មហាសាមគ្គីជនជាតិ ទំនៀមទម្លាប់

12/01/2021 - 08:57

សុក​ត្រាំង​អភិវឌ្ឍ​ផលិត​ផល​ OCOP

អស់​រយៈ​កាល​ ២ ឆ្នាំ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ "ឃុំ​មួយ​ផលិត​ផល​មួយ​" (ហៅ​កាត់​ថា​ OCOP) ខេត្ត​សុក​ត្រាំង​បាន​ទទួល​ស្គាល់​ផលិត​ផល​ ៩៩ មុខ​ ក្នុង​នោះ​ មាន​ផលិត​ផល​សម្រេច​សម្បទា​ផ្កាយ ៤ ចំ​នួន​ ២៤ និង​ផលិត​ផល​សម្រេច​សម្បទា​ផ្កាយ ៣ ចំ​នួន​ ៧៥ ។​ ខេត្ត​កំ​ពុង​ស្នើ​មជ្ឈិម​ពិនិត្យ​ទទួល​ស្គាល់​ផលិតផល​ចំ​នួន​ ៨ សម្រេច​សម្បទា​ផ្កាយ ៥ ។​

 អតិថិ​ជន​ទស្សនា​ផលិត​ផល​ OCOP នៅ​ផ្សារ​ណាត់​។​

ដល់​ឆ្នាំ​ ២០៣០ ខេត្ត​សុក​ត្រាំង​ ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ផលិតផល​ OCOP តិច​បំ​ផុត​ ១០០ មុខ​ ក្នុង​នោះ​ មាន​ ១២ ផលិត​ផល​សម្រេច​សម្បទា​ផ្កាយ ៥ ។​ បង​តា​មិញ​បែ នា​យក​ក្រុម​ហ៊ុន​ចំ​កាត​សមា​ជិក​មួយ​ អង្ករ​សរីរាង្គ​កសិដ្ឋាន​កា​បើ​ដឹប នៅ​ភូមិ​ត្រា​ឌឹក ឃុំ​វៀង​អាង​ ស្រុក​ត្រឹង​ដេ ជា​កសិករ​អនុវត្ត​សម្រេច​ជោគ​ជ័យ​ការ​ផលិត​ស្រូវ​សរីរាង្គ​។​ បច្ចុប្បន្ន​ ផលិត​ផល​អង្ករ​សរីរាង្គ​របស់​ក្រុម​ហ៊ុន​ បាន​ទទួល​ស្គាល់​ជាផលិត​ផល​ OCOP សម្រេច​សម្បទា​ផ្កាយ ៣ នៅ​ឆ្នាំ​ ២០១៩ និង​ទទួល​បាន​ពាន​រង្វាន់​លេខ​ ២ នៅ​ក្នុង​ពិធី​ប្រ​ឡង​ "អង្ករ​ឆ្ងាញ់​យី​ហោ​វៀត​" នៅ​ខេត្ត​វិញ​ឡុង​។​ បង​តា​មិញ​បែ ឱ្យ​ដឹង​៖ "ការ​ផលិតស្រូវ​សរីរាង្គ​ ខ្ញុំ​បាន​បរាជ័យ​អស់​ជាច្រើន​លើក​ ប៉ុន្តែ​ខ្ញុំ​មិន​បោះ​បង់​ ពី​ព្រោះ​ទីផ្សារ​កំ​ពុង​តែឆ្ពោះ​ទៅ​រក​អង្ករសរីរាង្គ​ ។​ សម្រេច​ជាផលិត​ផល​ OCOP អង្ករ​សរីរាង្គ​របស់​កសិដ្ឋាន​កា​បើ​ដឹប កាន់​តែរីក​ចម្រើន​ ដោយ​បាន​អ្នក​ប្រើ​ប្រាស់​ទូទាំង​ប្រ​ទេស​ដឹង​ឮ"។​

ផ្អក​ក្តាម​សមុទ្រ​ពង​ បាន​ទទួល​ស្គាល់​ជាផលិតផល​ OCOP សម្រេច​សម្បទា​ផ្កា​យ៣​។​

បង​លី​ថាញ់​ប៊ិ​ញ នៅ​ឃុំ​ថាញ់ថើយ​អា​ង​ ស្រុក​ត្រឹង​ដេ ក៏​បាន​ទទួល​បរា​ជ័យ​ជាច្រើន​លើក​ក្នុង​ការ​ធ្វើ​ផ្អក​ក្តាម​សមុទ្រ​ពង​។​ បច្ចុប្បន្ន​ ផលិត​ផល​ផ្អក​ក្តាម​សមុទ្រ​ពង​ បាន​ទទួល​ស្គាល់​ជាផលិត​ផល​ OCOP សម្រេច​សម្បទា​ផ្កាយ ៣។​ បង​ប៊ិញ ចែក​រំលែក៖ "ដំ​បូង​ គ្រួ​សារ​ខ្ញុំ​អ្នក​ណា​ក៏​ថា​ខ្ញុំ​"ភ្លើ" ប៉ុន្តែ​ខ្ញុំ​នៅ​តែធ្វើ​ ពី​ព្រោះ​នៅ​សុក​ត្រាំង​ ពុំ​ទាន់​មាន​ផ្អក​ប្រ​ភេទ​នេះ​ទេ​។​ តាំង​ពី​ទទួល​បាន​ជោគ​ជ័យ​ និង​បាន​ទទួល​ស្គាល់​ជា​ផលិត​ផល​ OCOP ផ្អកក្តាម​សមុទ្រ​ពង​ក៏​មាន​មុខ​លើ​ទីផ្សារ មាន​អតិថិ​ជន​ជាច្រើន​កក់​ទិញ​ ម៉្លោះ​ហើយ​ជីវ​ភាព​គ្រួ​សារ​មាន​ភាព​ល្អ​ប្រ​សើរ​"។​

ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ផ្សារ​ណា​ត់​ "តភ្ជាប់​ការ​ផ្គត់​ផ្គង់​និង​តម្រូវ​ការ​ចង​សម្ព័ន្ធ​ផលិត ប្រើ​ប្រាស់​ផលិត​ផល​ OCOP និង​ផលិត​ផល​ពិសេស​ប្រ​ចាំ​តំ​បន់​របស់​ខេត្ត​សុក​ត្រាំង​ ឆ្នាំ​ ២០២០"។​ តាម​រយៈ​នោះ​ បាន​ទាក់​ទាញ​អា​ជីវ​កម្ម​ ប្រ​ព័ន្ធ​ចែក​ចាយ​ធំ​ៗ​ មាន​ដូច​៖ សហព័ន្ធ​សហករណ៍​ពាណិជ្ជ​កម្ម​ក្រុង​ហូជី​មិញ​ (Saigon Co.op)  សម្ព័ន្ធ​ក្រុម​ហ៊ុន​ Central Retail វៀត​ណាម (ផ្សារ​ទំ​នើប​ Big C) ។​ល។​ ដើម្បី​នាំ​ផលិត​ផល​ OCOP ដាក់​លក់​តាម​ផ្សារ​ទំ​នើប​ សង្វាក់​ហាង​លក់​រាយ​ ប្រ​ព័ន្ធ​ចែក​ចាយ​ធំ​ៗ​ទូទាំង​ប្រ​ទេស​ និង​ឈាន​ដល់​នីហរ័ណ​៕​

                           លីធាន​-មុនី​

ចែករំលែកអត្ថបទ