ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/04/2021 - 08:33

ថ្នា​ក់​ដឹក​នាំ​ក្រុង​ ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​កាសែត​កឹង​ធើ​ភាសា​ខ្មែរ

កឹង​ធើ៖ ព្រឹក​ថ្ងៃ​ទី ៦ ខែ​មេសា​ សមមិត្ត​ ផាម​វ៉ាន់​ហីវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ សម​មិត្ត​ ឡេ​តឹង​ធូវ សមា​ជិក​គណៈ​អចិន្រ្តៃយ៍​ ប្រ​ធាន​គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​កាសែត​កឹង​ធើភាសា​ខ្មែរ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ឆ្នាំ​ ២០២១។​

សម​មិត្ត​ ផាម​វ៉ាន់​ហីវ អនុលេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​ដល់​កង​ជួរ​កម្មា​ភិបាល​ បុគ្គ​លិក​កាសែត​កឹង​ធើភាសា​ខ្មែរ​។​

ជំ​នួស​មុខ​ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ សមមិត្ត​ ផាម​វ៉ាន់​ហីវ បាន​ប្រ​សិទ្ធ​ពរ​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​កា​សែត​កឹង​ធើ​ភាសា​ខ្មែរ​ ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ​ សប្បាយ​រីក​រាយ សុខ​ដុម​រមនា​ សុវត្ថិ​ភាព​ និង​ប្រិត​សំ​ចៃ​។​ ទន្ទឹម​នឹង​នោះ​ សមមិត្ត​បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​លទ្ធ​ផល​នៃ​ការ​អនុវត្ត​ភារ​កិច្ច​របស់​កម្មា​ភិបាល​ បុគ្គ​លិក​កាសែត​កឹង​ធើ រយៈ​ពេល​កន្លង​ ពិសេស​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​នូវ​បទ​បញ្ជា​ សេច​ក្ដី​សម្រេច​ចិត្ត​ គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ និង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ។​ល។​ សមមិត្ត​ផាម​វ៉ាន់​ហីវ រំពឹង​ថា​ រយៈ​ពេល​ខាង​មុខ​ កម្មា​ភិបាល​ គណៈ​រៀប​រៀង​ អ្នក​យក​ព័ត៌​មាន​ អ្នក​បក​ប្រែ​កា​សែត​កឹង​ធើ​ភាសា​ខ្មែរ​បន្ត​ជម្នះ​នូវ​ការ​លំ​បាក​ ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​។​ ទន្ទឹម​នឹង​នោះ​ បន្ត​ឆ្លុះ​បញ្ចាំង​នូវ​មតិ​ គោល​បំ​ណង​របស់​ប្រ​ជា​ជន​និយាយ​រួម​ ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​ដល់​បក្ស​ និង​រដ្ឋ​។​ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ លើក​កម្ពស់​ស្មារតី​យល់​ដឹង​របស់​ប្រ​ជា​ជន​ក្នុង​ការ​ប្រ​ឆាំង​ចំ​ពោះ​ការ​ចោទ​ប្រ​កាន់​មួល​បង្កាច់​ បំ​បែក​បំ​បាក់​ផែន​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​របស់​អា​នុភាព​អមិត្ត​ ប្រតិ​កិរិយា​។​

ជំ​នួស​មុខ​ថ្នាក់​ដឹក​នាំ​កាសែត​កឹង​ធើ សមមិត្ត​ ត្រឿង​វ៉ាន់​ជៀង អគ្គ​និពន្ធ​នាយក​ ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ ក្នុង​នោះ​មាន​កាសែត​កឹង​ធើភាសា​ខ្មែរ​។​ ព្រម​ជា​មួយ​នោះ​ នឹង​សន្យា​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ បំ​ប៉ន​លើក​កម្ពស់​សមត្ថ​ភាព​ និង​ដឹក​នាំ​ចង្អុល​ការ​ដល់​កម្មា​ភិបាល​ អ្នក​រៀប​រៀង​ អ្នក​យក​ព័ត៌​មាន​ អ្នក​បក​ប្រែ​កាសែត​កឹង​ធើភាសា​ខ្មែរ​ បន្ត​អនុវត្ត​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​។​

កង​ជួរ​កម្មា​ភិបាល​ បុគ្គ​លិក​ទទួល​បន្ទុក​ភាសា​ខ្មែរ​របស់​កា​សែត​កឹង​ធើ បាន​បង្កើត​នៅ​ឆ្នាំ​ ២០០៧ រហូត​មក​ដល់​ពេល​នេះ​រចនា​សម្ព័ន្ធ​នៃ​បុគ្គ​លិក​ជំ​នាញ​មាន​ចំ​នួន​ ១៤ រូប​ ដែល​ជាកម្មា​ភិបាល​ គណៈ​រៀប​រៀង​ អ្នក​យក​ព័ត៌​មាន​ អ្នក​បក​ប្រែ។​ កា​សែត​កឹង​ធើ​ភាសា​ខ្មែរ​ ចេញ​ផ្សាយ​ក្នុង​មួយ​សប្ដាហ៍​ ៤.០០០ ច្បាប់​ ចែក​ជូន​ដល់​ជន​រួម​ជាតិ​ខ្មែរ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ និង​ខេត្ត​ក្រុង​មួយ​ចំ​នួន​នៅ​តំ​បន់​ដុង​ណាម​បូ​៕​

                             អាញ់​យុង -ពេជ្រ​សឿន ​ 

ចែករំលែកអត្ថបទ