ប៉ុន្មានថ្ងៃជិតៗនេះ នៅខេត្តសុកត្រាំង ព្រះសង្ឃវត្តនានាកំពុងមមាញឹករៀបចំវត្តអារាមឱ្យមានសោភណភាព ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មី - បុណ្យចូលឆ្នាំប្រពៃណីរបស់ជនរួមជាតិខ្មែរ ។ រីឯភូមិស្រុកដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ អ្នកណាក៏ត្រៀមរៀបចំផ្ទះសម្បែងយ៉ាងសមរម្យ ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មី ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី មាមីងពុទ្ធបរិស័ទតែងយកចង្ហាន់ទៅវត្តដើម្បីប្រគេនព្រះសង្ឃតាមទំនៀមទម្លាប់។
នៅវត្តសំរោង សង្កាត់លេខ ៥ ក្រុងសុកត្រាំង ព្រះសង្ឃនិងមាមីងពុទ្ធបរិស័ទកំពុងបោសសម្អាតទីធ្លាវត្ត និងព្យួរបដា អំណរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ព្រះតេជព្រះគុណ លីមិញឌឹក ព្រះចៅអធិការវត្តសំរោង មានថេរដីកា៖ “ឈរលើស្មារតីបង្ការ ប្រឆាំងជំងឺរាលដាល COVID-១៩ វត្តក៏បានរៀបចំជេលលាងដៃ និងម៉ាស់វេជ្ជសាស្ត្រ ចំនួន ៥ កន្លែងនៅក្នុងវត្ត ។ វត្តថែមទាំងចលនាពុទ្ធបរិស័ទពេលមកវត្ត ត្រូវម៉ឺងម៉ាត់អនុវត្តល្អនូវសារ ៥K - ពាក់ម៉ាស - រម្ងាប់មេរោគ គម្លាត គ្មានការប្រមូលផ្តុំ ការប្រកាសវេជ្ជសាស្រ្ត - តាមការផ្តល់អនុសាសន៍របស់ក្រសួងសុខាភិបាល។ ឆ្នាំនេះ ក្នុងអំឡុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មី គឺប្រព្រឹត្តទៅជាធម្មតា៖ មានរៀបចំលេងល្បែងប្រជាប្រិយ ពូនភ្នំខ្សាច់ សកម្មភាពវប្បធម៌ផ្សេងៗ…” ។
មាមីងខ្មែរពូនភ្នំខ្សាច់ ក្នុងឱកាសបុណ្យចូលឆ្នាំ។
ចំពោះភូមិស្រុកមានជនរួមជាតិខ្មែររស់នៅកុះករ មាមីងអ្នកណាក៏ត្រៀមរៀបចំផ្ទះសម្បែងសមរម្យ វេចនំ ដើម្បីអំណរបុណ្យចូលឆ្នាំថ្មី។ ជាពិសេសឆ្នាំនេះ មាមីងនៅតាមជនបទ អ្នកណាក៏សប្បាយរីករាយដោយផលដំណាំ និងស្រូវសុទ្ធតែអំណោយផល លក់បានថ្លៃខ្ពស់។ បងស្រីលីធីង៉ុកថាវ នៅភូមិរ៉ាច់សែន ឃុំថាញភូ ស្រុកមីស្វៀង បានឱ្យដឹង៖ “ឆ្នាំនេះគ្រួសារ ខ្ញុំទើបប្រមូលផលម្ទេសនិងស្រូវជាមួយនឹងដំណាំម្ទេស ៣ កុង និងធ្វើស្រែ ១៥ កុង ខ្ញុំប្រមូលផលបានជាង ៣០០ លានដុង ទើបខ្ញុំមានលក្ខណៈសង់ផ្ទះថ្មីបាន។ ឆ្នាំនេះក្រុមគ្រួសារ ទទួលបុណ្យចូលឆ្នាំថ្មីក្នុងផ្ទះថ្មី ទាំងសប្បាយ ទាំងកក់ក្តៅនិងសុភមង្គល”។ រីឯបងស្រីតូធីគឹម ហឿង រស់នៅភូមិរ៉ាច់សែនជាមួយនោះដែរ បានឱ្យដឹង៖ “ប៉ុន្មានឆ្នាំជិតៗនេះ អាស្រ័យដាំដំណាំបានផលនិងបានថ្លៃខ្ពស់ ទើបជីវភាពគ្រួសារខ្ញុំមានភាពប្រសើរឡើង។ ជារៀងរាល់ឆ្នាំ ឱ្យតែដល់បុណ្យចូលឆ្នាំថ្មី ខ្ញុំតែងរៀបចំវេចនំ ត្រៀមចង្ហាន់យកទៅប្រគេនព្រះសង្ឃនៅឯវត្ត ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជនដែលបានចែកឋានទៅ។ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្ញុំរួមជាមួយនឹងកូនៗ តែងមានអំណោយជូនលោកតា លោកយាយ ឪពុកម្តាយ និងព្រឹទ្ធាចារ្យនៅភូមិដើម្បីអំណរចូលឆ្នាំថ្មី ។ ទង្វើទាំងនោះក៏ជាប្រពៃណីរបស់គ្រួសារខ្ញុំ ដែលតែងតែបង្រៀនកូនចៅត្រូវចេះថែរក្សា” ។
អនុសេនីយ៍ឯក ឡេផាកតឹងដាក ប្រធាននគរបាលឃុំថាញភូ ស្រុកមីស្វៀង បានឱ្យដឹង៖ “លើភូមិសាស្រ្តឃុំមានវត្តខ្មែរចំនួន ២ បណ្តាសកម្មភាពនានាក្នុងឱកាសបុណ្យចូលឆ្នាំសុទ្ធតែប្រព្រឹត្តឡើងនៅក្នុងវត្ត ម៉្លោះហើយទើបយើងខ្ញុំបង្កើតផែនការ និងសហការជាមួយកម្លាំងយោធាឃុំ គណៈកម្មការវត្ត ចាត់តាំងកម្លាំងឈរជើងដើម្បីបំពេញភារកិច្ចការពារប្រជាជនឱ្យបានល្អក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយសុវត្ថិភាព សប្បាយរីករាយ។ ទន្ទឹមនឹងនោះ ក៏បានសហការជាមួយអង្គការមហាជននៅភូមិនានា នៅពេលដែលប្រទះឃើញជនបរទេសចូលមកភូមិភាគ ត្រូវចលនាឱ្យទៅប្រកាសវេជ្ជសាស្រ្ត ដើម្បីធានាការងារបង្ការ ប្រឆាំងជំងឺរាលដាល COVID - ១៩ ប្រកបដោយប្រសិទ្ធភាពក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីនេះ” ៕