ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/02/2021 - 15:41

បិទ​មហា​សន្និ​បាត​បក្ស​ទូទាំង​ប្រ​ទេស​លើក​ទី​ XIII

ក្រោយ​ពីរយៈ​កាល​ជាង​ ៧ ថ្ងៃ​ ធ្វើ​ការ​យ៉ាង​ហ្មត់​ចត់​ មមា​ញឹក​ ប្រ​ជា​ធិប​តេយ្យ​ មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​លើក​ទី​ XIII របស់​បក្ស​ បាន​បញ្ចប់​រួច​រាល់​កម្ម​វិធី​ដែល​បាន​ដាក់​ចេញ​ និង​បិទ​មហា​សន្និ​បាត​នាព្រឹក​ថ្ងៃ​ទី ១ ខែ កុម្ភៈ​។​

អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ ង្វៀង​ភូត្រុង ថ្លែង​សុន្ទ​រក​ថា​នៅ​ក្នុង​ពិធី​បិទ​មហា​សន្និ​បាត​។​  រូប​ថត​៖ VGP

គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ XIII បង្ហាញ​មុខ​នៅ​ក្នុង​មហា​សន្និ​បាត​។​ រូប​ថត​៖ VGP

នៅ​ក្នុង​ពិធី​បិទ​មហា​សន្និ​បាត​ សម​មិត្ត​ធ្វឹង​ហឺវ សមាជិក​គណៈ​លេខា​ម​ហាស​ន្និ​បាត​ បាន​ធ្វើ​របាយ​ការណ៍​ជូន​អង្គ​មហា​សន្និ​បាត​អំ​ពី​លទ្ធ​ផល​នៃ​ការ​អនុ​មតិ​នូវ​ខ្លឹម​សារ​មួយ​ចំ​នួន​ក្នុង​ឯក​សារ​មហា​សន្និ​បាត​លើក​ទី​ XIII របស់​បក្ស​។​

តាង​នាម​គណៈ​អធិប​តី​មហា​សន្និ​បាត​ លោក​វ៉វ៉ាន់​ធឿង ប្រ​ធានគណៈ​ឃោស​នាអប់​រំមជ្ឈិម​ បាន​រាយ​ការណ៍​ពីលទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​សមាជិក​ការិ​យាល័យ​នយោ​បាយ​ អគ្គ​លេខា​បក្ស​ គណៈ​លេខា​មជ្ឈិម​បក្ស​ គណៈ​កម្មា​ធិការ​ត្រួត​ពិនិត្យ​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ត្រួត​ពិនិត្យ​មជ្ឈិម​បក្ស​ នីតិ​កាល​ XIII។​

មហា​សន្និ​បាត​ បាន​បោះ​ឆ្នោត​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ XIII រួម​មាន​សមា​ជិក​ចំ​នួន​ ២០០ រូប​ ក្នុង​នោះ​ មាន​សមាជិក​ពេញ​សិទ្ធិ​ ១៨០ រូប​ សមាជិក​បម្រុង​ ២០ រូប​។​ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ XIII បាន​បើក​សម័យ​ប្រ​ជុំ​លើក​ដំបូង​ បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ការិ​យាល័យ​នយោ​បាយ​រួម​មា​នសមាជិក​ ១៨ រូប​ ។​ ជាមួយ​នឹង​សម្លេង​គាំ​ទ្រជិត​ ១០០% គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ XIII បោះ​ឆ្នោត​ជ្រើសតាំង​សម​មិត្ត​ ង្វៀង​ភូត្រុង អគ្គ​លេខា​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ XII ប្រ​ធាន​រដ្ឋ​នៃ​សាធា​រណរដ្ឋ​សង្គម​និយម​វៀត​ណាម​ ជា​អគ្គ​លេខា​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ XIII ។​ គណៈ​លេខា​មជ្ឈិម​បក្ស​ នីតិ​កាល​ XIII រួម​មាន​សម​មិត្ត​មួយ​ចំ​នួន​ជា​សមា​ជិក​ការិ​យា​ល័យ​នយោ​បាយ​ត្រូវ​បាន​ការិ​យាល័យ​នយោ​បាយ​ចាត់​ឱ្យ​ចូល​រួម​គណៈ​លេខា​ម​ជ្ឈិមបក្ស​ និង​សម​មិត្ត​ ៥ រូប​ ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​នៅ​ក្នុង​សម័យ​ប្រ​ជុំ​លើក​ដំបូង​របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ XIII។​ គណៈ​កម្មា​ធិការ​ត្រួត​ពិនិត្យ​មជ្ឈិម​បក្ស​ នីតិ​កាល​ XIII រួម​មាន​សមា​ជិក​ ១៩ រូប​ ក្នុង​នោះ​សម​មិត្ត​ត្រឹង​កឹមទូ បន្ត​ជាប់​ឆ្នោត​ជា​ប្រ​ធាន​គណៈ​កម្មា​ធិការ​ត្រួត​ពិនិត្យ​មជ្ឈិម​បក្ស​ នីតិ​កាល​ XIII។​

ក្នុង​បរិយា​កាស​សោ​មនស្ស​ សប្បាយ​រីក​រាយ​ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ XIII បាន​បង្ហាញ​មុខ​នៅ​មហា​សន្និ​បាត​។​ តាំង​នាម​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ XIII អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ ង្វៀង​ភូត្រុង មាន​សុន្ទរ​កថា​៖ "ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​មហា​សន្និ​បាត​ អរ​គុណ​បណ្តា​សម​មិត្ត​តំ​ណាង​មហា​សន្និ​បាត​ ដែល​ទំ​នុកចិត្ត​បោះ​ឆ្នោត​ជ្រើស​តាំង​យើង​ខ្ញុំ​ចូល​ក្នុង​ស្ថា​ប័ន​ថ្នាក់​ដឹក​នាំ​កំ​ពូល​របស់​បក្ស​នៃ​មហា​សន្និ​បាត​ទាំង​ពីរ​លើក​ ប្រ​គល់​ឱ្យ​យើង​ខ្ញុំ​នូវ​ភារ​កិច្ច​ដ៏​ធំ​ធេង​ ប៉ុន្តែ​ពិត​ជាមាន​កិត្តិ​យស​ណាស់​"។​ អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ ង្វៀង​ភូត្រុង គូស​បញ្ជាក់​៖ "សមូហ​ភាព​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ XIII សូម​សន្យា​នៅ​ចំ​ពោះ​មហា​សន្និ​បាត​ ចំ​ពោះ​ទូទាំង​បក្ស​ ទូទាំង​ប្រ​ជា​ជន​ និង​ទូទាំង​កង​ទ័ព​នឹង​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពីសមត្ថ​ភាព​ ជម្នះ​ការ​លំ​បាក​ដើម្បី​បំ​ពេញ​ភារ​កិច្ច​ បន្ត​ស្នង​ប្រ​វេណី​ សមិទ្ធិ​ផលបដិវត្តន៍​ដែល​សម្រេច​បាន ​រួម​ជា​មួយ​នឹង​ទូទាំង​បក្ស​ ទូទាំង​ប្រ​ជា​ជន​ពង្រីក​ប្រ​វេណី​ដ៏​ត្រចះ​ត្រចង់​ និង​បទ​ពិសោធន៍​ដ៏​ឧត្តុង្គ​ឧត្តម​របស់​បក្ស​យើង​ ប្រ​ជា​ជាតិ​យើង​ ពង្រឹង​សាម​គ្គី​ភាព​ ឯក​ភាព​ឧត្តមគតិ​ និង​សកម្ម​ភាព​ ជានិច្ច​កាល​ លត់ដំ​គុណ​សម្បត្តិ​ សីល​ធម៌​បដិវត្តន៍ សកម្ម​លើក​កម្ពស់​គោល​ជំហរ​នយោ​បាយ​ និង​សមត្ថ​ភាព​ការ​ងារ​ បេ្តជ្ញា​អនុវត្ត​សេច​ក្តី​សម្រេច​មហា​សន្និ​បាត​លើក​ទី​ XIII របស់​បក្ស​ ប្រ​កប​ដោយ​ជោគ​ជ័យ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​បុព្វ​ហេតុ​បដិវត្តន៍​ក្នុង​ដំណាក់​កាល​ថ្មី​ និង​ការ​រំពឹង​ទុក​របស់​ទូទាំង​បក្ស​ ទូទាំង​ប្រ​ជា​ជន​ និង​ទូទាំង​កង​ទ័ព​"។​

អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ ង្វៀង​ភូត្រុង សង្ឃឹម​ថា​នឹង​បន្ត​ទទួល​បាន​ការ​គាំ​ទ្រដ៏​វិសេស​វិសាល​ពីសំ​ណាក់​ព្រឹទ្ធា​ចារ្យ​បដិវត្តន៍ បណ្តា​សម​មិត្ត​អតីត​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ រណសិរ្ស​មាតុ​ភូមិ​ អង្គ​ការ​នយោ​បាយ​-សង្គម​ អង្គ​ការ​មហា​ជន​ គ្រប់​ស្ថាប័ន​ គណៈ​ ផ្នែក​មជ្ឈិម​និង​ភូមិ​ភាគ​គ្រប់​មជ្ឈ​ដ្ឋាន​ ជន​រួម​ជាតិ​ សម​មិត្ត​ យុទ្ធ​ជន​ទូទាំង​ប្រ​ទេស​ ជន​រួម​ជាតិ​យើង​នៅ​ប្រ​ទេស​ក្រៅ​ និង​មិត្ត​ភក្តិ​អន្តរ​ជាតិ​។​ល។​ ដើម្បី​សមូហ​ភាព​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ XIII កាន់​តែ​មាន​កម្លាំង​អនុ​វត្ត​សម្រេច​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​៕​

យោង​៖ chinhphu.vn -មុនី

ចែករំលែកអត្ថបទ