បាកលីវ៖ ខេត្តបាកលីវបានរៀបចំពិធីទទួលប័ណ្ណរៀបចំណាត់ថ្នាក់កេរដំណែលប្រវត្តិសាស្រ្តជាតិពិសេសនៃមូលដ្ឋានកៃចាញ់ ស្រុកហុងយឹង។ កេរដំណែលមូលដ្ឋានកៃចាញ់ (មានឈ្មោះផ្សេងមួយទៀតគឺ តំបន់មូលដ្ឋាននៃគណៈកម្មាធិការបក្សខេត្តបាកលីវ) មានទីតាំងស្ថិតនៅឃុំនិញថាញ់ឡើយ ស្រុកហុងយឹង។
គណៈកម្មាធិការបក្សខេត្តបាកលីវ ទទួលប័ណ្ណរៀបចំណាត់ថ្នាក់កេរដំណែលប្រវត្តិសាស្រ្តជាតិពិសេសនៃតំបន់មូលដ្ឋានកៃចាញ់។
ចាប់ពីឆ្នាំ ១៩៤៩ រហូតដល់ឆ្នាំ ១៩៥២ តំបន់មូលដ្ឋានកៃចាញ់ គឺជាមូលដ្ឋានរបស់ស្ថាប័នមួយចំនួនចំណុះគណៈកម្មាធិការបក្ស ភូមិភាគណាមបូ ជាភូមិសាស្រ្តធ្វើសកម្មភាពរបស់សមមិត្តថ្នាក់ដឹកនាំបក្សជាច្រើនមាន៖ សមមិត្ត ឡេយ្វឹន លេខាគណៈកម្មាធិការបក្សភូមិភាគណាមបូ សមមិត្ត ឡេឌឹក-ថ, ផាមហ៊ុង, អ៊ុងវ៉ាន់ឃីម, ង្វៀនថឿងវ៉ូវ និងង្វៀនវ៉ាន់ង្វៀន ។ល។ ចាប់ពីឆ្នាំ ១៩៥០-១៩៥៤ សមមិត្ត វ៉វ៉ាន់កៀក លេខាគណៈកម្មាធិការបក្សខេត្តបាកលីវ កាលនោះក៏ស្នាក់នៅទីនេះដើម្បីដឹកនាំចលនាបដិវត្តន៍ផងដែរ។ ផ្តើមពីអត្ថន័យនិងតម្លៃជាប្រវត្តិសាស្រ្តដ៏ធំធេងទាំងនោះ កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១១ តំបន់មូលដ្ឋានកៃចាញ់ ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ជាតិ។
កេរដំណែលមានផ្ទៃដីសរុបជាង ៥០.០០០ ម៉ែត្រការ៉េ ដើមទុនវិនិយោគជាង ៣២ ពាន់លានដុង ដោយមានផ្នែកសំណង់ជាច្រើន ដូច៖ អគារសិលាចារឹកឧទ្ទេសនាមពីកេរដំណែលអគារដាក់បង្ហាញពីដំណើរការលាក់ខ្លួនឈរជើង និងធ្វើសកម្មភាពរបស់គណៈកម្មាធិការបក្សភូមិភាគណាមបូ; មូលដ្ឋានគណៈកម្មាធិការបក្សខេត្តបាកលីវ; រង្គសាលទីលានខាងក្រៅ និងលានរៀបចំព្រឹត្តិការណ៍វប្បធម៌; អគារស្នាក់នៅធ្វើការរបស់សមមិត្ត ឡេយ្វឹន; សាលប្រជុំរបស់គណៈកម្មាធិការបក្សខេត្តនិងរូងជាអក្សរL; អគារស្នាក់នៅធ្វើការរបស់ផ្នែកសុខាភិបាលនិងបណ្ណសារ; អគារស្នាក់នៅធ្វើការរបស់កម្មាភិបាលសំខាន់; អគារស្នាក់នៅធ្វើការរបស់គណៈសាងសង់មូលដ្ឋាន; ផ្លូវថ្មើរជើងផ្ទៃក្នុង; កំពង់ផែនិងស្ពានផែកប៉ាល់ចូលទៅកាន់កេរដំណែលតាមផ្លូវទឹក។ល។៕
យ្វីអាញ់-លីសៀ