កសិករផលិតស្រូវខេត្តសុកត្រាំងរីករាយពីព្រោះស្រូវទទួលបានផលខ្ពស់ និងលក់បានថ្លៃ។ កសិករជាច្រើនបានឱ្យដឹងថា ជាមួយនឹងថ្លៃដូចបច្ចុប្បន្នក្រោយពីទូទាត់រួចស្រេច កសិករនៅចំណេញបានគ្រាន់បើដែរ។
ស្រូវបានថ្លៃ ឈ្មួញចុះមកទិញដល់ផ្ទះ។
រដូវស្រូវវស្សាឆ្នាំនេះ ខេត្តសុកត្រាំងចុះពូជ បានជាង ១៤២.០០០ ហិកតា។ មកទល់បច្ចុប្បន្នប្រមូលផលបានជាង ២៩.០០០ ហិកតា ទិន្នផលជាមធ្យមជិត ៦ តោន/ហិកតា។ តាមសម្ដីកសិករមួយចំនួននៅស្រុកថាញ់ទ្រី ចូវថាញ់ និងមីទូ។ល។ ស្រូវ OM ១៨ កំពុងបានឈ្មួញប្រមូលទិញក្នុងតម្លៃ ៦.០០០ ដុង/គ.ក OM ៥៤៥១ តម្លៃ ៥.៨០០ ដុង/គ.ក ស្រូវ ST២៤ តម្លៃចាប់ពី ៦.៦០០- ៦.៨០០ ដុង/គ.ក ខ្ពស់ជាង ១.០០០ ដុង/គ.ក បើប្រៀបនឹងរយៈពេលដំណាក់គ្នានៅឆ្នាំ ២០១៩។ ជាមួយនឹងតម្លៃនេះ កសិករអាចចំណេញពី ៤០-៥០% បើប្រៀបជាមួយនឹងដើមទុនវិនិយោគ។
បងស្រី ឌាំងធីគីម-ថ នៅភូមិមីភូ ឃុំថៀងមី ស្រុកចូវថាញ់ ទើបប្រមូលផលស្រូវ OM ១៨ ចំនួន ១២ កុង ឈ្មួញចុះមកទិញដល់ស្រែ តម្លៃ ៥.៩០០ ដុង/គ.ក។ បងស្រីឱ្យដឹង៖ “ប៉ុន្មានថ្ងៃនេះ ស្រូវឡើងថ្លៃមាមីងត្រេកអរណាស់។ ពីព្រោះរដូវស្រូវ ឆ្នាំនេះបានផលផង និងបានថ្លៃខ្ពស់ផង មធ្យមភាគ ១ កុងខ្នាតធំ ប្រមូលផលបានជាង៨០០គ.ក ស្រូវសើម លក់ក្នុងតម្លៃ ៥.៩០០ដុង/គ.ក ទូទាត់ហើយចំណេញបាន ២,៥ លានដុង/កុង”។ បងស្រីត្រឹងធីធូវី ក៏នៅឃុំថៀងមី ឱ្យដឹងដោយក្តីរីករាយ៖ “នាងខ្ញុំទើបប្រមូលផលស្រូវ OM១៨ ចំនួន ៣៥ កុង មធ្យមក្នុងមួយកុងខ្នាតធំចំណេញជិត ៣ លានដុង។ ឆ្នាំនេះ ថ្វីត្បិតរងឥទ្ធិពលនៃទឹកប្រៃ ព្យុះលេខ ២ ប៉ុន្តែទិន្នផលស្រូវផ្តល់ជិត៨៥០ គ.ក/កុង។ អាស្រ័យតម្លៃខ្ពស់ ម្ល៉ោះហើយឈ្មួញចុះមកទិញងាយស្រួលជាង បើប្រៀបនឹងរដូវស្រូវពីឆ្នាំមុន។ ឆ្នាំកន្លង រដូវនេះស្រូវចុះថោក ឈ្មួញចុះមកដល់ស្រែតថ្លៃ ពុំនោះសោតអូសបន្លាយពេលដើម្បីរកវិធីចុះថោក ម្ល៉ោះហើយកសិករអ្នកណាក៏ត្អូញត្អែរ។ ចំណែកឆ្នាំនេះ មាមីងត្រេកអរ ព្រោះថាស្រូវទទួលបានផលផង តម្លៃខ្ពស់ផង”។
លោកវ៉មិញល្វឹង ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកចូវថាញ់ ឱ្យដឹង៖ “រដូវ ស្រូវវស្សាឆ្នាំនេះ ទោះបីមានការរាំងស្ងួត ជ្រាបទឹកប្រៃ និងជះឥទ្ធិពលដោយព្យុះលេខ ២ ក៏ដោយ ប៉ុន្តែកសិករនៅតែទទួលបានផលច្រើន។ តាមការវាយតម្លៃជាបឋមមធ្យមភាគទិន្នផលស្រូវសម្រេចបានពី ៥,៦-៦ តោន/ហិកតា។ ជាមួយតម្លៃនាបច្ចុប្បន្ន រដូវស្រូវវស្សាឆ្នាំនេះ ចំណេញខ្ពស់ជាងបើប្រៀបនឹងរដូវវស្សាឆ្នាំ២០១៩”៕
យ្វីអាញ់-លីសៀ