បើលោកអ្នកចង់ភ្លក់រសជាតិអាហារបែបស្រុកស្រែ និងចូលចិត្តបរិយាកាសត្រជាក់ក្រោមម្លប់ឈើនោះ លោកអ្នកអាចមកកាន់ចម្ការផ្លែឈើជិនហុង នៅឃុំមីខាញ់ ស្រុកផុងដៀង ក្រុងកឹងធើ។
ភ្ញៀវទេសចរដើរទស្សនាចម្ការឈើហូបផ្លែ។
ចម្ការឈើហូបផ្លែជិនហុង ដូចជាចម្ការដទៃទៀតនៅផុងដៀងដែរ បានកកើតឡើងពីចម្ការឈើហូបផ្លែរបស់កសិករម្នាក់ឈ្មោះជិនហុង។ ចម្ការឈើហូបផ្លែនេះ មានទីតាំងឋិតនៅម្តុំកណ្ដាលនៃប្រឡាយអ៊ុងកែ ភូមិមីញើុង តាមសម្ដីម្ចាស់ចម្ការ ពេលដើមទឹកដោះកាន់តែខ្ពស់ ដើមសាវម៉ាវផ្លែតូចទៅៗពីព្រោះដើមវាចាស់ លោកហុង បានសញ្ជឹងគិត៖ “បើដាំថ្មី ត្រូវចំណាយពេលពីរបីឆ្នាំទើបបានប្រមូលផល ក្នុងអំឡុងពេលនោះ គ្រួសារត្រូវតែ “ចាយវាយត្បិតត្បៀត” ទម្រាំដំណាំផ្តល់ផល។ រីឯនៅជិតខាង មានចម្ការផ្លែឈើមីខាញ់ បានក្លាយជាទីតាំងទេសចរណ៍ទាក់ទាញភ្ញៀវយ៉ាងកុះករ ម្ល៉ោះហើយសមាជិកក្នុងគ្រួសារចង់ប្រើប្រាស់អស់ពីលទ្ធភាពនូវចម្ការឈើហូបផ្លែ ផ្តល់ទិន្នផលទាបនេះ ដើម្បីធ្វើជាទីកន្លែងទេសចរណ៍វិញ”។ សម្រេចចិត្តផ្លាស់ប្តូរ ម្ល៉ោះហើយពេលដងផ្លូវចូលកាន់ភូមិមីញើុង បានក្រាលបេតុងរួចរាល់សម្រេចបទដ្ឋានជនបទថ្មី រថយន្តអាចបើកបរដល់ផ្ទះគ្រួសារលោកជិនហុង សម្រេចចិត្តកែប្រែចម្ការធ្វើអេកូទេសចរណ៍។
ម្ហូបមាន់ចំហុយជាមួយនឹងផ្លែផ្ញៀវ តែងបានភ្ញៀវទេសចរនិយមចូលចិត្ត។
នៅលើផ្ទៃដីជាង ១៣ ពាន់ម៉ែត្រការ៉េ លោកជិនហុង បានកាប់ឆ្ការមែកដើមទឹកដោះ សាវម៉ាវ មង្ឃុត។ល។ ដើម្បីបំប៉នកម្លាំងឱ្យដើមចេញស្លឹកថ្មី។ ទន្ទឹមនឹងនោះ គាត់ដាំផ្ញៀវ ស្វាយតៃវ៉ាន់ ដូងក្រអូប និងក្រូចថ្លុងជាដើម។ល។ អណ្ដូងជុំវិញចម្ការស្តុកទឹកសម្រាប់ស្រោចស្រពឈើហូបផ្លែ ក៏បានជីកស្តារឡើងវិញ ដើម្បីភ្ញៀវទេសចរចែវទូកលេងកម្សាន្ត និងព្រលែងត្រីសម្រាប់ភ្ញៀវទេសចរបាច់អណ្ដូងចាប់ត្រី។ ក្រោយពីចាប់បានត្រី ភ្ញៀវទេសចរចូលរួមច្នៃត្រី បង្គា ដែលចាប់បានជាអាហារបែបស្រុកស្រែដ៏ឆ្ងាញ់ពិសា។
មកកាន់ចម្ការឈើហូបផ្លែជិនហុង ភ្ញៀវទេសចរអាចភ្លក់រសជាតិម្ហូបអាហារដែលដិតដាមដោយរសជាតិណាមបូ ដែលម្ចាស់ចម្ការជាអ្នកចម្អិនដោយផ្ទាល់ មានដូច៖ នំចាក់ អំបែង នំគ្រក់ផ្អែមប្រៃ នំបាញ់បែវ និងនំអាកោជាដើម។ អ្នកមីងប្រពន្ធលោកហុង ចម្អិនម្ហូបអាហារឆ្ងាញ់ពិសាណាស់ ម្ល៉ោះហើយគាត់តែងចម្អិននូវម្ហូបណាដែលមានលក្ខណៈដោយឡែក។ លេចធ្លោគឺមាន់ស្រុកចំហុយជាមួយនឹងផ្លែផ្ញៀវ ពេលទទួលទានជាមួយបាយ នំបញ្ចុក និងនំបុ័ងពិតជាឆ្ងាញ់។ មុខម្ហូបនេះ មានរសផ្អែមរបស់សាច់មាន់ រសជូរផ្លែផ្ញៀវ ម្ល៉ោះហើយទទួលទានមិនណាយ។
ពេលមានផ្លូវង្វៀងវ៉ាន់កឺរត់កាត់ទទឹង ចម្ការផ្លែឈើជិនហុង គ្រាន់តែឆ្ងាយពីផ្លូវកៅស៊ូប្រមាណ១០០ ម៉ែត្រប៉ុណ្ណោះ ម្ល៉ោះហើយងាយស្រួលទៅណាស់។ នេះជាទីតាំងដ៏ទាក់ទាញអារម្មណ៍សម្រាប់អ្នកដែលចង់ស្វែងរកបរិយាកាសប្រកបដោយលក្ខណៈស្រុកស្រែចម្ការ៕
ហាថាញ់-វិមាន