សមមិត្ត ផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុង ថតរូបអនុស្សាវរីយ៍ជាមួយនឹងប្រជាជននៅមណ្ឌល ២ សង្កាត់តឹងអាន ខណ្ឌនិញកេវ នៅទិវាជួបជុំ។ រូបថត៖ តឹមខ្វា
(កឹងធើ) ប៉ុន្មានថ្ងៃកន្លង គណៈកម្មការការងាររណសិរ្សនៃមណ្ឌល ភូមិ ចំនួន ៥៩៩ លើភូមិសាស្រ្តក្រុងកឹងធើ ចាត់តាំងព្រមៗគ្នា “ទិវាមហាសាមគ្គីទូទាំងជនជាតិ” និងខួបអនុស្សាវរីយ៍ ៩០ ឆ្នាំ ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម (១៨/១១/១៩៣០-១៨/១១/២០២០) ។ ប្រចាំការគណៈកម្មាធិការបក្សក្រុងកឹងធើ បានចាត់ឱ្យសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្ស ក្រុង គណៈប្រតិបត្តិការបក្ខភាគក្រុង គណៈប្រចាំការក្រុមប្រឹក្សាប្រជាជនក្រុង គណៈកម្មាធិការប្រជាជនក្រុង ចូលរួមទិវាមហាសាមគ្គីទូទាំងជនជាតិ ឆ្នាំ ២០២០ លើភូមិសាស្រ្តក្រុង។
នៅក្នុងទិវាជួបជុំ អ្នកតំណាងទាំងឡាយបានរំលឹកឡើងនូវអនុស្សាវរីយ៍ ៩០ ឆ្នាំនៃការកកើតនិងអភិវឌ្ឍន៍រណសិរ្សមាតុភូមិវៀតណាម ស្តាប់របាយការណ៍លទ្ធផលអនុវត្តកិច្ចការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ” នៅមណ្ឌល ភូមិនៅឆ្នាំ ២០២០ ។ លើកសរសើរនិងជូនរង្វាន់ដល់សមូហភាព គ្រួសារ និងបុគ្គលដែលសម្រេចបានស្នាដៃច្រើនក្នុងការអនុវត្តចលនាប្រឡងប្រណាំងនៅភូមិភាគប្រគល់ផ្ទះជូនគ្រួសារក្រីក្រ និងជូនអំណោយដល់គ្រួសារចាកផុតពីភាពក្រីក្រ គ្រួសារមានស្ថានភាពលំបាក។ គណៈកម្មការការងាររណសិរ្សនៅតាមមណ្ឌលនិងភូមិ ក៏បានបំផុសចលនានិងរៀបចំឱ្យសមាជិក និងតំណាងគ្រួសារចុះកិច្ចសន្យាប្រឡងប្រណាំងនៅឆ្នាំ ២០២១ ។ ស្ថិតក្នុងក្របខណ្ឌនៃទិវាជួបជុំគណៈកម្មការការងាររណសិរ្សមណ្ឌលនិងភូមិ ថែមទាំងរៀបចំសកម្មភាពល្បែងប្រជាប្រិយ សិល្បៈ ដាក់តាំងវត្ថុផលិតផលប្រវេណីរបស់ភូមិភាគ រួមចំណែកញុាំងឱ្យបរិយាកាសកាន់តែមានភាពពុះពោរ ទាក់ទាញប្រជាជននៅក្នុងសហគមន៍ ចូលរួមយ៉ាងច្រើនកុះករ។
យោងតាមគណៈចង្អុលការ នៃគណៈប្រចាំការគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង ខណ្ឌ ស្រុកនីមួយៗ ត្រូវជ្រើសរើសមណ្ឌលតាំងទីលំនៅចង្អុលការគំរូមួយ និងឃុំ សង្កាត់ ទីប្រជុំជននីមួយៗ ជ្រើសរើសមណ្ឌលតាំងទីលំនៅចង្អុលការគំរូមួយ ដើម្បីធ្វើការដកពិសោធន៍ បន្ទាប់ពីនោះ រៀបចំព្រមៗគ្នានៅតាមមណ្ឌលតាំងទីលំនៅ និងត្រូវបានបញ្ចប់នៅថ្ងៃ ៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ៕
ង៉ុកក្វៀង-មុនី