ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

19/04/2021 - 16:06

បង្កើន​ការ​ដឹក​នាំ​របស់​បក្ស​ ចំ​ពោះ​ការ​ងារ​ផ្សព្វ​ផ្សាយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​

គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ទើប​ដាក់​ឱ្យ​ប្រើ​ប្រាស់​បទ​បញ្ជា​លេខ​ ០៨-CT/TU ស្ដី​ពី​បង្កើន​ការ​ដឹក​នាំ​របស់​បក្ស ​ចំ​ពោះ​ការ​ងារ​ផ្សព្វ​ផ្សាយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ។​

ឈុត​សម្ដែង​សិល្បៈ​ក្នុង​ឱកាស​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ ជូន​ជន​រួម​ជាតិ​ខ្មែរ​កឹង​ធើ អា​ស្រ័យ​គណៈ​ឃោ​សនា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ចាត់​តាំង​នៅ​ស្រុក​កើ-ដ ឆ្នាំ​២០២០។​

យោង​តាម​នោះ​ គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ សំ​ណូម​ពរ​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច រណសិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​ និង​អង្គ​ការ​នយោ​បាយ​-សង្គម​ ផ្ដុំ​កម្លាំង​ដឹក​នាំ ចង្អុល​ការ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​ជន​រួម​ជាតិ​ភាគ​តិច​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​។​ បញ្រ្ជាប​និង​ចាត់​តាំង​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្ដី​សម្រេច​ចិត្ត​ បទ​បញ្ជា​សេច​ក្ដី​សន្និ​ដ្ឋាន​របស់​មជ្ឈិម​ ដែល​ពាក់​ព័ន្ធ​ដល់​ការ​ងារ​ជន​ជាតិ​ ។​ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ផ្លាស់​ថ្មី​ខ្លឹម​សារ​និង​វិធី​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ចាំ​បាច់​សម​ស្រប​ជា​មួយ​នឹង​លក្ខណ​សម្បត្តិ​ជាក់​ស្ដែង​និង​មុខ​សញ្ញា​នីមួយ​ៗ​។​ បង្កើន​ការ​ការ​ពារ​មូល​ដ្ឋាន​គ្រឹះ​នៃ​សតិ​អា​រម្មណ៍​របស់​បក្ស​ ផ្សព្វ​ផ្សាយ​តស៊ូ​ប្រ​ឆាំង​រាល់​ទស្សនៈ​ផ្ទុយ​ ច្រាន​ចោល​ព័ត៌​មាន​អា​ក្រក់​ ពាក្យ​ឃោស​នា​មួល​បង្កាច់​របស់​អានុ​ភាព​អមិត្ត​ ប្រ​តិ​កិរិយា​ រួម​ចំ​ណែក​ពង្រឹង​និង​ពង្រីក​ផែន​មហា​សាម​គ្គី​ជន​ជាតិ​។​

គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ សំ​ណូម​ពរ​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ អង្គ​ការ​បក្ស​ ស្ថាប័ន​ អង្គ​ភាព​សំ​ខាន់​គឺអ្នក​ដឹក​នា​ំបន្ត​ការ​ពង្រីក​តួនា​ទី ភារ​កិច្ច​ចំ​ពោះ​ការ​ងារ​ផ្សព្វ​ផ្សាយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​។​ អនុវត្ត​ល្អ​គោល​ការណ៍​ប្រ​ជា​ធិប​តេយ្យ​នៅ​មូល​ដ្ឋាន​ ស្ដាប់​យោ​បល់ ទទួល​យក​យោ​បល់​បំ​ណង​ប្រាថ្នា​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ជា​មួយ​នឹង​បញ្ហា​កើត​មាន​ឡើង​ ពាក់​ព័ន្ធ​ផ្ទាល់​ដល់​ជីវ​ភាព​ ដើម្បី​ដោះ​ស្រាយ​ទាន់​ពេល​ ឬ​សហ​ការ​ធ្វើ​សេនា​ធិការ​ ស្នើ​ស្ថាប័ន​សមត្ថ​កិច្ច​ដោះ​ស្រាយ​តាម​សេច​ក្ដី​កំ​ណត់​។​ គណៈ​អភិបាល​កិច្ច​ការ​បក្ស​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ដឹក​នាំ​អនុវត្ត​ល្អ​រាល់​របប​គោល​នយោ​បាយ​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​កសាង​ និង​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​គ្រោង​ការ​ គម្រោង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តាម​ភូមិ​ភាគ​ តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​ ស្មារ​តី​ជូន​ប្រ​ជា​ជន​ ក្នុង​នោះ​មាន​ជន​រួម​ជាតិ​ភាគ​តិច​។​ ព្រម​ជា​មួយ​នោះ​ អា​ទិភាព​ថ្លឹង​ថ្លែង​ បែង​ចែក​ថវិកា​បម្រើ​ការ​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ អភិរក្ស​និង​ពង្រីក​តម្លៃ​វប្បធម៌​ពិសេស​របស់​ជន​រួម​ជាតិ​ភាគ​តិច​។​ល។​ លើ​ភូមិ​សាស្រ្ត​ក្រុង​។​ ប្រ​ព័ន្ធ​រណ​សិរ្ស​មាតុ​ភូមិ​ និង​អង្គ​ការ​នយោ​បាយ​-សង្គម​ក្រុង​ ពង្រីក​តួនា​ទី​ភារ​កិច្ច​ចំ​ពោះ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ ផ្ដុំ​កម្លាំង​ផែន​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ ដើម្បី​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ក្រុង​គ្រប់​ជាន់​ស្រ​ទាប់​ ក្នុង​នោះ​មាន​ជន​រួម​ជាតិ​ភាគ​តិច​ អនុវត្ត​ល្អ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​តស៊ូ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​រាល់​សកម្ម​ភាព​ប្រ​ឆាំង​របស់​អា​នុភាព​អមិត្ត​ប្រតិ​កិរិយា​ ឃោស​នា​បំ​បែក​បំ​បាក់​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​ រវាង​បក្ស​និង​រដ្ឋ​ចំ​ពោះ​ប្រ​ជា​ជន​៕​

                                 ថាញ់ឡុង​ - ថាច់​ធី

 

ចែករំលែកអត្ថបទ