស​ ២។​ ក្នុង​កម្ម​វិធី​ថ្មី​ មាន​វិញ្ញា​សា​វិទ្យា​សាស្រ្ត​ធម្ម​ជាតិ​ គឺ​ជា​វិញ្ញា​សា​ថ្មី​។​ តាម​ប្រ​សាសន៍​លោក​គ្រូ​ហ្វិញ​វ៉ាន់​ហ្វាច់ ប្រ​ធាន​ការិ​យាល័យ​អប់រំ​និង​បណ្ដុះ​បណ្តាល​ស្រុក​កើ-ដ ក្រុង​កឹង​ធើ វិញ្ញា​សា​ថ្មី​នេះ​ គឺ​ជា​វិញ្ញា​សា​សមា​យោគ រួម​មាន ៣ វិញ្ញា​សា​៖ រូប​វិទ្យា​ គីមី​វិទ្យា​ និង​ជីវ​វិទ្យា​ សម​ស្រប​នឹង​ការ​ផ្លាស់​ថ្មី​ក្នុង​វិញ្ញា​សា​ប្រ​ឡង​វិទ្យា​ល័យ​ដែល​ក្រ​សួង​អប់រំ​និង​បណ្ដុះ​បណ្ដាល​អនុវត្ត​ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​។​

ទន្ទឹម​នឹង​នោះ​ ក៏​មាន​ការ​ផ្លាស់​ប្តូរ​ស្រ​ដៀង​គ្នា​ដែរ​ ខណៈ​ពេល​ក្រសួង​អប់រំ​និង​បណ្ដុះ​បណ្តាល​សមា​យោគ​ ២ វិញ្ញា​សា គឺ​ប្រវត្តិ​វិទ្យា​និង​ភូមិ​វិទ្យា​ទៅ​ជា​មួយ​វិញ្ញា​សា​ថ្មី​។​ លោក​គ្រូ​ ង្វៀង​ហ្វាង​ថា​ញ គ្រូ​បង្រៀន​វិញ្ញា​សា​ភូមិ​វិទ្យា​ នៅ​អនុ​វិទ្យា​ល័យ​ត្រឿង​ឡុង​ ស្រុក​ផុង​ដៀង ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង​ វិញ្ញា​សា​នេះ​មាន​ខ្លឹម​សារ​ប្រ​វត្តិ​វិទ្យា​សមា​យោគនឹង​ខ្លឹម​សារ​ភូមិ​វិទ្យា​ ហើយ​ខ្លឹម​សារ​ភូមិ​វិទ្យា​សមា​យោគ​ក្នុង​ចំ​ណែក​សម​ស្រប​របស់​ខ្លឹម​សារ​ប្រ​វត្តិ​វិទ្យា​ ម្ល៉ោះ​ហើយ​ វិញ្ញា​សា​នេះ​កាន់​តែ​មាន​ភាព​សម្បូរ​បែប​។​ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ ដើម្បី​បង្រៀន​វិញ្ញា​សា​ថ្មី​នេះ​ ទាម​ទារ​គ្រូ​បង្រៀន​ត្រូវ​មាន​ការ​វិនិ​យោគ​បន្ថែម​ផ្នែក​ជំ​នាញ​ ពីព្រោះ​បច្ចុប្បន្ន​ គ្រូ​បង្រៀន​ម្នាក់​ៗ​ បាន​បណ្តុះ​បណ្ដាល​ជំនាញ​តែវិញ្ញា​សា​មួយ​ក្នុង​ចំ​ណោម​ពីរ​វិញ្ញា​សា ទោះ​បី​ដូច្នេះ​ក្តី​ ការ​បំ​ពាក់​បំ​ប៉ន​កង​ជួរ​គ្រូ​បង្រៀន​ ដើម្បី​បង្រៀន​សមាយោគ​វិញ្ញា​សាប្រ​វត្តិ​វិទ្យា​-ភូមិ​វិទ្យា​ គឺ​មិន​លំ​បាក​ពេក​ទេ ពី​ព្រោះ​គ្រូ​បង្រៀន​ជ្រើស​រៀន​ប្លុក​ C ទាំង​អស់​ សុទ្ធ​សឹង​មាន​ចំ​ណេះ​ដឹង​ជាមូល​ដ្ឋាន​ ផ្នែក​អក្សរ​សាស្រ្ត​-ប្រ​វត្តិ​វិទ្យា​-ភូមិ​វិទ្យា​។​

តាម​ប្រ​សាសន៍​លោក​ង្វៀង​ង៉ុក​ខ្វាង​ ប្រ​ធាន​ការិ​យា​ល័យ​អប់រំ​និង​បណ្ដុះ​បណ្តាល​ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ ចំ​ពោះ​វិញ្ញា​សា​ជ្រើស​រើស​ឯង​ គឺ​ភាសា​ជន​ជាតិ​ភាគ​តិច​ ការិ​យា​ល័យ​កំ​ពុង​កសាង​ផែន​ការ​បំ​ពាក់​បំ​ប៉ន​កង​ជួរ​គ្រូ​បង្រៀន​មាន​កម្រិត​វិជ្ជា​ផ្នែក​ភាសា​ជន​ជាតិ​ភាគ​តិច​ ដើម្បី​ទទួល​បន្ទុក​បង្រៀន​វិញ្ញា​សា​នេះ​។​ ដោយ​ឡែក​នៅ​អនុ​វិទ្យា​ល័យ​តឹង​មី ឃុំ​តឹង​មី ដោយ​សារ​ជា​ច្រើន​ឆ្នាំ​មក​នេះ​ សាលា​បាន​ចាត់​តាំង​បង្រៀន​ភាសា​ខ្មែរ​ ម្ល៉ោះ​ហើយ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្សព្វ​ផ្សា​យអនុ​វត្ត​វិញ្ញា​សា​ភាសា​ជន​ជាតិ​ភាគ​តិច​៕​    

                                       ហា​ថាញ-វិមាន​

ចែករំលែកអត្ថបទ