ឆ្នាំ ២០២០ ថ្វីដ្បិតតែសេដ្ឋកិច្ចរងផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺរាលដាល COVID-១៩ គ្រោះធម្មជាតិ... ប៉ុន្តែជីវភាពរបស់ប្រជាជននិយាយរួម ជីវភាពរបស់ជនជាតិភាគតិចនិយាយដោយឡែក ក្នុងនោះរួមទាំងជនរួមជាតិខ្មែរនៅក្រុងកឹងធើ បន្តមានស្ថិរភាពនិងអភិវឌ្ឍ ។ នេះគឺជាលទ្ធផលវិជ្ជមាន ជាការខិតខំប្រឹងប្រែងរបស់ក្រុង ក្នុងការព្រួតដៃគ្នា នាំយកគោលនយោបាយជនជាតិទៅក្នុងជីវភាព។
* ស្តីអំពីលទ្ធផលខាងលើ សមមិត្ត ត្រឹងវៀតទ្រឿង អនុលេខាបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ចែករំលែក៖
- ឆ្នាំកន្លង ថ្វីដ្បិតតែនៅមានការលំបាកជាច្រើន ប៉ុន្តែក្រុងកឹងធើ បានផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋក្នុងវិស័យជនជាតិ ។ ជាពិសេស ក្រុងផ្តោតសំខាន់លើការផ្សព្វផ្សាយ ចលនា អនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម ឧបត្ថម្ភចំពោះជនជាតិភាគតិច ។ ទន្ទឹមនឹងនោះ ក្រុងក៏ពង្រឹងការក្តោបក្តាប់អំពីស្ថានភាព គោលបំណង ជីវភាពសម្ភារៈ និងស្មារតីក្នុងជនរួមជាតិ... អាស្រ័យហេតុនោះ ជាមួយការអភិវឌ្ឍរួម សេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនជាតិភាគតិចលើភូមិសាស្រ្តក្រុង មានជំហានអភិវឌ្ឍន៍ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងជនជាតិភាគតិចបានលំនឹង។ មាមីងជនរួមជាតិខិតខំពលកម្មផលិត អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ មានក្តីរំភើបរីករាយចំពោះការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ អង្គការមហាជនគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយចំពោះជនជាតិភាគតិច។
* ជម្រាបសមមិត្ត សូមសមមិត្តលើកឡើងនូវលទ្ធផលលេចធ្លោមួយចំនួនក្នុងការអនុវត្តការងារជនជាតិនៅក្រុងកឹងធើ ?
កម្មាភិបាលនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំថើយស្វឹង ចុះសួរសុខទុក្ខគ្រួសារខ្មែរក្រីក្រនៅលើភូមិសាស្រ្ត ។ រូបថតៈហុងវ៉ឹង
- ឆ្នាំកន្លង ក្រុងបានអនុវត្តបណ្តាភាគកំរិត អំពីការងារជនជាតិសុទ្ធតែសម្រេចនិងលើសផែនការ ។ ជាពិសេស មានលក្ខឋានចំនួន ២ លើសផែនការ។ នោះគឺ៖ អត្រាមិនចេះអក្សររបស់ស្រ្តីជាជនជាតិភាគតិចគឺ ៥,៧៨% (ភាគកំរិតផែនការគឺតិចជាង ១០%) ។ អត្រាសិស្សស្រីជាជនជាតិភាគតិចកំរិតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យសម្រេច ៥៤,៤៤% (ភាគកំរិតផែនការច្រើនជាង ៥០%) ។ ក្រុងក៏ផ្តោតសំខាន់លើការអនុវត្តដំណោះស្រាយជាច្រើនសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្នុងជនរួមជាតិភាគតិច ផ្តើមពីនោះ ជីវភាពរបស់មាមីងជនរួមជាតិនឹងបានកែលម្អយ៉ាងច្បាស់ក្រឡែត។ ចំនួនគ្រួសារគ្រាន់បើ ធូរធារក្នុងជនរួមជាតិភាគពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង ចំនួនគ្រួសារក្រីក្របានថយចុះយ៉ាងលឿន។ ប្រសិនជាដើមឆ្នាំ ២០២០ មានគ្រួសារក្រីក្រ ជាជនជាតិភាគតិចចំនួន ១៨៦ គ្រួសារស្មើនឹង ១,៩% នៃចំនួនគ្រួសារជនជាតិភាគតិចសរុបរបស់ក្រុង នៅចុងឆ្នាំ ២០២០ ថយចុះ នៅ ១២៦ គ្រួសារស្មើនឹង ១,៤២% នៃចំនួនគ្រួសារជនជាតិភាគតិចសរុបរបស់ក្រុង។ គិតចាប់ពីឆ្នាំ ២០១៦ មកទល់បច្ចុប្បន្ន (ចាប់តាំងពីអនុវត្តបទដ្ឋានក្រពហុទិស) ក្រុងកាត់បន្ថយបានគ្រួសារជនជាតិភាគតិចក្រីក្រចំនួន ១.២៦៦ គ្រួសារ កាត់បន្ថយស្មើនឹង ១០ ដងនៃចំនួនគ្រួសារជនជាតិភាគតិចក្រីក្រ។ ក្រៅពីនោះ ក្រុងក៏អនុវត្តល្អគោលនយោបាយចំពោះអ្នកមានប្រជាប្រិយក្នុងជនជាតិភាគតិច។ ក្រុងបានរៀបចំគណៈប្រតិភូទៅ ដោះដូរ រៀនសូត្របទពិសោធន៍សម្រាប់អ្នកមានប្រជាប្រិយក្នុងជនជាតិភាគតិចនៅ កងតុម យ៉ាឡៃ ដាក់ឡាក់ ឡាំដុង និញធ្វឹង និងប៊ិញធ្វឹង ។ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់របស់ក្រុង ថែមទាំងរៀបចំជួបជុំ ទៅសួរសុខទុក្ខស្របក្នុងឱកាសបុណ្យទាន មានបុណ្យចូលឆ្នាំជាដើម ។ សួរសុខទុក្ខ ឧបត្ថម្ភសម្ភារៈ អ្នកមានប្រជាប្រិយ ខណៈពេលមានជំងឺតម្កាត់។ ឧស្សាហ៍ចែកជូនព្រឹត្តិប័ត្រព័ត៌មានស្តីពីការងារជនជាតិ ឯកសារឧភយភាសាវៀត-ចិន វៀត-ខ្មែរ និងកាសែត ទស្សនាវដ្តីផ្សេងៗដោយមិនគិតថ្លៃ... ឆ្លងតាមរយៈនោះ ជួយឱ្យអ្នកមានប្រជាប្រិយក្តោបក្តាប់ និងយល់ច្បាស់ជាងអំពីគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ស្តីពីជនជាតិ ការងារជនជាតិ ដើម្បីចលនាកៀរគរសហគមន៍ជនជាតិ ឱ្យរស់នៅនិងធ្វើការតាមរដ្ឋធម្មនុញ្ញ និងក្រឹត្យច្បាប់ យល់ច្បាស់អំពីទស្សនៈរបស់បក្សនិងរដ្ឋអំពីបញ្ហាជនជាតិគឺ “សមភាព សាមគ្គី គោរពនិងជួយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍរួម” ។
ប្តេជ្ញាចិត្តរួមជាមួយក្រុងបង្ការ ប្រឆាំងជំងឺរាលដាល COVID-១៩ ជនរួមជាតិភាគតិច ជាពិសេសគឺជនរួមជាតិខ្មែរបានបង្អាក់សកម្មភាពពិធីបុណ្យនានា ដែលប្រមូលផ្តុំប្រជាជនច្រើនកុះករ។ គោរពយ៉ាងតឹងរ៉ឹងនូវការប្រកាសខាងវេជ្ជសាស្ត្រនៅពេលត្រឡប់មកស្រុកកំណើតវិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២០ ខ្ញុំជឿជាក់ថា ដោយការស្រុះស្រួល ការប្តេជ្ញាចិត្តខ្ពស់រួមជាមួយបក្ខភាគ រដ្ឋអំណាច ប្រជាជនក្រុង ក៏ដូចជាទូទាំងប្រទេសជនរួមជាតិខ្មែរនឹងបន្តអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការនានា ក្នុងការបង្ការ ប្រឆាំងជំងឺរាលដាល COVID- ១៩ ជាមួយនឹងទម្រង់សមស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាពិសេស គឺអនុវត្តសារ ៥ K “ពាក់ម៉ាស - រម្ងាប់មេរោគ - គម្លាត - គ្មានការប្រមូលផ្តុំ - ការប្រកាស វេជ្ជសាស្រ្ត” ដើម្បីរដូវចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២១ មានសុវត្ថិភាព រីករាយនិងកក់ក្តៅ ។
* ក្នុងបរិបទនៃជំងឺរាលដាល COVID-១៩ នៅតែមានភាពស្មុគស្មាញ តើក្រុងបានផ្តោតសំខាន់លើដំណោះស្រាយណាខ្លះ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កែលម្អជីវភាពរបស់ប្រជាជន ក្នុងនោះរួមទាំងជនជាតិភាគតិច សូមជម្រាបប្រសាសន៍សមមិត្ត?
- ក្រុងនឹងផ្តោតលើការដោះស្រាយការលំបាកសម្រាប់សកម្មភាពផលិត ធ្វើអាជីវកម្ម ជំរុញការរំសាយដើមទុនវិនិយោគសាធារណ៍ ធានាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម តាមសេចក្តីសន្និដ្ឋានលេខ ៧៧- KL/TW ចុះថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២០ របស់ការិយាល័យនយោបាយស្តីពីគោលការណ៍ ជម្នះផលប៉ះពាល់នៃជំងឺរាលដាល COVID-១៩ ដើម្បីស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីលេខ ៨៤/NQ-CP ចុះថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ ។ ម្យ៉ាងទៀតក្រុងនឹងផ្តោតសំខាន់អនុវត្តន៍វិធានការរបស់រដ្ឋាភិបាលបានសំណូមពរ“ខ្នះខែ្នង ពន្លឿនសន្ទុះពិនិត្យ ដោះស្រាយនីតិវិធីវិនិយោគសម្រាប់គម្រោងនា នាតាមការស្នើរបស់អាជីវកម្ម ។ ជាដាច់ខាតមិនឱ្យយឺតពេលកំណត់ កកស្ទះសំណុំ រឿងដែលមិនទាន់ដោះស្រាយ។ ម្ចាស់ការរាយការណ៍បន្ទាន់ទៅសមត្ថកិច្ចដើម្បីធ្វើការពិនិត្យ ដោះស្រាយនូវបញ្ហាដែលជាប់ជំពាក់លើសពីសមត្ថភាព” ។
ក្រុងនឹងផ្តោតលើការអនុវត្តន៍ផ្គួបផ្សំបណ្តាកម្មវិធី គម្រោង ផែនការរបស់រដ្ឋាភិបាល និងក្រុងដោយផ្សារភ្ជាប់នឹងការកៀរគរប្រភពធនធានជាច្រើន ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កន្លែងដែលមានជនជាតិភាគតិចរស់នៅកុះករ។ បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយជំនួយផ្ទះ ដី លំនៅ ដោះស្រាយការងារធ្វើ ឱ្យបុលទុន អភិវឌ្ឍផលិតកម្ម។ ដោះស្រាយល្អបញ្ហាសុខុមាលភាពសង្គម លើកកំពស់គុណភាព រស់នៅរបស់ជនជាតិភាគតិច ។ ទន្ទឹមនឹងនោះ ក្រុងក៏បន្តអនុវត្តគោលនយោបាយ អភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិច។ ដោះស្រាយទាន់ពេលតម្រូវការស្របច្បាប់អំពីសាសនា ជំនឿរបស់ជនរួមជាតិ សមស្របតាមបទបញ្ញត្តិច្បាប់... សំដៅធានាជីវភាពរបស់ប្រជាជននៅទីក្រុង និយាយរួម និងជនជាតិភាគតិចនិយាយដោយឡែកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្ថិរភាពនិងការអភិវឌ្ឍន៍។
* សូមអរគុណសមមិត្ត !
ថាញ់ឡុង-វ៉ាន់តឹន