សុកត្រាំងសម្រេច ១០០% ភាគកំរិតប្រគល់និងទទួលយោធិន ឆ្នាំ ២០២១
(កឹងធី) - ថ្ងៃទី ៣ ខែមីនា គណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការមហាជនគ្រប់ជាន់ថ្នាក់ និងក្រុមប្រឹក្សាកាតព្វកិច្ចយោធានៃខណ្ឌ ស្រុក ក្រុងកឹងធើ បានធ្វើពិធីប្រគល់និងទទួលយោធិន ជូនដំណើរយុវជនចំនួន ១.៧០២ នាក់ ចូលបម្រើជួរទ័ព។
លោកស្រី ត្រឿងធីម៉ាយ សមាជិកការិយាល័យនយោបាយ ប្រធានគណៈប្រជាចលនាមជ្ឈិម ជូនអំណោយលើកទឹកចិត្តយុវជននៅខេត្តសុកត្រាំងមុនពេលចេញដំណើរទៅបម្រើក្នុងជួរកងទ័ព។
លោក ឡេក្វាងម៉ាញ់ សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ ជូនបាច់ផ្កានិងលើកទឹកចិត្តយុវជនស្រុកកើ-ដ ចេញដំណើរទៅបម្រើក្នុងជួរកងទ័ព។
រូបថតៈ អាញ់យុង
ចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីប្រគល់ និងទទួលយោធិននៃខណ្ឌ ស្រុក ថ្នាក់ដឹកនាំក្រុងបានឱ្យតម្លៃខ្ពស់ចំពោះការងារជម្រើសយោធិននៅតាមភូមិភាគនានា។ ទន្ទឹមនឹងនោះ សម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារដែលបានបង្កើត មានសគុណចិញ្ចឹមបីបាច់និងអប់រំយុវជនគំរូ ១.៧០២ នាក់ ស្ម័គ្រចិត្តចុះឈ្មោះចូលក្នុងជួរកងទ័ព រួមចំណែកកសាងកងទ័ពនិងនគរបាលប្រជាជនវៀតណាមវីរភាព។ ថ្នាក់ដឹកនាំក្រុង បានកោតសរសើរស្មារតីស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពរបស់យុវជនទាំងឡាយ ។ ថ្នាក់ដឹកនាំក្រុងរំពឹង ខណៈពេលចូលរួមកងទ័ពនៅក្នុងអង្គភាពនានា យុវជនត្រូវខិតខំសិក្សារៀនសូត្រ ឱហាត បណ្ដុះនូវគុណសម្បត្តិនយោបាយ និងសីលធម៌បដិវត្តន៍ ដើម្បីរួមចំណែកកសាងកងទ័ព នគរបាលប្រជាជនវៀតណាមវីរភាព អនុវត្តជោគជ័យភារកិច្ច កសាងនិងការពារមាតុភូមិវៀតណាម សង្គមនិយមក្នុងស្ថានកាលថ្មី។ ថ្នាក់ដឹកនាំក្រុងក៏បានរំលឹក គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ និងអង្គការមហាជនភូមិភាគ គប្បីយកចិត្តទុកដាក់ អនុវត្តឱ្យបានល្អនូវគោលនយោបាយក្រោយពីចេញពីជួរកងទ័ពយោធា ពិសេសយកចិត្តទុកដាក់ឧបត្ថម្ភគ្រួសារដែលមានកូនចូលបម្រើក្នុងជួរកងទ័ព មានស្ថានភាពលំបាក បង្កើតការងារសម្រាប់យុវជន សម្រេចកាតព្វកិច្ចយោធា នគរបាល ពេលដែលវិលត្រឡប់មកកាន់ភូមិភាគ ។
ក្នុងចំណោមយុវជនចំនួន ១.៧០២ នាក់ ចេញដំណើរចូលបម្រើកងទ័ព មានយុវជនចំនួន ១.៣០២ នាក់ បានចុះឈ្មោះ នៅក្នុងអង្គភាពកងទ័ពរួមមាន៖ កងនាវាចរ (កងនាវាចរតំបន់ ៥) កងការពារអាកាស - កងទ័ពអាកាស (f៣៦៧ និង f៣៧០) និងកងពលធំ BB៣៣០ កងពលកាំភ្លើងធំ ២២៦ បញ្ជាការដ្ឋានយោធាក្រុងកឹងធើ (យោធភូមិភាគ ៩); និងពលរដ្ឋ ចំនួន ៤០០ នាក់ បានចុះឈ្មោះនៅក្នុងអង្គភាពនគរបាលក្រុងកឹងធើ ។
* ក្រុមប្រឹក្សាកាតព្វកិច្ចយោធានៃស្រុក ទីរួមខេត្ត និងក្រុងចំនួន ១១ ក្នុងខេត្តសុកត្រាំង បានរៀបចំព្រមៗគ្នាពិធីប្រគល់ និងទទួលយោធិនឆ្នាំ ២០២១ ។ អង្គភាពនានាបានអនុវត្តសម្រេច ១០០% ភាគកម្រិតប្រគល់និងទទួលយោធិន ធានាបរិមាណនិងគុណភាព។
ឆ្នាំនេះ ខេត្តសុកត្រាំង បានប្រគល់ភាគកម្រិតជម្រើសកោះ ហៅពលរដ្ឋចំនួន ១.២២៣ នាក់ចូលបម្រើក្នុងជួរកងទ័ព។ ក្នុងនោះ ប្រគល់ទៅឱ្យអង្គភាពចំណុះក្រសួងការពារជាតិចំនួន ១.០០២ នាក់ និងនគរបាលប្រជាជនចំនួន ២២១ នាក់។ បណ្តាយោធិនថ្មីទាំងអស់សុទ្ធសឹងតែធានាបាននូវបទដ្ឋាន អំពីគុណសម្បត្តិនយោបាយ សុខភាពនិងកម្រិតវប្បធម៌ ៕
ថាយយុង-យ្វីអាញ់