(កឹងធើ) សមមិត្ត ឡេក្វាងម៉ាញ់ លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ សមមិត្ត ង្វៀងង៉ុកតឹម សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ រួមនឹងថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ស្រុកថើយឡាយ អញ្ជើញចូលរួមទិវាមហាសាមគ្គីទូទាំងជនជាតិខួបអនុស្សាវរីយ៍ ៩០ ឆ្នាំ ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម (១៨/១១/១៩៣០ - ១៨/១១/២០២០) នៅភូមិដុងហៀង ឃុំដុងទ្វឹង ស្រុក ថើយឡាយ។
សមមិត្ត ឡេក្វាងម៉ាញ់ លេខាគណៈកម្មាធិការបក្សក្រុង ជូនផ្លាកនិមិត្តរូបផ្ដល់ជូនផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រនៅឃុំដុងទ្វឹង។ រូបថត៖ អាញ់យ៉ុង
ក្នុងទិវាជួបជុំអ្នកតំណាងទាំងឡាយនិងប្រជាជន បានរំលឹកឡើងនូវប្រវត្តិសាស្ត្រប្រវេណី ៩០ ឆ្នាំរបស់រណសិរ្សមាតុភូមិវៀតណាម; ស្ដាប់របាយការណ៍ លទ្ធផលអនុវត្តការចលនា “ទូទាំងប្រជាជនកសាងជនបទថ្មី ក្រុងស៊ីវិល័យ” ឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ ២០២១ របស់ភូមិដុងហៀង។
សមមិត្ត ឡេក្វាងម៉ាញ់ បានជូនផ្លាកនិមិត្តរូបផ្ដល់ជូនផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រចំនួន ២ គឺគ្រួសារពូង្វៀងវ៉ាន់ឡឹម នៅភូមិដុងមី និងគ្រួសារបងស្រីវ៉ធីប៊ិចវឹង នៅភូមិដុងថាញ់។ សមមិត្តង្វៀងង៉ុកតឹម ជូនអំណោយដល់ ៣ គ្រួសារក្នុងភូមិ។ គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ជូនលិខិតសរសើរដល់ ៥០ គ្រួសារ ដែលជាគ្រួសារវប្បធម៌គំរូ ៣ ឆ្នាំបន្តបន្ទាប់ (២០១៨-២០២០) និង ៧ គ្រួសារមានស្នាដៃឆ្នើមក្នុងការកសាងជនបទថ្មី ក្រុងស៊ីវិល័យ៕
អាញ់យ៉ុង- ថាច់ធី