នៅហាណូយ គណៈកម្មាធិការជនជាតិ ទើបសហការជាមួយនឹងក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ចាត់តាំងកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារផ្ដល់ព័ត៌មាន ឃោសនាអំពីការបោះឆ្នោតតំណាងរដ្ឋសភានីតិកាល ទី XV និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ ចំពោះតំបន់ជនរួមជាតិភាគតិច។
ទិដ្ឋភាពនៃកិច្ចប្រជុំ។
ការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាល ទី XV និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ នឹងដំណើរការចាប់ពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេសជាតិ បានចាត់តាំងឡើង ក្រោយពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIII របស់បក្សសម្រេចជោគជ័យ។
ព្រោះហេតុនោះ គប្បីជំរុញខ្លាំងក្លាការងារផ្ដល់ព័ត៌មាន ឃោសនា ដើម្បីផ្សព្វផ្សាយដល់ប្រជាជនគ្រប់ជាន់ថ្នាក់ បំផុតគឺចំពោះជនជាតិភាគតិច។ ផ្តើមពីនោះ ពង្រីកស្មារតី ធ្វើម្ចាស់ទទួលខុសត្រូវសកម្មរបស់ជនរួមជាតិក្នុងការចូលរួម ជ្រើសរើស និងបោះឆ្នោតបានអ្នកតំណាងគំរូ សក្តិសមចូលរួមក្នុងរដ្ឋសភា ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១ -២០២៦ រួមចំណែកកសាងនីតិរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិយាយរួម និងកសាងអនុវត្តគោលនយោបាយជនជាតិរបស់បក្ស រដ្ឋនិយាយដោយឡែក។
ក្នុងអាណត្តិនៃនីតិកាល XIV ក្រុមប្រឹក្សាជនជាតិ បានកត់សម្គាល់ស្លាកស្នាមប្រវត្តិសាស្រ្តក្នុងសកម្មភាព ពេលបានដាក់សំណើ ឆ្លៀតយកការគាំទ្ររបស់រដ្ឋសភា តំណាងរដ្ឋសភាអនុម័តត្រង់កថាខណ្ឌ ១ មាត្រា ៦៨a ច្បាប់ធ្វើវិសោធនកម្ម កែប្រែនិងបំពេញបន្ថែមនូវមាត្រាមួយចំនួននៃច្បាប់ស្តីពីប្រកាសឱ្យប្រើលិខិតបទដ្ឋានច្បាប់ និងសេចក្តីសម្រេចចិត្តសំខាន់ចំនួន ២ ដោយមានសំឡេងគាំទ្រលើសលុប៖ សេចក្តីសម្រេចចិត្តលេខ ៨៨/២០១៩ /QĐ១៤ ចុះថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ផ្តល់សច្ចាប័នលើគម្រោងទូទៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ និងសេចក្តីសម្រេចចិត្តលេខ ១២០ /២០២០/QĐ១៤ ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០ ផ្តល់សច្ចាប័នលើគោលការណ៍វិនិយោគកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១- ២០៣០។ អាចនិយាយថា នេះគឺសេចក្តីសម្រេចមានលក្ខណៈជាប្រវត្តិសាស្រ្តរបស់រដ្ឋសភា លើកដំបូងរដ្ឋសភាប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្ត ២ ដោយឡែកខាងវិស័យជនជាតិ ហើយក៏ជាលើកដំបូងក្រុមប្រឹក្សាជនជាតិអនុវត្តភារកិច្ចដឹកនាំពិនិត្យមើលគម្រោងទូទៅ និងកម្មវិធីទិសដៅជាតិ។
នៅក្នុងកិច្ចប្រជុំ លោកង្វៀងឡឹមថាញ់ អនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា គូសបញ្ជាក់៖ ការងារផ្ដល់ព័ត៌មានឃោសនាអំពីការបោះឆ្នោត គប្បីផ្តុំកម្លាំងឆ្ពោះទៅរកមូលដ្ឋាន ពិសេសយកចិត្តទុកដាក់ក្នុងការឃោសនាឱ្យបានសមស្របជាមួយនឹងទំនៀមទម្លាប់ លក្ខណៈពិសេសនៃបរិស្ថានរស់នៅ ភាសា អក្សរសាស្រ្តរបស់ជនរួមជាតិភាគតិច ពង្រីកគំនិតច្នៃប្រតិដ្ឋក្នុងការងារឃោសនានៅតំបន់ជនជាតិភាគតិច តំបន់ភ្នំ តំបន់ព្រំដែន កោះសមុទ្រនិងតំបន់លំបាកខ្លាំង។ គប្បីផ្ដល់ព័ត៌មាន ឃោសនាអំពីខ្លឹមសារជួបប្រាស្រ័យ ជាមួយម្ចាស់ឆ្នោត ជីវប្រវត្តិនិងកម្មវិធីសកម្មភាពរបស់បេក្ខជនឈរឆ្នោត ជាពិសេសគឺបេក្ខជនឈរឆ្នោតដែលជាជនជាតិភាគតិច បេក្ខជនឈរឆ្នោតនៅតំបន់ជនជាតិភាគតិច បេក្ខជនឈរឆ្នោតជាជនជាតិភាគតិចដែលមានចំនួនមនុស្សតិច ចំណុះភូមិសាស្រ្តលំបាកខ្លាំង៕
យោង៖ cema.gov.vn-វិមាន